Sunday, November 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្លាំងចម្រុះថ្នាក់ជាតិ បើកប្រតិបត្តការបង្ក្រា.../បការជីករ៉ែមាសខុសច្បាប់

កម្លាំងចម្រុះថ្នាក់ជាតិ បើកប្រតិបត្តការបង្ក្រា…/បការជីករ៉ែមាសខុសច្បាប់

ខេត្តមណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចចម្រុះ រួមមានថ្នាក់ជាតិ ថ្នាក់ខេត្ត នឹងចុះប្រតិបត្តិការបោសសម្អាតសកម្មភាពជីករ៉ែមាសអនាធិបតេយ្យ នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ក្រោយតំបន់នេះធ្លាប់ត្រូវបានក្រសួងរ៉ែនិងថាមពល បង្ក្រាបទ្រង់ទ្រាយធំ កាលពីអំឡុងឆ្នាំ២០១៦-២០១៧ កន្លងមក។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ចុះថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមអង្គប្រជុំថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋបាលខេត្ត ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់មេសំ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា មេត្តាជ្រាបថា ដោយរដ្ឋបាល ខេត្តមណ្ឌលគិរី មានការសហការជាមួយក្រសួងរ៉ែនិងថាម​ពល អង្គភាពប្រឆាំងអំពើពុករលួយ ក្រុមការងារចម្រុះ ចុះអនុវត្តវិធានការច្បាប់ ជាធរមាន ដោយគ្មានការលើក​លែងចំពោះបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងពាក់ព័ន្ធនឹងការប្រកបរបរធ្វើរ៉ែមាស តាមរូបភាពផ្សេងៗដូច​ជា  កកាយ ចោះ កាត់បំផ្លាញបេតុងគំរបរណ្តៅរ៉ែ ជីក កិន រ៉ែង ប្រមូលកាកសំណល់ និងរ៉ែ គ្រប់ប្រភេទ គ្រប់រូបភាព។

ដូច្នេះសូមបងប្អូនបញ្ឈប់គ្រប់សកម្មភាពជាស្ថាពរ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងសូមបងប្អូនដែលមានទីតាំងពាក់ព័ន្ធជាមួយករណីខាងលើនេះ មេត្តារុះរើប្រមូលសម្ភារៈទាំងឡាយណាដែលបម្រើឱ្យបទល្មើសរ៉ែមាស ដោយខ្លួនឯងផ្ទាល់ តាមដែលអាចធ្វើទៅបាន។ ក្នុងករណីមិនព្រមអនុវត្ត ក្រុមការងារ នឹងយកឧបករណ៍ កម្លាំងចុះរុះរើ សម្អាត ដើម្បីលុបបំបាត់សកម្មភាពអនាធិបតេយ្យរ៉ែមាស ដែលបានប្រើប្រាស់សារធាតុគីមី គ្រឿងសារធាតុផ្ទុះ បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ នៅក្នុងទីតាំងទាំងនេះ។

លិខិតដដែល បានបញ្ជាក់ថា ក្រុមការងារមិនអនុគ្រោះ មិនលើកលែងចំពោះបុគ្គលបានប្រព្រឹត្តប៉ះពាល់លើទីតាំងរណ្តៅដែលបានចាក់បេតុងបិទគម្រប និងទីតាំងហាមឃាត់ផ្សេងៗទៀត ព្រោះបានរំលោភបំពានគោល​ការណ៍ វិធាននិងច្បាប់ ក៏ដូចជាការណែនាំរបស់រដ្ឋបាលខេត្ត កន្លងមក ដើម្បីកែប្រែតំបន់នេះឱ្យមានបរិស្ថានប្រសើរឡើងវិញ ។ រដ្ឋបាលខេត្តមណ្ឌលគិរី មានជំនឿប្រកបដោយសុទិដ្ឋិនិយម ចំពោះការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងនេះតទៅ ៕

RELATED ARTICLES