ខេត្តបាត់ដំបង ៖ ព្រះវិហារយេស៊ូ ១កន្លែង ត្រូវបានផ្អាកដំណើរការ និងចាក់សោទុកចោលមួយរយៈមកហើយ ដោយមិនមានអ្នកនៅចាំមើលថែនោះទេ ស្រាប់តែក្រោយមក មានជនសង្ស័យបានចូលទៅលួចគាស់យកទ្វារជាច្រើនសន្លឹក លុះសមត្ថកិច្ចទទួលបានពាក្យបណ្តឹង ចុះធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នាំយកទៅចាត់ការតាមច្បាប់។
ករណីលួចគាស់ទ្វារវិហារនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង២២នាទីរសៀល ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់។ រហូតមកដលវេ់លាម៉ោង៤និង១៥នាទីរសៀលថ្ងៃដដែល សមត្ថកិច្ចជំញា បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហាន ដារ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៣និង២២នាទីរសៀល ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីលួច (សន្លឹកទ្វារ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើ សកម្មភាពលួចគាស់យកសន្លឹកទ្វារឈើ និងទ្វារដែក នៃបន្ទប់ព្រះវិហារយេស៊ូ។ បន្ទាប់មកឈ្មោះទុំ ឈឿត ភេទប្រុស អាយុ៦២ឆ្នាំ មានលំនៅ ភូមិរំចេក១ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានមកដាក់ពាក្យបណ្តឹងថា បាត់សន្លឹកទ្វារឈើ និងសន្លឹកទ្វារដែក នៃបន្ទប់ ព្រះវិហារយេស៊ូ ស្ថិតនៅចំណុចកើតហេតុខាងលើ ដោយព្រះវិហារព្រះយេស៊ូនោះ បានបិទផ្អាកដំណើរការ និងបិទទ្វារទុកចោលគ្មានអ្នកដេកចាំឡើយ។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតដល់វេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃដដែល សមត្ថកិច្ចបានកំ ណត់មុខសញ្ញា និងឈានដល់ការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះហាន ដារ៉ា យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបាណន់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលលួចដោះយកសន្លឹកទ្វារឈើ ជាមួយផ្ទាំងសន្លឹកទ្វារដែក និងវង់បង្អួចដែក នៅក្នុងបន្ទប់នៃព្រះវិហារយេស៊ូ នៅចំណុចកើតហេតុខាងលើប្រាកដមែន។
ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ទ្វារឈើ ចំនួន៤សន្លឹក (ទ្វារ២វង់)។ សន្លឹកទ្វារជ័រពណ៌ប្រផេះ ចំនួន១សន្លឹក។ ទ្វារដែក មានជាប់លួសសំណាញ់ ១ផ្ទាំង (២សន្លឹក) និងបង្អួចដែក ចំនួន១វង់ ។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកបាណន់ រៀបចំកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕