ជប៉ុន៖បវរកញ្ញាឡយ ច័ន្ទរស្មី ជាម្ចាស់ម្កុដ Miss International Cambodia 2024 បានហោះចេញទៅប្រកួតបវរកញ្ញាអន្ដរជាតិMiss International 2024 នៅប្រទេសជប៉ុន ដែលមានបវរកញ្ញាជាច្រើនប្រទេសចូលរួមហើយការប្រកួតផ្ដាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ការចេញទៅដណ្ដើមម្កុដជាលក្ខណៈអន្ដជាតិ របស់ កញ្ញាឡយ ច័ន្ទរស្មី នាពេលនេះបន្ទាប់ពីនាងបានឈ្នះម្កុដ Miss International Cambodia 2024 កាលពី ថ្ងៃ ទី៣០ ខែសីហា ឆ្នាំ២០២៤ ហើយពេលនេះនាងមានពេលត្រៀមខ្លួនតែរយៈពេលជិត២ សប្ដាហ៍ ប៉ុណ្ណោះ ដើម្បីចូលរួមប្រកួតវេទិកាដ៍ធំ បន្ទាប់ពីបានទទួលការបណ្ដុះបណ្ដាលពីគ្រូជំនាញ បង្ហាញម៉ូតនៅឥណ្ឌា និងហ្វីលីពីន មុនចេញទៅជប៉ុន ។

កញ្ញាឡយ ច័ន្ទរស្មី បានឲ្យដឹងថានាងនឹងពាំនាំយកអរិយធ័ម វប្បធ័ម និងអត្តចឬកដ៍ល្អផូផង់របស់ខ្មែរឡើងលើឆាកអន្ដរជាតិ ជាពិសេសគឺឈុតតំណាងជាតិនោះនាងជ្រើសរើសយកសម្លៀកបំពាក់សម័យចេនឡា មានរូបប្រាងប្រាសាទអង្គរវត្តទៅបង្ហាញលើវេទិការនោះផងដែរ ។នាងថាបានត្រៀមខ្លួនរួចជាស្រេច ហើយតាំងចិត្តថាបើវិញ្ញាសារគេដាក់ឲ្យ១០០% នាងធ្វើឲ្យបាន២០០% ។

លោកឧកញ៉ាចិន សំណាង បានឲ្យដឹងថាហាងពេជ្រCSNJ បានឧបត្ថម្ភធំដល់បវរកញ្ញាខ្មែរ ហើយតាំងពីចាប់ផ្ដើមកម្មវិធីមកចំណាយអស់ទឹកប្រាក់មិនក្រោម៣០ម៉ឺនដុល្លារទេ ព្រមទាំងជាម្ចាស់ឧបត្ថម្ភមួយនៅជប៉ុនក្នុងការប្រកួតMiss International 2024 ផងដែរ ។លោកថាមានសង្ឃឹមកញ្ញាច័ន្ទរស្មី ធ្វើបានល្អ សម្រាប់ជាតិសាស្រ្ដយើង ហើយដើម្បីជាការលើកទឹកចិត្តដល់កញ្ញាលោកនិងលោកម៉ែន និមលរ័ត្ន និងថ្នាក់ដឹកនាំMiss Cambodia 2024 មួយចំនួនទៀតក៍ទៅលើកទឹកចិត្តដល់បវរកញ្ញាខ្មែរយើងដល់ជប៉ុនផងដែរ ដើម្បីឲ្យគាត់កាន់តែមានជំនឿចិត្ត ធ្វើបានកាន់តែល្អ ថែមទៀត ។

ដោយឡែកលោកម៉ែន និមលរ័ត្ន ដែលជាអ្នកគ្រប់គ្រង Miss Cambodia 2024 បានឲ្យដឹងថាយើងតែងតែរកចំណុចខ្វះខាត និងកែតម្រូវ ដូចជាឆ្នាំនេះយើងបានបញ្ជួនគាត់ទៅហ្វឹគហាត់នៅឥណ្ឌ និងហ្វីលីពីន ផងដែរ ។លោកសង្ឃឹមថាកញ្ញារស្មី ធ្វើឲ្យបានល្អសម្រាប់កម្ពុជា យើងមានជំនឿចិត្តខ្ពស់លើគាត់។

គួរបញ្ជាក់ថាកាលពីឆ្នាំ២០២៣ កញ្ញាសំអាង អេលីណា បវរកញ្ញា Miss International 2023 បានចេញទៅប្រកួតនៅជប៉ុនក្នុងកម្មវិធី Miss International 2024 ដែរ ហើយជាលទ្ធផលនាងទទួលបានចំណាត់ថ្នាក់ល្អនាំកិត្តិយសជូនជាតិ ហេតុនេះគេជឿថាកញ្ញាឡយ ច័ន្ទរស្មី ក៍មិនឲ្យចាញ់សិស្សច្បងឡើយ ៕



