ខេត្តកណ្តាល ៖ ក្រុមអ្នកញៀនល្បែងស៊ីសង (បញ្ជល់មាន់) ១ក្រុមធំ បានណាត់ជួបគ្នាចាប់គូជល់មាន់ ក្នុងដីឡូត៍មួយកន្លែង ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនមនុស្សសរុប ១៩នាក់ និងដកហូតបានម៉ូតូ ជាច្រើនគ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនធំ។
ប្រតិបត្តិការបង្ក្រាបសង្វៀនបញ្ជល់មាន់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។
ក្រុមអ្នកញៀនល្បែងជល់មាន់ ទាំង១៩នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះរ៉ុម វាស្នា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ទី២-ឈ្មោះភួង សុថូ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរសន្តិសុខ រស់នៅ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ។ ទី៣-ឈ្មោះម៉ាប់ តៃមាន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ។ ទី៤-ឈ្មោះយូ សុភាព ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ទី៥-ឈ្មោះ ណេត ណាន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ទី៦-ឈ្មោះឡុំ លន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងដែក រស់នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ទី៧-ឈ្មោះសេង ចាន់រដ្ឋា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ អ្នកបើកបរ រស់នៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ។ ទី៨-ឈ្មោះណាល ណាក់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅ ភូមិកណ្តាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។ ទី៩-ឈ្មោះថន ថុល ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់គុយទាវ រស់នៅភូមិ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ទី១០-ឈ្មោះមាស ចន្ថា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។ ទី១១-ឈ្មោះយឿង គឹមយ៉េង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ទី១២-ឈ្មោះជួន ស៊ីវណ្ណដា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ទី១៣-ឈ្មោះឆាវ ម៉ាប់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ទី១៤-ឈ្មោះតេង សុខលី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង។ ទី១៥-ឈ្មោះរ៉ុម វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ទី១៦-ឈ្មោះឈួន សុភា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ទី១៧-ឈ្មោះហន ភារិន្ទ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសែល រស់នៅភូមិត្និតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី១៨-ឈ្មោះគឹម មេសា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរលក់បន្លែ រស់នៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ និងទី១៩-ឈ្មោះជាង ធូ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាងដែក រស់នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។
ចំពោះវត្ថុតាងចាប់យក រួមមាន ១-ម៉ូតូ ចំនួន១៣គ្រឿង។ ២-កន្ត្រកសម្រាប់ដាក់មាន់ ចំនួន៦។ ៣-មាន់ជល់ ចំនួន៦ក្បាល។ ៤-ស្កុតរុំខ្នាយមាន់ មួយចំនួន។ ៥-ខ្នាយមាន់ ចំនួន១គូ។ ៦-ជញ្ជីងសម្រាប់ថ្លឹងមាន់ ចំនួន១។ ៧-បុងភ្នាល់មាន់ មួយចំនួន។ ៧-ទូរស័ព្ទ សរុប១៨គ្រឿង។ តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្រោយទទួលបានព័ត៌មានថា នៅទីតាំងដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅខាងលើ មានករណីលេងល្បែងស៊ីសង (បញ្ជល់មាន់) លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងការិយាល័យអន្តរាគមន៍ខេត្ត និងកម្លាំងចម្រុះក្រុងតាខ្មៅ បានចុះទៅដល់ទីតាំងខាងលើភ្លាមៗ ក្រុមជន សង្ស័យបាននាំគ្នារត់គេចពីកន្លែងកើតហេតុ តែភ្លាមនោះកម្លាំងសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធចាប់ជនសង្ស័យបាន រួមទាំងវត្ថុតាង យកមកសាកសួរនៅស្នងការនគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕