Monday, November 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរចុះហា.../មការតាំងលក់ទំនិញរំលោភចិញ្ចើមផ្លូវ

អាជ្ញាធរចុះហា…/មការតាំងលក់ទំនិញរំលោភចិញ្ចើមផ្លូវ

ភ្នំពេញ ៖ ក្រោយទទួលបានសំណូមពរពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកធ្វើដំណើរ ពីបញ្ហាក្រុមអាជីវករប្រកបអាជីវ កម្មលក់ដូរគ្រឿងបន្លាស់ម៉ូតូ តាំងលក់រំលោភលើផ្លូវ ធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងសោភណភាព កម្លាំងសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក បានចុះធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា មិនអនុញ្ញាតឱ្យបន្តតាំងលក់គ្មានសណ្តាប់ធ្នាប់បន្តទៀតឡើយ។

ជាក់ស្តែង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដោយបានបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរ បាលខណ្ឌទួលគោក លោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរងទទួលផែនសណ្តាប់ធ្នាប់ បានដឹកនាកម្លាំងចុះ រៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ១៨៦ និងផ្លូវលេខ២១៨ នៅក្នុងសង្កាត់ទឹកល្អកទី៣ ខណ្ឌទួលគោក។

ប្រតិបត្តិការនេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌ បានចុះធ្វើការអប់រំណែនាំដល់ម្ចាស់ទីតាំងលក់ដូរគ្រប់ប្រភេទ ចំនួន៦ទីតាំង តម្រូវឱ្យរកកន្លែងលក់ដូទីតាំងផ្សេង ក្នុងការប្រកបអាជីវកម្មគ្រប់ប្រភេទ លើចញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬតសំយាបលើផ្លូវសាធារណៈ នាំឱ្យកកស្ទះចរាចរណ៍ និងត្រូវធ្វើការរុះរើចេញ ចាប់ពីជូនដំណឹងនេះតទៅ។ បើសិនអ្នកលក់ដូរនៅលើចិញ្ចើមផ្លូវគ្រប់ប្រភេទ មិនព្រមអនុវត្តតាមការណែ នាំរបស់អាជ្ញាធរទេ កម្លាំងនឹងចុះធ្វើការរុះរើ និងដកហូត ដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ឬខូចខាតទ្រពសម្បត្តិ និងសម្ភារផ្សេងៗនៅក្នុងទីតាំងនោះឡើយ។

ទន្ទឹមនឹងនេះ អាជ្ញាធរបានអំពាវនាវដល់ក្រុមអាជីវករទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរក្សាចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង កាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាសណ្តាប់ធ្នាប់បានល្អប្រសើរ៕

RELATED ARTICLES