ភ្នំពេញ៖សុខ ពិសី ដែលត្រូវFan នាងផ្ដល់រហ័ស្សនាមថាជារាជនីយសម្រស់ នោះក៍ធ្លាប់ត្រូវបានគេស្ស័យថានាងបានកែកុនសម្រស់ជាច្រើនផ្នែកលើដងខ្លួន ដូចជាការធ្វើច្រមុះ ,ចាក់ចង្កា និងពង្រីកដើមទ្រូង ជាដើម ។ប៉ុន្ដែស្រីស្អាតពិសី អត់ដែលសារភាពម្ដងណាឡើយ ដែលបញ្ហានេះ គឺផ្ទុយគ្នាស្រឡះទៅនិងស្រីស្រស់នាងតន់ ច័ន្ទសីម៉ា ដែលបានទទួលស្គាល់ថានាងពិតជាបានកែសម្រស់ដល់ទៅកន្លែងនោះគឺធ្វើច្រមុះ ចាក់ចង្កា និងពត់ធ្មេញ ខណៈដែលពេជ្រ សោភា វិញបានសារភាពថានាងបានធ្វើស្លាបច្រមុះ ដែរ។យ៉ាងណាប៉ុន្មានឆ្នាំចុងក្រោយនេះគ្មានដំណឹងស្រីស្អាតពិសី កែសម្រស់ថែមពីចំណុចដែលគេសង្ស័យខាងលើនោះទេ ហើយក៍មិនមែនតែនាងម្នាក់ដែរ ប៉ុន្ដែតារារាប់រយនាក់ទៀត ក៍ដូចនាងដែរ ពោលគឺបានកែសម្រស់ជាច្រើនផ្នែកលើដងខ្លួន តែអត់ព្រមសារភាពឡើយ រហូតមានតារាខ្លះប្រតិកម្ម ពេលគេថានាងនាងស្អាតដោយសារតែគីមី ទៀតផង។
សុខ ពិសី បានសម្រកគីឡូឲ្យនាងរាងកាន់តែស្វែលស្អាតរយៈពេលចុងក្រោយនេះហើយនាងបានចេញច្រៀងតាមក្លិប និងPub ជាបន្ដបន្ទាប់ តែសំណួរដែលពិសី ធុញទ្រាន់ក្នុងការឆ្លើយទៅFan នោះ«តើពេលណាIdol ការប្ដី ?» ពាក្យនេះមានពេលខ្លះពិសី ថាបើគ្មានប្ដីក៍នាងមិនស្លាប់ដែរ គឺចឹងនាងគ្មានភារកិច្ចរឿងយកប្ដីសីនោះឡើយ…។ចម្លើយនេះមិនត្រឹមតែធ្វើឲ្យFan អស់សង្ឃឹម ព្រោះមិនអាចឃើញនាងគ្រងឈុតកូនក្រមុំមែនទែននោះទេ ប៉ុន្ដែមនុស្សដែលពិសី ស្រលាញ់ និងគោរពបំផុតនោះគឺជាមន្រ្ដីយោធាលោកសុខ ហេង ដែលជាឪពុកនាងធ្លាប់ជម្រុញឲ្យពិសី រៀបការជាច្រើនលើកច្រើនសារនោះក៍ខកចិត្តមិនតិចដែរ ព្រោះពិសី ធ្លាប់បង្ហើបថាពិបាកចិត្តបំផុតពេលឪពុកនាងចង់ឲ្យការប្ដី ។
ថ្វីត្បិតតែសុខ ពិសី គ្មានភាពក្លាហានដូចសិស្សប្អូននាងអ៊ីវ៉ា ដែលបំពេញបំណងតាមលោកអ៊ូ វ៉ាវ ជាឪពុកក្នុងការបញ្ចេញមុខសង្សារជាសាធារណៈគឺលោកលី សេងហួរ នឹងត្រៀមរៀបការឆាប់ៗ ក្ដី ប៉ុន្ដែចំណងស្នេហាពិសី ជាមួយលោកថៅកែសាន់ដេ ក៍ត្រូវបានគេមើលឃើញថាគ្មានហានិភ័យឡើយ បើទោះជាអ្នកទាំងពីរនៅតែមិនព្រមលាតត្រដាងស្នេហានេះជាសាធារណៈជាង១០ឆ្នាំមកហើយក៍ដោយ ។អ្នកជំនាញសិល្បៈថាការដែលសុខ ពីសី បន្ដលាក់គូស្នេហាតទៅទៀតបែបនេះដោយសារតែរឿងម្យាងគត់នោះគឺនាងខ្លាចប៉ះពាល់ដល់អាជីពចម្រៀង ប៉ុន្ដែពិសី ថានាងចង់ផ្ដោតតែលើអាជីពចម្រៀងជាងរឿងស្នេហាទៅវិញ ។តារាវ័យ៣៣ឆ្នាំ រូបនេះក៍តែងតែDrama ថានាងឯកោ ឬអត់គូដូចគេដែរ តែនៅពេលគេសួរថាចុះថៅកែទៅណាបានជាបណ្ដោយឲ្យនាងនៅម្នាក់ឯងនោះពិសី មិនដែលឆ្លើយតបឡើយ បើទោះជាមានពេលខ្លះគេឃើញនាងនិងលោកឡាយ សុខចំរើន ជិះរថយន្ដជាមួយគ្នាញឹកញាប់ក្ដី ។
សុខ ពិសី បានធ្វើឲ្យប្រុសៗមិនតិចនាក់ទេ ដកថយក្រោយវិញ បន្ទាប់ពីនាងពាក់ព័ន្ធស្នេហាជាមួយថៅកែសាន់ដេ នាំឲ្យពិសី ដូចផាត់ចោលតំណែងជំទាវ តែតារាសាច់សខ្ចីរូបនេះចង់សាងស្នេហាដូចឱក សុគន្ធកញ្ញា ដែរនោះគឺរៀបការជាមួយបុរសដែលយល់ដឹងពីអាជីពរបស់ខ្លួនច្បាស់ ដើម្បីរក្សារចំណងស្នេហាបានយូអង្វែង ។ប៉ុន្ដែពិសី បែជាមិនអាចធ្វើដូចសុគន្ធកញ្ញា ដែលរៀបការប្ដីជាសាធារណៈនិងយកកូនភ្លាមៗនោះទៅវិញ ។អ្វីដែលគួរឲ្យកត់សម្គាល់នោះជាង១ទសវត្សន៍មកនេះពិសី បាត់បង់ស្នេហាផ្អែមល្ហែមទាំងស្រុងដែលការជ្រើសរើសផ្លូវស្នេហ៍បែបនេះអាចបន្ដអូសបន្លាយជាច្រើនឆ្នាំតទៅទៀត ។
ក្រៅពីសុខ ពិសី តារាដែលសង្ស័យថាបានកែសម្រស់តែមិនព្រមទទួលស្គាល់មានដូចជានាងថន លក្ខិណា ,នែប ព្រំរិទ្ធិការ និងពេជ្រ សេរីរ័ត្ន ជាដើម ៕