Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកកូរ៉េ​ខាងត្បូង ​បង្កើនការ​នាំចូល ​ស៊ុត​ដើម្បី​លៃលក​ នឹង​​កង្វះខាតផ្នែកផ្គត់ផ្គង់

កូរ៉េ​ខាងត្បូង ​បង្កើនការ​នាំចូល ​ស៊ុត​ដើម្បី​លៃលក​ នឹង​​កង្វះខាតផ្នែកផ្គត់ផ្គង់

កូរ៉េខាងត្បូង៖ ទិន្នន័យ​រដ្ឋាភិបាល​បង្ហាញកាលពីថ្ងៃសុក្រ​ថា​ការ​នាំចូល​ស៊ុតនិង​ផលិតផល​កែច្នៃ​ពីបរទេស​មកកាន់កូរ៉េខាងត្បូង​បាន​កើនឡើង​ក្នុង​ឆ្នាំ​២០១៧​នេះ​ស្របពេល​ដែល​ប្រជាជាតិ​មួយនេះ​កំពុង​លៃលក​ដោះស្រាយ​ជាមួយ​និង​កង្វះ​ខា​ត​នៃ​ការ​ផ្គត់ផ្គង់​ដែល​បណ្តា​ល​មកពី​ការ​ឆ្លងរាលដាល​នៃ​​ជំងឺ​ផ្តាសសាយ​បក្សី​។

​​យោងតាម​ទិន្នន័យ​របស់​ក្រសួង​ស្បៀងអាហារ​និង​ក្រសួង​កសិកម្មនិង​កិច្ច​ការ​ជន​បទ​ឲ្យ​ដឹងថា​​ការ​នាំចូល​ស៊ុត​ស្រស់​​និង​ផលិត​ផល​កែច្នៃ​សម្រេចបាន​សរុប​ចំនួន​១.៣៣១តោន​គិតចាប់ពី​ថ្ងៃទី​១​ខែ​មករា​ដល់​ថ្ងៃទី​១៥​ខែ​កុម្ភះ​។

តួលេខនេះ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​ច្រើន​ជាង​បីដង​នៃការ​នាំចូល​សរុប​ក្នុង​អំឡុងពេល​ពីរខែ​ដំបូង​កាលពីឆ្នាំ​ទៅ​ដែល​​ស្មើនឹង​២៤៥តោន​ ។ កូរ៉េ​​បាន​ទិញ​ស៊ុត​ស្រស់​ចំនួន​៦៣៨តោន​និង​ផលិត​ផល​ស៊ុត​ដែល​បាន​កែច្នៃ​រួចរាល់​នាំ​ចូល​៧០៣​តោន​ក្នុង​ឆ្នាំ​២០១៧នេះ​គិតមកដល់ពេល​បច្ចុប្បន្ន។

​ការឆ្លងរាលដាល​នៃ​ជំងឺផ្តាសសាយ​បក្សី​​បាន​ធ្វើឲ្យ​ស្ពឹក​ស្រពន់​ដល់​ការ​ផ្គត់ផ្គង់​ស៊ុត​ក្នុង​ស្រុក​គិតចាប់តាំងពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦ ​ដែល​ជំរុញ​ឲ្យ​តាម​បណ្តា​ផ្សារ​ទំនើប​នានារៀបចំ​បរិមាណ​ស៊ុត​ដែល​អតិថិជន​អាចទិញ​​បរិភោគបាន​ហើយ​រដ្ឋា​ភិបាល​នឹង​បោះជំហាន​ទៅ​រក​​ការធ្វើឲ្យមាន​ស្ថិរភាព​ក្នុងការ​ផ្គត់ផ្គង់​តាមរយៈ​ការ​ជួយសម្រួល​របាំងពាណិជ្ជកម្ម​ជាមួយ​និង​បណ្តាប្រទេសនានា។

អាជ្ញាធរ​បានចាប់ផ្តើម​អនុញ្ញាត​ឲ្យ​ពាណិជ្ជករ​នាំចូល​ស៊ុត​ស្រស់​ជាលើក​ដំបូង​ពី​ប្រទេស​ណូវែលសូឡង់​ អូស្ត្រាលី ចក្រភពអង់គ្លេស​និង​ប្រទេស​បីផ្សេងទៀត​ដើម្បីបង្កើនការផ្គត់ផ្គង់​។

កាលពីខែ​មុន ក្រសួង​កសិកកម្ម​និង​ស្បៀងអាហារ​បានបន្ថែមថា​ថៃ សហរដ្ឋ​អា​មេរិក ​និងហូឡង់​ អាល្លឺម៉ង់​និងមួយចំនួន​ផ្សេងទៀត​គឺស្ថិត​ក្នុង​បញ្ជី​ប្រទេស​ដែល​​​នឹង​អនុញ្ញាត​ឲ្យ​ទិញ​​ផលិតផល​កែច្នៃ​ពីស៊ុត​ ដែលជា​គ្រឿងផ្សំ​ដ៏​សំខាន់​សម្រាប់​ធ្វើនំផ្សេងៗ​ដែលធ្វើពីម្សៅ​ ការ៉ែម និង​សាច់ក្រកជាដើម។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES