Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកលោក Widodo ចង់ឲ្យ​កោះ ស៊ូម៉ាត្រា ខាងជើង ​ក្លាយជាមជ្ឈមណ្ឌល ​អន្តរជាតិ

លោក Widodo ចង់ឲ្យ​កោះ ស៊ូម៉ាត្រា ខាងជើង ​ក្លាយជាមជ្ឈមណ្ឌល ​អន្តរជាតិ

ឥណ្ឌូណេស៊ី៖ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo (Jokowi) បាន​ណែ​នាំ​ឲ្យ​រដ្ឋមន្ត្រី​របស់លោក​រៀបចំ​​កោះ​ស៊ូម៉ាត្រាខាងជើង​ឲ្យ​ប្រែក្លាយជា​មជ្ឈ​មណ្ឌ​ល​អន្តរជាតិ​មួយ​ដោយ​ផ្អែក​លើ​កត្តា​ភូមិសាស្ត្រ​ ខេត្ត​នេះដែរ​គឺជា​ទីតាំង​យុទ្ធ​សា​ស្ត្រ​​នៅក្នុង​ច្រកទ្វារដឹកជញ្ជូន​អន្តរជាតិ​ ។

តាម​ការឲ្យ​ដឹងពី​លោក Jokowi ដែល​បាន​ប​ង្ហើប​ក្នុងអំឡុង​ពេល​នៃការ​បើក​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​នៅ​សេតវិមានរដ្ឋ​ក្នុងរដ្ឋធានី​ហ្សាការតា​កាលពី​ថ្ងៃព្រហស្បត្តិ៍​ថា​ ភូមិសាស្ត្រ​នៅ​កោះស៊ូម៉ាត្រាខាងជើង​ជាទីតាំង​យុទ្ធសាស្ត្រ​មួយ​ក្នុង​ច្រកទ្វារ​ដឹកជញ្ជូន​នៃ​សមុទ្រ​ Malacca ដែល​ស្ថិតនៅ​ក្បែរ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​ថៃ​។ កិច្ច​ប្រជុំ​​ជា​ពិសេស​នេះ​បាន​ពិភាក្សា​អំពី​គម្រោង​យុទ្ធសាស្ត្រ​ជាតិ​ក្នុង​តំបន់​មួយ​។

ជា​ជំហានដំបូងលោក Jokowi បាន​បញ្ជាក់ថា​រដ្ឋាភិបាល​​ចាំបាច់ត្រូវ​តែ​ជំរុញ​ឲ្យ​មានកា​រ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​​ដូចជា​កំពង់ផែ​ ព្រលានយន្តហោះ​ និង​បណ្តាញ​ផ្លូវ​ជាដើម។

ក្នុង​ចំណោម​គម្រោង​យុទ្ធសាស្ត្រ​ជាតិ​ក្នុង​កោះ​ស៊ូម៉ាត្រាខាងជើង​គឺ​កសាង​បណ្តា​​ញផ្លូវ​ដែលតភ្ជាប​នឹង​ Tebing Tinggi , Pematangsiantar, Parapat, Tarutung និង Sibolga ដែល​អាច​​ធ្វើ​សមាហរ័ណកម្ម​ក្នុងការ​សាងសង់​ផ្លូវដែក​ពី​ Tebing Tinggi ទៅ Kuala Tanjung ។

លោកបន្ថែមថា​ការត្រៀម​ខ្លួន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​​នឹង​បង្កើន​ការ​អភិវឌ្ឍ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ស្ថិតនៅក្បែរនោះ​ដូចជា​មួយ​គឺនៅក្នុង​តំបន់ Sei Mangkei និង​តំបន់​ឧស្សាហកម្មដទៃទៀត​ដែល​យើង​​បាននិងកំពុង​រៀបចំ​ឲ្យ​ប្រែ​ក្លាយជា​ម៉ាស៊ីន​កំ​ណើន​សេដ្ឋកិច្ច​ក្នុង​កោះ​ស៊ូម៉ាត្រា​។​

លោកក៏បាន​រំលឹកដល់​គណៈ​រដ្ឋមន្ត្រី​របស់លោក​អំពី​ការ​អភិវឌ្ឍ​ខេត្ត​នេះ​ជា​ទិស​ដៅ​អ្នក​ទេសចរ​ដ៏​ធំ​ជាមួយនិងតំបន់​ Toba Lake ។ យើង​ធ្វើការ​អភិវឌ្ឍ​​តំបន់​នេះ​​ឲ្យ​ក្លាយជាទិសដៅ​ភ្ញៀវទេសចរ​​មួយ​ផងដែរ​ ក្នុងនោះ​យើង​អភិវឌ្ឍន៍​សណ្ឋាគារនិង​ភោជនីយដ្ឋានក៏ដូចជា​​ធនធានមនុស្ស​ជាដើម។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

 

RELATED ARTICLES