Saturday, November 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបោ.../កលុយ១០ម៉ឺនដុល្លារ ក្លែងធ្វើស្រី

បោ…/កលុយ១០ម៉ឺនដុល្លារ ក្លែងធ្វើស្រី

ភ្នំពេញ ៖ បុរសជនជាតិស្បែកខ្មៅម្នាក់ បានប្រើល្បិចធ្វើជាចូលហ៊ុនរកស៊ីជាមួយជនជាតិខ្មែរម្នាក់ រួចបានខ្ចីប្រាក់ ចំនួន១០ម៉ឺនដុល្លារ សន្យាថា ១សប្តាហ៍ក្រោយ នឹងសងវិញ ស្រាប់តែគេចខ្លួនបាត់អស់រយៈពេលជិត១ខែ លុះជនរងគ្រោះប្តឹងសមត្ថកិច្ចតាមចាប់ខ្លួន បុរសស្បែកខ្មៅ បានប្រើល្បិចពាក់សក់ក្លែងធ្វើជាស្រី ដើម្បីបន្លំភ្នែកសមត្ថកិច្ច ទីបំផុតសមត្ថកិច្ចតាមចាប់វាយខ្នោះ។

ករណីឃាត់ខ្លួនបុរសស្បែកខ្មៅនេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅម្តុំផ្សារសូរិយាម៉ល ស្ថិតក្នុង សង្កាត់ផ្សារធំថ្មីទី៣ ខណ្ឌដូនពេញ។

បុរសស្បែកខ្មៅដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា គឺជាជនជាតិនីហ្សេរីយ៉ា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដំបូងឡើយ មានជនជាតិស្បែកខ្មៅ ២នាក់ បានទៅសុំចូលរួមវិនិយោគទុនជាមួយបុរសជនជាតិខ្មែរ ម្នាក់ រួចបានប្រើល្បិចជាការកម្ចីដើមទុនមុន ជាទឹកប្រាក់  ១០ម៉ឺនដុល្លារ ដោយសន្យាថា ១សប្តាហ៍ នឹងបង្វិលត្រឡប់ជូនវិញ ស្រាប់តែអស់រយៈពេលជិត ១ខែ បាត់ដំណឹងសូន្យឈឹង ទើបជនរង គ្រោះបានទៅដាក់ពាក្យបណ្តឹងតែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងហើយ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ ទើបឈានដល់ការឃាត់ខ្លួនបានជនជាតិស្បែកខ្មៅ ជនជាតិនីហ្សេរីយ៉ា ម្នាក់ នៅម្តុំផាប់ ១កន្លែង ម្តុំផ្សារសូរិយាម៉ល ដោយជនសង្ស័យខាងលើ បានពាក់សក់បន្លំធ្វើស្រីបន្លំភ្នែកសមត្ថកិច្ច ប៉ុន្តែរត់គេចមិនរួច ត្រូវឃាត់ខ្លួនបានតែម្តង។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណំរឿង បញ្ជូនទៅតុលារ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES