ភ្នំពេញ៖យោងតាមតិកតុកឈ្មោះចិន ខ្មៅ បានទម្លាយរូបភាពលោកគឹម ហាន អតីតគូស្នេហ៍ របស់ពេជ្រ សូលីកា នូវរូបថតPre Wedding របស់លោកជាមួយគូស្នេហ៍ថ្មីជាមួយសំណេរថា«អតីតស្វាមីពេជ្រ សូលីកា ត្រៀមចូលរោងជ័យភរិយាថ្មី» ។

ហ្វេសបុកឈ្មោះKon SamNew បានខមិន ក្រោយឃើញប្ដីចាស់សូលីកា ថតPre Wedding នោះថា«ហ្អឹម …ឈឺជំនួស ពេជ្រ សូលីកា នេះឬមនុស្សប្រុស ?ឃើញចឹងៗអី ស្បថលែងហ៊ានយកប្ដហ្មង»។

អ្នកលេងបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍ទៅលើលោកគឹម ហាន ជាមួយនារីគូស្នេហ៍ថ្មីក្នុងឈុតបែបកូនកំលោះ កូនក្រមុំ នោះថាសាកសមគ្នា។ប៉ុន្ដែវាមិនមែនជាលើកទី១ នោះទេ តែជាញឹកញាប់ណាស់មកហើយដែលលោកហាន តែងតែបង្ហាញរូបស្និតស្នេហ៍ជាមួយនារីរូបស្រស់នោះជាពិសេសនៅពេលពួកគេធ្វើនំខ្មែររួមគ្នាផុសលើតិកតុក ។ជាមួយគ្នានេះដែរក៍មានអ្នកខ្លះថាដោយសារតែអតីតគូស្នេហ៍ត្រៀមចូលរោងការជាមួយគូស្នេហ៍ថ្មីបែបនេះហើយ ទើបសូលីកា ចេញបទចម្រៀងចុងក្រោយសុទ្ធសឹងតែជាបទបែបខូចចិត្តដោយសារតែស្នេហា ពោលគឺស្រដៀងនិងសាច់រឿងស្នេហាផ្ទាល់ខ្លួនបែបនេះ ។តែស្រីពេជ្រ នៅតែរឹងមាំ ព្រោះនាងប្រឹងច្រៀងរកលុយចិញ្ចឹមកូននិងប្អូនស្រីតែម្នាក់ឯង បើទោះជាពេលខ្លះលោកហាន បណ្ដើរគូស្នេហ៍ថ្មីទៅមើលការច្រៀងសម្ដែងរបស់នាងនៅក្លឹបដោយផ្ទាល់ក្ដី ។

ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីអូស្រ្ដាលី ជាអ្នកច្នៃម៉ូតសម្លៀកបំពាក់លោកគឹម ហាន កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ដោយគ្រោងរៀបការនៅដើមឆ្នាំ២០២០ តែបានឆាចោលវិញដោយសារផ្ទុះកូវីដ ហើយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នាងសម្រាលបានកូនប្រុស១ដាក់ឈ្មោះថាហង្ស អ៊ារីវ៉េនស្ដេ ។ប៉ុន្ដែគួរឲ្យស្ដាយនៅឆ្នាំ២០២២ សូលីកា និងលោកហាន បានចែកផ្លូវគ្នា ហើយពេលនេះលោកហាន តែងតែបង្ហាញម្ចាស់ស្នេហាថ្មីដោយបើកចំហ ខណៈដែលស្រីពេជ្រ ធ្លាប់កៀកកើយបុរសម្នាក់បញ្ចេញតាមIG តែមួយប្រាវក៍បាត់ទៅវិញ ។ប្រភពខ្លះថាស្រីពេជ្រ មិនមែនទុកបេះដូងឲ្យនៅទំនេរទេ គ្រាន់តែនាងមិនទាន់ហ៊ានបង្ហាញជាសាធារណៈប៉ុណ្ណោះ ព្រោះស្រីស្អាតដូចនាងរឿងអីដែលខ្វះប្រុសចង់ស្អំរបួសបេះដូង ។

ពេជ្រ សូលីកា ជាអ្នកមេម៉ាយមានហាងឆេង ព្រោះបន្ទាប់ពីធ្លាក់ខ្លួនមេម៉ាយ២ឆ្នាំ នាងឡើងកូដរយៈពេលចុង ក្រោយនេះ ក្រោយល្បី២បទនោះគឺ«ថែការចងចាំ » និងបទ«បើអូនជួបគេ » ។អតីតតារាM និងហង្សមាសរូបនេះនៅតែហ៊ឺហា តាមរយៈការជិះរថយន្ដទំនើបៗ ហើយរស់នៅខុនដូយ៉ាងកាលីពទៀតផង ។តែមានពេលខ្លះនៅលើឆាកតន្រ្ដីស្រីពេជ្រ ស្រងូតស្រងាត់បង្ហូទឹកនេត្រាតែម្នាក់ឯងក៍មានដែរ ដែលរឿងនេះគេជឿថាមកពីនាងតូចចិត្តម្ដាយជាទីស្រលាញ់អ្នកស្រីស៊ិន ស្រីនាង ជាប់គុកដល់ទៅ១២ឆ្នាំ និងបែកបាក់គូដណ្ដឹងទាំងមិននឹកស្មាន ។ប៉ុន្ដែស្រីពេជ្រ មានចំណុចពិសេសដែលធ្វើឲ្យនាងនៅរក្សារបានទីផ្សារសិល្បៈនោះគឺការថែរក្សារសម្រស់ឲ្យនៅតែផូផង់ មិនសូវឡើងគីឡូ និងបែកសាច់ដូចតារាផ្សេងៗទៀតដែលធ្លាប់មានប្ដី និងកូនឡើយ ។

តាមព័តមានថាប្រសិនបើលោកគឹម ហាន រៀបការប្រពន្ធថ្មីក្នុងពេលឆាប់ៗនេះមែន នោះគឺពេជ្រ សូលីកា អាចនឹងហ៊ានបញ្ចេញមុខគូស្នេហ៍ថ្មីជាចំហដែរជាមិនខាន ព្រោះនាងចង់ធ្វើជាកូនក្រមុំមែនទែន និង ឆ្លើយតបអតីតគូស្នេហ៍ ។តែស្រីពេជ្រ នឹងជ្រើសស្នេហ៍ជាមន្រ្ដីធំ ដើម្បីក្ដាប់ងារជំទាវ ឬចង់បានម្ចាស់ស្នេហាថ្មី ជាប្រុសអាណិកជនម្ដងទៀត ឬយ៉ាងណានោះនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ព្រោះអ្នកមេម៉ាយសាច់សខ្ចីរូបនេះនៅតែមានមន្ដស្នេហាមិនធម្មតាឡើយ ពិសេសក្រោយពេលនាងល្បីមួយប្រាវចុងក្រោយនេះ ៕




