Monday, November 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមច្រាំងទន្លេខេត្តកំពង់ចាម បា.../ក់ស្រុត ៥កន្លែង

ច្រាំងទន្លេខេត្តកំពង់ចាម បា…/ក់ស្រុត ៥កន្លែង

ខេត្តកំពង់ចាម ៖ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឹកនិងឧតុនិយម នឹងធ្វើការជួសជុលច្រាំងទន្លេមេគង្គ ដែលបានបាក់ស្រុតក្នុងខេត្តកំពង់ចាម ដោយចាប់ផ្តើមចេញពីចំណុចច្រាំងរងគ្រោះ នៅវត្តមាន់ដប់ ស្ថិតក្នុងភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ មុនគេ។

ការថ្លែងបញ្ជាក់របស់លោកអភិបាលខេត្តកំពង់ចាម ធ្វើឡើងក្នុងឱកាសដែលលោកបាន អញ្ជើញចូលរួមទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារអភិវឌ្ឍន៍ និងសុខុមាលភាពរបស់ប្រជាជន” នៅក្នុងសាលាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

លោកអភិបាលខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ នេះ ទឹកទន្លេមេគង្គ បានធ្វើឱ្យច្រាំងបាក់ អស់ប្រវែងជាង ១១០០០ម៉ែត្រ ហើយស្រុកតាមដងទន្លេដែលរងគ្រោះ ប៉ះពាល់ធ្ងន់ធ្ងរជាងគេ ទី១-ឃុំពាម កោះ ស្នា គឺនៅសល់ប្រមាណ ២០ម៉ែត្រទៀតច្រាំង បាក់ផ្ទះផ្នែកខាងក្រោយហើយ ។ ទី២-ច្រាំងទន្លេមុខវត្តបឹងកាចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។ ទី៣-ស្រុកស្រីសន្ធរ ចំណុចវត្តមាន់ដប់ បាក់ជិតដល់វត្តហើយ ។ ទី៤-ព្រែកកុយ ឃុំស្តៅ ស្រុកកងមាស និងទី៥-នៅជិតដល់ផ្សារជីហែ ស្រុកកោះសូទិន៕

RELATED ARTICLES