Monday, November 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួ.../ចម៉ាស៊ីនបូម ដឹកទឹកទៅលក់ ជួបប៉ូលិស ជា.../ប់ខ្នោះ២

លួ…/ចម៉ាស៊ីនបូម ដឹកទឹកទៅលក់ ជួបប៉ូលិស ជា…/ប់ខ្នោះ២

ខេត្តប៉ៃលិន ៖ ជនសង្ស័យ ចំនួន២នាក់ បានធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹក របស់ប្រជាពលរដ្ឋ បានសម្រេចជាបន្តបន្ទាប់ សរុបចំនួន៦លើក លុះចុងក្រោយ ទើបនឹងលួចម៉ាស៊ីនបូមទឹក បាន១គ្រឿង ដឹកតាមរ៉ឺម៉កម៉ូតូ បំណងយកទៅលក់ ជួបនឹងកម្លាំងសមត្ថកិច្ចល្បាត ឃាត់សាកសួរ ឈានដល់ការឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចម៉ាស៊ីនបូមទឹកនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ១០ចាស់ ស្ថិតក្នុងភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះរ៉េន វ៉ាឃីម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (មានផ្ទុកសារធាតុញៀន) និងទី២-ឈ្មោះរ៉ាត់ សុភា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ (មានផ្ទុកសារធាតុញៀន)។ ចំពោះវត្ថុតាងដកហូត រួមមាន ម៉ូតូរ៉ឺម៉ក ចំនួន១គ្រឿង និងម៉ាស៊ីនបូមទឹក ចំនួន១គ្រឿង។ចំណែកជនរងគ្រោះ មានចំនួន២នាក់ ទី១-ឈ្មោះយ៉ង តាត ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន (បាត់ម៉ាស៊ីនបូមទឹក ចំនួន១គ្រឿង) និងទី២-ឈ្មោះមឿន ម៉ន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន (បាត់ម៉ាស៊ីនបូមទឹក ចំនួន១គ្រឿង)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់បយ៉ា ខា បានចុះល្បាតក្នុងមូលដ្ឋានសង្កាត់បយ៉ាខា លុះមកដល់ចំណុចផ្លូវជាតិលេខ១០ចាស់ ស្ថិតនៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ប្រទះឃើញក្រុមជនសង្ស័យ កំពុងជិះម៉ូតូរ៉ឺម៉កដឹកម៉ាស៊ីនបូមទឹក ភ្លាមនោះកម្លាំងជំនាញបានឃាត់សាកសួរ ក៏ឈានដល់ការបង្ក្រាបជាក់ស្តែងករណី លួចមានស្ថាន ទម្ងន់ទោស ដោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ (ឈ្មោះរ៉េន វ៉ាឃីម និងឈ្មោះរ៉ាត់ សុភា)  រួចក៏បាននាំខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចម៉ាស៊ីនបូមទឹករបស់ជនរងគ្រោះទាំង២នាក់ ប្រាកដមែន។

ជនសង្ស័យបានសារភាពបន្តថា កន្លងមក ក្រុមរបស់ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចនៅក្នុងមូលដ្ឋានសង្កាត់បយ៉ាខា បានសរុប ចំនួន៦លើក រួចមកហើយ។

ជនសង្ស័យទាំង២នាក់ខាងលើ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES