Monday, November 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាក់សោចោល ភ្លើងឆេះ.../ផ្ទះវីឡា

ចាក់សោចោល ភ្លើងឆេះ…/ផ្ទះវីឡា

ភ្នំពេញ ៖ ផ្ទះវីឡាមួយកន្លែង ដែលម្ចាស់មិននៅ (ចាក់សោចោល) ស្រាប់តែកើតមានអគ្គិភ័យឆាបឆេះ និងមានផ្សែងហុយខ្មួលខ្មាញ់ ផ្អើលដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ច និងទាក់ទងសុំអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ ចុះមកជួយបាញ់ទឹកពន្លត់ អស់ចំនួន៥ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចវីឡាលេខ J.45 ក្នុងបុរីវីឡាទួលសង្កែ ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីវីឡា ១កន្លែងខាងលើ ដែលម្ចាស់ចាក់សោទុកចោល ធ្វើឱ្យកើតមានផ្សែងហុយខ្មួលខ្មាញ់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាង ប្រញាប់ទាក់ទងទៅ សមត្ថកិច្ច និងហៅរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង រួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន៤គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឫស្សីកែវ ចំនួន១គ្រឿង ចុះបាញ់ទឹកពន្លត់ភ្លាមៗ។

តាមប្រភពមន្ត្រីជំនាញ អគ្គិភ័យនេះ បណ្តាលឱ្យសម្ភារៈមួយចំនួននៅក្នុងវីឡាខាងលើ រងការខូចខាតយ៉ាងដំ ណំ។ ចំពោះមូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ខណៈពេលដែលម្ចាស់ផ្ទះចាក់សោទុកចោល។ តែយ៉ាងណា ករណីនេះមិនបង្កឱ្យឆេះរាលដាលដល់លំនៅឋាន ក្បែរខាង ឬបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ៕

RELATED ARTICLES