ភ្នំពេញ៖អ្នកនាងគង់ សុជាតិ បានចេញទៅដើរកម្សាន្ដនៅប្រទេសក្រិច(Greece )រយៈពេលខ្លីជាមួយកូនស្រីនាងសាល់ភាព ពិនាលី ដោយដើរលេងនៅកោះSantorini និងតំបន់មួយចំនួនទៀត។នេះមិនមែនជាលើកទី១ នោះទេ ប៉ុន្ដែញយដងមកហើយដែលសុជាតិ ទៅកម្សាន្ដនៅក្រៅស្រុកដោយមិនចាំបាច់មានលោកជា វិបុល រួមដំណើរនោះឡើយដូចជាកាលពីខែមុននាងទៅដើរលេងនៅកូរ៉េខាងត្បូងអត់ប្ដីទៅដូចគ្នា ។ប៉ុន្ដែនេះមិនមែនជាសញ្ញានៃការរង្គោះរង្គើរស្នេហាជាថ្មីរបស់សុជាតិ និងប្ដីឡើយ តែជាការទុកចិត្តគ្នាដូចដើមឡើងវិញ«ក្រោយភ្លៀង មេឃស្រឡះ » បន្ទាប់ពីសុជាតិ ស្ទើតែលែងប្ដីក្មេងរូបសង្ហារនេះចោលកាលពីឆ្នាំ២០២០ ក្រោយពីផ្ទុះរឿងប្ដីនាងបង្កាត់ភ្លើងស្នេហាជាមួយដៃគូនាងចាន់ កែវនិមល ។ឥឡូវសុជាតិ លែងខ្លាចប្ដីក្មេងផិតក្បត់នាងទៀតហើយ ក្រោយលោកវិបុល ដឹងកំហុសរត់ទៅបានសាងផ្នួស១០ថ្ងៃ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង និងប្រកាសថាលោកស្រលាញ់តែប្រពន្ធកូនអស់១ជីវិតនោះសុជាតិ ជឿជាក់លើប្ដីស្ដូកតែម្ដង ហេតុនេះទោះជានាងមិននៅក្បែប្ដី២៤ម៉ោង ក៍មិនបារម្ភថាលោកវិបុល បែកឆ្វេងជាលើកទី២ឡើយ ។


សូមបញ្ជាក់ថាគង់ សុជាតិ ទោះជាវ័យជ្រេបន្ដិចមែន តែនាងនៅតែត្រូវប៉ាន់អាជីពMC តាមបណ្ដារក្រុមហ៊ុនAgency មួយចំនួនធ្វើឲ្យនាងនិងប្ដីអាចរកប្រាក់ចំណូលបានជាច្រើនក្នុង១ឆ្នាំៗ ពីអាជីពសិល្បៈ។ប៉ុន្ដែជារៀងរាល់ឆ្នាំសុជាតិ ក៍យកលុយនោះទៅចាយវាយនៅក្រៅស្រុកនារដូវធ្លាក់ភ្លៀងដែលស្បើយពីការងារសិល្បៈក្នុងស្រុកដែរ ដោយនាងហៅថា«សាកថ្មជីវិត» ព្រោះចាប់ពីខែ១១ ដល់ខែ៥ នាងចាប់ផ្ដើមមមាញឹកការធ្វើMC ទាំងនៅStudio ហង្សមាស និងតាមក្រុមហ៊ុនAgency ទាំងឡាយឡើងវិញហើយ ហេតុនេះបានជាឆ្លៀតដើរលេងនៅបរទេសឲ្យហើយ ។ប្រភពថាការកម្សាន្ដនៅក្រៅស្រុកដោយគ្មានប្ដីរបស់សុជាតិ នេះព្រោះតែលោកជា វិបុល ជាប់ការងារច្រើននៅហង្សមាស និងMC ក្រៅឆាក ហេតុនេះហើយបានជាសុជាតិ មិនអាចចាំថ្ងៃដែលលោកទំនេរ ក៍មានតែទៅដើរលេងជាមួយកូនស្រីក្រមុំដោយគ្មានប្ដីបែបនេះតែម្ដង។


គួរំរលឹកថាគង់ សុជាតិ ចាប់ដៃប្ដីក្មេងលោកជា វិបុល ១១ឆ្នាំមកហើយនិងពេលនេះមានកូនស្រី១ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៧ឆ្នាំ ។សុជាតិ មិនទាន់អាចបំពេញបំណងប្ដីរឿងធំមួយនោះគឺការពពោះយកកូនភ្លោះប្រុសដែលលោកវិបុល ទន្ទឹងរងចាំអស់រយៈពេល៥ឆ្នាំ អត់បានលទ្ធផលដែលបញ្ហានេះ គេជឿថាមកពីអាយុសុជាតិ រាងជ្រេបន្ដិចទើបពិបាកមានកូនដូចចិត្តបែបនេះ។យ៉ាងណាលោកវិបុល ចាត់ទុកកូនប្រុស្រីប្ដីមុនសុជាតិ ដូចកូនលោកដែរ ហេតុនេះទោះជាមិនបានកូន២ថែម តែសុជាតិ មានកូនសរុបទាំងអស់៣នាក់ហើយ(ស្រី២) ។សុជាតិ ដែលគេចាត់ទុកថាជាសេដ្នីនីលាក់មុខ ព្រោះមានទ្រព្យលានដុល្លារ តែនាងមិនចេះអួតអាងដូចគេនោះកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នាងក៍ត្រូវបានប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ អ្នកឧកញ៉ាម៉ៅ ចំណាន ប្រកាសតែងតាំងជាទីប្រឹក្សាកិត្តិយស នៃសមាគមសិល្បករខ្មែរ ខណៈដែលស្វាមីនាងលោកជា វិបុល ត្រូវបានសម្ដេចតេជោ តែងតាំងលោកជាជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា មានឋានៈស្មើអគ្គនាយករង ។ទាំងគង់ សុជាតិ និងស្វាមី នៅតែចាប់ដៃគ្នាធ្វើMC ហង្សមាស តែសុជាតិ មិនដែលនិយាយគ្នាមួយម៉ាត់ជាមួយអ្នកនាងចាន់ កែវនិមល ឡើយ បើទោះជាពួកគេបានជួបគ្នាដោយចៃដន្យជាញឹកញាប់ក្ដី ដែលបញ្ហានេះបញ្ជាក់ថាទោះជាភ្លើងស្នេហាត្រីកោណរលត់ទៅ២ឆ្នាំក្ដី ប៉ុន្ដែកំដៅមិនទាន់អាចពន្លត់បានទាំងស្រុង ទេ ៕

