Thursday, October 24, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ៖Fan ចង់ឃើញនាងនិងកូនឧកញ៉ា ចាប់ដៃគ្នាលើកទី២ ទាំងក្នុងនិងក្រៅឆាក

រ៉េត ស៊ូហ្សាណា ៖Fan ចង់ឃើញនាងនិងកូនឧកញ៉ា ចាប់ដៃគ្នាលើកទី២ ទាំងក្នុងនិងក្រៅឆាក

ភ្នំពេញ៖នៅលើបណ្ដាញសង្គមTik Tok កាលពីពេលថ្មីៗនេះFan របស់នាងរ៉េត ស៊ូហ្សាណា បានផុសរូបភាពចាស់ៗរបស់អតីតតារាហង្សមាសរូបនេះជាមួយកូនលោកឧកញ៉ាព្រាប សុវត្ថិ ជាបន្ដបន្ទាប់ដែលសកម្មភាពទាំង​នោះគឺស្រីស្រស់និងប្រុសរូបសង្ហារ ស្អិតគ្នាដូចស្កតាំងម៉ែ តែម្ដង​ហើយអ្នកផុសថែមទាំងឡើងអក្សរថាជា«គូស្នេហ៍ដ៍សាកសមបំផុត​» ។ការលើក​ឡើង​បែបនេះដោយសារតែហ្សាណា ត្រៀមចាប់ដៃគូថ្មីជាមួយតារារ៉េប ម៉ាន់ វណ្ណដា នៅផលិត​កម្ម​បារមី ស្របពេលសុវត្ថិ មុនីនាគ តាំងពីចេញពីហង្សមាសកាលពីឆ្នាំ២០២២ នៅមិន​ទាន់​ចូល​ទ្រនុំ​ថ្មីឡើយ ពោលគឺបានប្រឹងហ្វឹកហាត់ក្បាច់រាំ ដោយជួលទាំងគ្រូរាំទាំងខ្មែរ និងបរទេស​មក​បង្វឹក។ប្រភពបានឲ្យដឹងថាហ្សាណា ពេលនេះជាតារាមានឥទ្ធិពលផលិតកម្មបារមី ដោយសារ​​​ថៅ​កែលោកស្រី​ឡូរ៉ា ម៉ម ផ្ដល់សិទ្ធិពិសេសឲ្យនាងលើស​ពីតារា​ចម្រៀ​ងធម្មតាពោលគឺនាង​អាច​និ​ពន្ធចម្រៀង និងដឹកនាំMV ដោយខ្លួនឯងហេតុនេះបើហ្សាណា ចង់​ចាប់​ដៃគូជាមួយកូន​លោក​ឧកញ៉ាម្ដងទៀតនោះច្បាស់ជាអាចទៅរួច ព្រោះតាមព័តមានថា​មេរបស់​ហ្សាណា ក៍​ចាប់​អារម្មណ៍ទៅលើសម្ថភាពរបស់កូនកំលោះទី២លោកឧកញ៉ាព្រាប សុវត្ថិ នេះ​ជា​យូ​ណាស់​មកហើយ ។ប៉ុន្ដែបញ្ហាធំថាតើលោកព្រាប សុវត្ថិ និងលោកស្រីឡុង ស្រីមុំ បណ្ដោ​យឲ្យ​កូន​ប្រុស​ទៅបារមី ដែរឬទេ ព្រោះថាពេលនេះកូនច្បង និងកូនពៅរបស់របស់អ្នក​ទាំងពីរ​បាន​ក្លាយទៅជាតារាGalaxy ទៅហើយ​ ហេតុនេះភាគរយខ្ពស់បំផុតដែលគេជឿថា​មុនី​នាគ ក៍នឹង​ទៅ​រួមទ្រនុំជាមួយឪពុករបស់ពួកគេដែរជាមិនខាន។

 សូមបញ្ជាក់ថាក្នុងអាជីពចម្រៀងជិត១០ឆ្នាំនាងរ៉េត ស៊ូហ្សាណា មិនដែលប៉ះរឿង​អា​ស្រូវ​ស្នេ​ហានោះទេ ព្រោះឪពុកម្ដាយតាមការពារជាប់ជានិច្ច ហើយថែមទាំងមិនអនុញ្ញាត្តិឲ្យ​នាងនិយាយទូរស័ព្ទជាមួយប្រុសណាក្រៅពីការងារសិល្បៈទៀតផង។ប៉ុន្ដែហ្សាណា បែជាអាច​ស្និតស្នាលជាមួយមុនីនាគ ដោយសេរី ហើយឪពុកម្ដាយនាងមិនប្រឆាំងទៅវិញ ។ស្រីស្រស់​ប្រុស​សង្ហារនេះល្បីបទ«សុំខុសមួយយប់ »នៅពេលដែលពួកគេជ្រកនៅហង្ស​មាសជាមួយគ្នា ។ប៉ុន្ដែគួរឲ្យស្ដាយកាលពីឆ្នាំ២០២២ លោកស្រីឡុង ស្រីមុំ បានប្រកាសជាសាធារណៈថាសុវត្ថិ មុនីនាគ គ្មានទំនាក់ទំនងស្នេហាជាមួយរ៉េត ស៊ូហ្សាណា ទេសុំកុំឲ្យមហាជន​យល់ច្រឡំទៀត​អី …។ការថ្លែងបែបនេះរបស់ម្ដាយមុនីនាគ ធ្វើឲ្យហ្សាណា គ្មានប្រតិកម្មអ្វីតបទាំងអស់ ប៉ុន្ដែ​នាង​ចាប់ផ្ដើមបញ្ឈប់ការស្និតស្នា​ល​​គ្រប់សកម្មភាពទាំងអស់​ជាមួយកូនកំលោះទី២ឧកញ៉ា​ព្រាប សុវត្ថិ បើទោះជាFan នៅតែជម្រុញឲ្យនាងនិងកូនលោកឧកញ៉ាចាប់ដៃគ្នជាថ្មីវិញយ៉ា​ង​ណាក៍ដោយ។អ្នកលេងបណ្ដាញសង្គមខ្លះលើកឡើងថាហ្សាណា អាកអន់ស្រពោនចិត្ត​តិច​តួច ព្រោះនាងល្បី និងមានសម្រស់ប៉ុណ្ណឹងដែរមិនគួរណាមិនអាចបន្ដភាព​ស្និតស្នេហ៍ជា​មួយ​កូនលោកឧកញ៉ាតទៅទៀតបែបនេះសោះ។

  គួរកត់សម្គាល់ថារ៉េត ស៊ូហ្សាណា បានជ្រកនៅទ្រនុំថ្មីជាង២ខែដោយចេញបទចម្រៀង​បាន​៣បទគឺ«Lost » ,«  Better Off » និងបទ«ស្ដ្រីសេរី » ។បើទោះជាហ្សាណា មិនសូវចេញ​ច្រៀង​តាម​​Concerts ធំៗដូចមុនដែលអាចនិយាយបានថានាងបាត់ចំណូលខ្លះៗ​ពីការប្រគុំ​តន្រ្ដីនៅ​Studio ហង្សមាសក្ដី ប៉ុន្ដែនាងហាក់រីករាយជាមួយផលិតកម្មថ្មីនេះព្រោះម្ចាស់ផលិត​កម្មឲ្យ​សិទ្ធិ​នាង​ពិសេសពោលគឺនាងអាចសរសេរបទចម្រៀងដែលខ្លួនស្រលាញ់ និងដឹកMV ហើយធ្វើ​ការ​ផ្ទាល់ជា​មួយ​​ក្រុម​ការងារផលិតកម្មដែលភាគច្រើនជាជនជាតិ​បរទេស។​ប៉ុន្ដែគេ​មិន​ទាន់​​អាច​សន្និដ្ឋានបានទេថាតើហ្សាណា ជ្រើសផ្លូវត្រូវឬខុស ព្រោះនាងទើបចេញបាន​ត្រឹម៣បទ ខណៈតាមព័តមាន​ថា​នាង​បានកុងត្រាជាមួយបារមី ដល់ទៅ៥ឆ្នាំ ។យ៉ាង​ណាគេ​ជឿថាបើ​ហ្សាណា អាច​ចាប់ដៃ​ជាមួយសុវត្ថិ មុនីនាគ សារជាថ្មី ហើយនាងមានដៃ​គូពិសេស​វណ្ណដា ទៀតនោះ​ទី​ផ្សារ​​ចម្រៀង​របស់នាងនឹងមានការប្រែ​ប្រួលជាមិន​ខាន។អ្វីដែលគួរឲ្យកត់​សម្គា​ល់ដែរ​មុនទៅដល់បារមី តារា​វ័យ២៤ឆ្នាំ ស៊ូហ្សាណា ត្រូវបានគេសន្និ​ដ្ឋាន​ថានាង​សល់​ទ្រព្យ​មិនក្រោមកន្លះ​លានដុល្លារ​នោះទេ គិតត្រឹមឆ្នាំ២០២៤ ក្នុងនោះគឺផ្ទះ២ល្វែង ,រថយន្ដ​Jeep Rubicon និងហាង​សម្លៀក​បំពាក់ជាដើម ៕

RELATED ARTICLES