ខេត្តត្បូងឃ្មុំ ៖ រថយន្តកែច្នៃ ១គ្រឿង បើកបរក្នុងល្បឿនលឿន លុះអ្នកបើកបរងងុយដេក ងោក១ភាំង ធ្វើឱ្យរេចង្កូតទៅបុកបុកបង្គោលភ្លើងបំភ្លឺផ្លូវ ពេញទំហឹង បណ្តាលឱ្យក្រឡាប់ បង្កឱ្យមនុស្សចំនួន៧នាក់ រងរបួសធ្ងន់-ស្រាល។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៤៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៦-១៥៧ ស្ថិតក្នុងភូមិត្រពាំគូ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
ជនរងគ្រោះទាំង៧នាក់ ដែលរងរបួសនៅក្នុងហេតុការណ៍ខាងលើ រួមមាន ទី១-ឈ្មោះឈួន ហ៊ាត ភេទប្រុស អាយុ៥៥ឆ្នាំ ជាអ្នកបើកបររថយន្ត មានលំនៅ ភូមិជ្រៃតាសូ ឃុំអំពិលតាពក ស្រុកអូររាំងឪ (រងរបួសធ្ងន់)។ ទី២-ឈ្មោះលី ណាត ភេទស្រី អាយុ៥១ឆ្នាំ មានលំនៅ ភូមិជ្រៃតាសូ ឃុំអំពិលតាពក ស្រុកអូររាំងឪ (រងរបួសធ្ងន់)។ ទី៣-ឈ្មោះលី នឿន ភេទស្រី អាយុ៥៣ឆ្នាំ មានលំនៅ ភូមិជ្រៃតាសូ ឃុំអំពិលតាពក ស្រុកអូររាំងឪ (រងរបួសស្រាល)។ ទី៤-ឈ្មោះវ៉ុន ថន ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅ ភូមិជ្រៃតាសូ ឃុំអំពិលតាពក ស្រុកអូររាំងឪ (រងរបួសធ្ងន់)។ ទី៥-ឈ្មោះហ៊ាត ណែម ភេទស្រី អាយុ១៩ឆ្នាំ មានលំនៅភូមិជ្រៃតាសូ ឃុំអំពិលតាពក ស្រុកអូររាំងឪ (រងរបួសស្រាល)។ ទី៦-ឈ្មោះឃ្លី ម៉ាលី ភេទស្រី អាយុ៥៤ឆ្នាំ មានលំនៅភូមិជ្រៃតាសូ ឃុំអំពិលតាពក ស្រុកអូររាំងឪ (រងរបួសស្រាល) និងទី៧-ឈ្មោះយ៉ន សារីម ភេទស្រី អាយុ៥៦ឆ្នាំ មានលំនៅភូមិជ្រៃតាសូ ឃុំអំពិលតាពក ស្រុកអូររាំងឪ (រងរបួសស្រាល)។
តាមប្រភពសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ខាងលី កើតឡើងនៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៦-១៥៧ ស្ថិតក្នុងនៅភូមិត្រពាំគូ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បង្កដោយរថយន្តកែច្នៃ ១,៥តោន ពណ៌ខ្មៅ គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះឈួន ហ៊ាត បានបើកបុកបង្គោលភ្លើងបំភ្លឺផ្លូវ (ផ្លូវភ្លោះ) ពេញទំហឹង បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើង ចាក់កម្មករលើថ្នល់ រងរបួសធ្ងន់-ស្រាល សរុបចំនួន៧នាក់។
ក្រោយកើតហេតុភ្លាមៗ កម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានរាយការណ៍មកជំនាញសណ្តាប់ធ្នាប់ស្រុក ចុះដល់កន្លែងកើតហេតុ រួចទាក់ទងហៅរថយន្តសង្គ្រោះ ចុះមកដឹកបញ្ជូនជនរងគ្រោះទាំង៧នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ឱ្យដឹងថា ចំពោះមូលហេតុដែលនាំឱ្យរថយន្តច្នៃខាងលើ បុកបង្គោលភ្លើង ក្រឡាប់បែបនេះ ដោយសារអ្នកបើកបរងងុយដេក ងោក១ភាំង៕