Sunday, November 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆ.../ក់៦ដង ជា.../ប់ខ្នោះ៣

ឆ…/ក់៦ដង ជា…/ប់ខ្នោះ៣

ភ្នំពេញ ៖ ជនសង្ស័យ ១ក្រុម ជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម ដោយធ្លាប់ធ្វើសកម្ម ភាពចំនួន៦លើក រួចមកហើយ លុះចុងក្រោយ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនបានចំនួន៣នាក់ នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបក្រុមចោរឆក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្លូវព្រះមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះរិន សុវណ្ណារ័ត្ន ហៅគោ អាយុ១៨ឆ្នាំ។ ទី២-ឈ្មោះភក្តី ដូណា ហៅភូ អាយុ១៨ឆ្នាំ និងទី៣-ឈ្មោះអាត លៃហេង ហៅហេង  អាយុ១៨ឆ្នាំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆក់នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តម សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោករវសេនីយ៍ឯក ម៉ម សាវន នាយការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយកម្លាំងជំនាញបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជន សង្ស័យ ទាំង៣នាក់ខាងលើ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤នៅចំណុចផ្លូវព្រះមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយដកហូតម៉ូតូធ្វើ សកម្មភាពចំនួន២គ្រឿង។

 នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកគេធ្លាប់បានធ្វើសកម្មភាពឆក់ ចំនួន៦លើករួចមកហើយ ក្នុងនោះមាន៣លើក ក្នុងមូលដ្ឋានសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និង៣លើកទៀត ក្នុងមូលដ្ឋានខណ្ឌមានជ័យ។

ជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES