ភ្នំពេញ៖វ៉ាង ស្រីណូ បានបីកូនស្រីអោបថើបបង្ហាញពីក្ដីស្រលាញ់នៅពេលដែលនាងជូនដំណើរបងប្អូនទៅអាមេរិក កាលពីថ្ងៃទី២៨ តុលា ។ស្រីណូ បានប្រាប់អ្នកយកព័តមានយើងថាទោះជានាងសម្រាលកូនដោយវះកាត់ក្ដី តែពេលនេះសុខភាពនាងល្អធម្មតា ហើយក្រោយពីសម្រាលរួចភ្លាមៗនាងមិនបាន ឆ្លុង ដូចនារីដ៍ទៃទេ ព្រោះចេញពីពេទ្យមកសុខភាពរឹងមាំតែម្ដង ហេតុនេះមិនបានថែទាំសុខភាពច្រើនឡើយ ។

វ៉ាង ស្រីណូ បានឲ្យដឹងដែរថាដោយសារតែកូនស្រីនាងនៅតូចពេក ទើបបាន១ខែ កន្លះ ហេតុនេះពិបាកជិះយន្ដហោះផ្លូវឆ្ងាយ អីចឹងនាងពន្យាពេលចេញទៅអាមេរិក ហើយរងចាំដល់កូនស្រីមានវ័យធំបន្ដិចអាចជិះយន្ដហោះបានហើយ ទើបនាងត្រូវនាំយកទៅអាមេរិកតែម្ដង។នាងថាកូនស្រីមានច្រមុះកាត់ទៅរកនាងដែរ ។

វ៉ាង ស្រីណូ បានសម្រាលកូនស្រីកាលពីថ្ងៃទី ១៩ ខែ៩ ឆ្នាំ២០២៤ ដោយនាងប្រកាសប្រាប់មហាជនថានាងយកកូនដោយប្រើវិធីតាមបែបវិទ្យាសាស្រ្ដចាក់មេជីវិត យកកូនកាត់ជាមេជីវិតជនជាតិដាណឺម៉ាក ហើយនាងដាក់ឈ្មោះកូនថាវ៉ាង ម៉ានីប៊ីគីន ។ក្រោយថាខ្លួនយកកូនដោយទិញមេជីវិតយកកូនកាត់បរទេសបែបនេះមក ស្រីណូ រងការរិះគន់ខ្លាំងថានាងមានកូនអត់ប្ដី និងខ្លះមិនជឿថានាងទិញ(ទឹកកាម)ឡើយ ព្រមទាំងសង្ស័យថានាងមានចេតនាចង់លាក់មុខប្ដី មិនឲ្យគេស្គាល់ប៉ុណ្ណោះ ។ប៉ុន្ដែស្រីណូ នៅតែអះអាងថានាងពិតជាចាក់មេជីវិតយកកូនមែន ហើយពេលនេះជីវិតនាងមានក្ដីសុខខ្លាំង ក្រោយមានកូន១ ។ស្រីណូ មិននិយាយរឿងរៀបការប្ដីនៅពេលណាឡើយ ប៉ុន្ដែតាមព័តមានថានៅពេលកូនស្រីមានអាយុ៣ឆ្នាំ នាងអាចនឹងរៀបគម្រោងយកកូនទី២ ។

វ៉ាង ស្រីណូ អតីតតាសម្ដែងស៊ិចស៊ីបានផ្អាកពីអាជីពសម្ដែងជាច្រើនឆ្នាំនិងចេញទៅរស់នៅអាមេរិក ក្រោយមានដំណឹងថានាងមានស្នេហាជាមួយថៅកែភោជនីយដ្ឋានមួយនៅទីនោះ តែមុនមានកូនស្រីនាងប្រាប់ថាបានចែកផ្លូវលោកថៅកែនោះហើយ។អតីតតារាសម្ដែងរូបនេះនៅតែចង់វិលមកថតសម្ដែងវិញមុនពេលមានកូនស្រី ប៉ុន្ដែរឿងដែលធ្វើឲ្យផលិតករ សូញសាញនោះគឺនាងថតសម្ដែងបានទាល់តែក្នុងតម្លៃណាមួយដែលនាងបានកំណត់ទើបព្រមថត ដែលបញ្ហានេះធ្វើឲ្យDirector មានផលវិបាក ព្រោះតែខុសថ្លៃគ្នាតិចតួចស្រីណូ អត់ព្រមថត ។ប្រភពបានឲ្យដឹងថាស្រីណូ ក្រោយបាត់មុខពីអាជីពសម្ដែងជាច្រើនឆ្នាំនេះនាងសល់ទ្រព្យច្រើនដោយសារតែកាក់កប មុខរបរលក់កាបូបតាមOnline និងទិញលក់ផ្ទះ ដីធ្លី មុនផ្ទុះកូវីដ ហេតុនេះ នាងមិនចង់វិលមករកលុយល្អិតពីសិល្បៈទៀតទេ តែបើថតវិញគឺមានតែនាងមិនចង់ឲ្យមហាជនភ្លេចមុខនាងងាយស្រួលរកស៊ីតាមOnline ។

គេចាំមើលថាវ៉ាង ស្រីណូ នឹងយកកូនថែមតាមរយៈការទិញមេជីវិតទៀត ឬចង់យកកូនដោយមានប្ដីដូចគេដែរ ?
