Sunday, November 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម កម្មករអេតចាយ ធ្លា.../ក់ពីឡានសន្ល.../ប់៣ថ្ងៃ ពេទ្យថាអស់សង្ឃឹម ដឹកមកផ្ទះធ្វើបុណ្យ

 កម្មករអេតចាយ ធ្លា…/ក់ពីឡានសន្ល…/ប់៣ថ្ងៃ ពេទ្យថាអស់សង្ឃឹម ដឹកមកផ្ទះធ្វើបុណ្យ

ភ្នំពេញ ៖ បុរសជាកម្មករអេតចាយម្នាក់ បានឡើងទៅថ្ពក់ស្ទូចទម្លាក់អេតចាយដាក់ស្តុកទុកនៅក្នុងឃ្លាំង ស្រាប់តែរបូតដៃធ្លាក់ពីលើរថយន្តដឹកអេតចាយ ១គ្រឿង កម្ពស់ជាង២ម៉ែត្រ បោកលើសាប សន្លប់ស្តូកស្តឹង និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ អស់រយៈពេល៣ថ្ងៃនៅតែមិនដឹងខ្លួន រហូតគ្រូពេទ្យបញ្ជាក់ថា គ្មានសង្ឃឹម ក៏ត្រូវក្រុមគ្រួសារសម្រេចដឹកមកផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងតាំងពីវេលាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចឃ្លាំងស្តុកអេតចាយមួយកន្លែង ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។ បន្ទាប់ពីកើតហេតុភ្លាមៗ ជនរង គ្រោះត្រូវបានគ្រូពេទ្យដាក់អុកស៊ីហ្សែន ជាប់រាល់ថ្ងៃ រហូតមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គ្រូពេទ្យប្រាប់ថា នេះដំណាក់កាលចុងក្រោយហើយ ទោះជាព្យាបាលបន្តទៀត ក៏មិនអាចទៅរួចដែរ ទើបក្រុមគ្រួសារសម្រេចចិត្តដឹកយកត្រលប់ទៅផ្ទះវិញ បង្កឱ្យភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចុះទៅពិនិត្យនិងធ្វើកំណត់ហេតុដល់ផ្ទះរបស់ជនរងគ្រោះតែម្តង។

បុរសរងគ្រោះ មានឈ្មោះសួន រ៉ា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកម្មករឃ្លាំងអេតចាយ ជាបុរសពោះម៉ាយ មានកូនស្រីម្នាក់ មានលំនៅ ភូមិប៉ម សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពសាច់ញាតិជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅថ្ងៃកើតហេតុ ជនរងគ្រោះ និងកម្មករម្នាក់ទៀត បានឡើងទៅថ្ពក់ស្ទូចទម្លាក់អេតចាយ ពីលើរថយន្តដឹកអេតចាយ ដាក់ស្តុកទុកក្នុងឃ្លាំង។ ខណៈនោះស្រាប់ តែរបូតដៃ បណ្តាលឱ្យធ្លាក់ពីលើរថយន្ត បោកជាមួយសាបខាងក្រោម សន្លប់ស្តូកស្តឹង ហើយត្រូវបានម្ចាស់ឃ្លាំង បានដឹកយកទៅកាន់គ្លីនិកឯកជន។ ប៉ុន្តែដោយរបួសធ្ងន់ពេក ក្រោយមកក៏បញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ហើយគ្រូពេទ្យបានជួយសង្រ្គោះ និងដាក់អុកស៊ីហ្ស៊ែន ជាប់ជាប្រចាំរាល់ថ្ងៃ ប៉ុន្តែរយៈពេល៣ថ្ងៃហើយ គាត់នៅតែអត់ទាន់ដឹងខ្លួនឡើយ។

ប្រភពដដែល បន្តថា លុះមកដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យ បានប្រាប់ក្រុមគ្រួសារថា ដំណាក់ កាលចុងក្រោយហើយ ទោះជាខំព្យាបាលបន្តទៀតក៏លែងទៅមុខដែរ។ បន្ទាប់មកក្រុមគ្រួសារ សម្រេចចិត្តយកជនរងគ្រោះត្រលប់ទៅផ្ទះវិញ បង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ចុះទៅពិនិត្យ និងធ្វើកំណត់ហេតុតែម្តង៕

RELATED ARTICLES