Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះ៩នាក់ ថ្នាំញៀ.../ន៧០កញ្ចប់

វ៉ៃ…/ខ្នោះ៩នាក់ ថ្នាំញៀ…/ន៧០កញ្ចប់

ខេត្តកណ្តាល ៖ ជនសង្ស័យ១កុមធំ ជាមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រុកកៀនស្វាយ ស្រាវជ្រាវបង្ក្រាប ដោយធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស ស្រីសរុប ចំនួន៩នាក់ (ស្រី១) និងដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន សរុបចំនួន៧០កញ្ចប់ ខណៈដែលបក្ខពួក៥នាក់ទៀត បានរត់គេចខ្លួនបាត់។

ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ។

ជនសង្ស័យ មានគ្នាសរុបចំនួន១៤នាក់ (ស្រី១នាក់) និងត្រូវសមត្ថកិច្ចបង្ក្រាបបានចំនួន៩នាក់ (ស្រី១) ចំណែក៥នាក់ទៀត បានរត់គេចខ្លួនបាត់។

ជនសង្ស័យទាំង៩នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះវី ដាវុទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ (ជួញដូរ)។ ទី២-ឈ្មោះរិទ្ធ ចាន់មុន្នី ភេទប្រុស  អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ (ជួញដូរ)។ ទី៣-ឈ្មោះវង់ ដេត ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ (ជួញដូរ)។ ទី៤-ឈ្មោះយិន ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ (ជួញដូរ)។ ទី៥-ឈ្មោះជឿន កន្និដ្ឋា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបម្រើការងារក្នុងខារ៉ាអូខេ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ (ប្រើប្រាស់)។ ទី៦-ឈ្មោះធឿន បូរី ហៅភ្នែកបី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ (ប្រើប្រាស់)។ ទី៧-ឈ្មោះនុត ភារម្យ ហៅបឺត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ (ប្រើប្រាស់)។ ទី៨-ឈ្មោះធឿន សុថាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបររត់តុ មានស្រុកកំណើតនៅភូមិប្រមា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ (ប្រើប្រាស់) និងទី៩-ឈ្មោះគង់ សុមនោ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ (ប្រើប្រាស់)។

ចំណែកក្រុមជនសង្ស័យទាំង៥នាក់ ដែលកំពុងរត់គេចខ្លួន រួមមាន ទី១-ឈ្មោះពេជ្រ ភារម្យ ហៅក្រឹម ភេទប្រុស អាយុ២៣ឆ្នាំ  មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ (ជួញដូរ)។ ទី២-ឈ្មោះពៅ មករា ហៅកយ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ (ជួញដូរ)។ ទី៣-ឈ្មោះមៀច ភារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ (ជួញដូរ)។ ទី៤-ឈ្មោះសូត្រ ណារត្ន័ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិន ពិតប្រាកដ មានលំនៅ ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ (ជួញដូរ) និងទី៥-ឈ្មោះយឹម ចាន់ណារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ (ជួញដូរ)។

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបញ្ជាក់ប្រាប់ថា ចំពោះវត្ថុតាងចាប់យក រួមមាន ១-ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ម៉ាទឹកកក ចំនួន៧០កញ្ចប់ (តូច១៤ មធ្យម៥៦) ទម្ងន់១៩៥,៧ក្រាម។ ២-សម្ភារៈប្រើប្រាស់ និងវេចខ្ចប់ថ្នាំញៀន មួយចំនួន។ ៣-ទូរស័ព្ទដៃ ចំនួន៦គ្រឿង។ ៤-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន១។ ៥-ម៉ូតូ ចំនួន១គ្រឿង។

ជនសង្ស័យទាំង៩នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ចូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES