Monday, November 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចតម៉ូតូចូលផ្សារ ចោរលួ.../ចបាត់

ចតម៉ូតូចូលផ្សារ ចោរលួ…/ចបាត់

ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់ បានជិះម៉ូតូ ១គ្រឿង ទៅផ្សារ រកទិញម្ហូប លុះទៅដល់ បានចតនៅក្រោយជញ្ជាំងផ្សារ ដើរចូលផ្សារបាត់ ស្រាប់តែចេញមកវិញ បាត់ម៉ូតូ ទើបធ្វើឱ្យកើតមានការឆោឡោពេញផ្សារ។

ករណីចោរលួចម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោងជិត៨ព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្រោយជញ្ជាំងផ្សារពាមរក៍ ស្ថិតក្នុងភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍។

ម៉ូតូដែលត្រូវចោរលួចយកទៅបាត់នោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ព្រៃវែង 1U-6207 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះគង់ ស៊ីណាត ភេទស្រី អាយុ៤១ឆ្នាំ មានលំនៅ ភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍។

តាមប្រភពស្ត្រីលក់ចាប់ហួយ នៅជាប់កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញស្ត្រីរងគ្រោះខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ព្រៃ វែង 1U-6207 មកចតទុកនៅក្រោយជញ្ជាំងផ្សារ ក្បែរតូបគាត់លក់ដូរ ហើយស្រែកប្រាប់គាត់ថា ផ្ញើម៉ូតូមួយភ្លែត។ ភ្លាមនោះគាត់បានប្រាប់ទៅវិញថា ឱ្យយកម៉ូតូមកទុកខាងមុខទៅ ព្រោះទុកខាងក្រោយ បាំងជញ្ជាំង គាត់មើលមិនឃើញទេ តែម្ចាស់ម៉ូតូ និយាយថា មិនអីទេ រួចក៏ដើរចូលផ្សារបាត់ទៅ។ បន្តិចក្រោយមក ម្ចាស់ម៉ូតូ ត្រឡប់មកវិញ ស្រាប់តែស្រែកឆោឡោថា បាត់ម៉ូតូ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញផ្សារ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុភ្លាម និងបានសាកសួរប្រជាពលរដ្ឋ ក៏ដូចជាអាជី វករនៅជុំវិញផ្សារនោះដែរ ប៉ុន្តែគ្មាននរណាបានឃើញ និងបានដឹងពីសកម្មភាពរបស់ជនសង្ស័យនោះទេ ព្រោះពួកគេធ្វើសកម្មភាពរហ័សខ្លាំងណាស់ ណាមួយ នៅផ្សារមានអ្នកជិះម៉ូតូចេញចូលច្រើនផង ទើបមិនមានអ្នកចាប់អារម្មណ៍។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកមុខសញ្ញា ដើម្បីតាមចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES