Monday, November 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមន្ត្រីជំនាញចុះពិនិត្យគុណភាពទំនិញ នៅកែប និងកោះកុង

មន្ត្រីជំនាញចុះពិនិត្យគុណភាពទំនិញ នៅកែប និងកោះកុង

ខេត្តកែប-កោះកុង ៖ ដើម្បីធានាការពារសុខុមាលភាពសម្រាប់អ្នាកប្រើប្រាស់ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តកែប និងខេត្តកោះកុង បានដឹកនាំកម្លាំងមន្ត្រីជំនាញចុះត្រួតពិនិត្យ គុណភាពសុវត្ថិភាពទំនិញ ហូបចុក ចម្រុះគ្រប់ប្រភេទ តាមផ្ទះលក់ដូរ ផ្សារ និងដេប៉ូចែកចាយទំនិញ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្នុងភូមិសាស្ត្ររបស់ខ្លួន។

ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញពុំបានរកឃើញទំនិញខូចគុណភាព មិនមានភាពអនុលោម ឬខុសនឹងបទដ្ឋាន ព័ត៌មាន និងហួសកាលបរិច្ឆេទប្រើប្រាស់ ដាក់លក់សម្រាប់អ្នកប្រើប្រាស់ឡើយ។

ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញក៏បន្តអប់រំផ្សព្វផ្សាយអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ និងសុវត្ថិភាពម្ហូបអាហារ ដល់អាជីវករ ចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន ធ្វើយ៉ាង ណា ត្រូវលក់តែទំនិញនិងម្ហូបអាហារដែលមានគុណភាព ពុំមានសារធាតុគីមីហាមឃាត់ និងមិនប៉ះពាល់សុខ ភាពអ្នកប្រើប្រាស់៕

RELATED ARTICLES