Sunday, November 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អាជ្ញាធរចុះអប់រំម្ចាស់ឡានច្នៃដឹកកម្មករ ខុសបច្ចេកទេស

 អាជ្ញាធរចុះអប់រំម្ចាស់ឡានច្នៃដឹកកម្មករ ខុសបច្ចេកទេស

ភ្នំពេញ ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា អាជ្ញាធរបានចុះអប់រំ និងបានឱ្យម្ចាស់រថយន្តដែលបានកែច្នៃរថយន្តសម្រាប់ដឹកកម្មករ ខុសលក្ខណៈបច្ចេកទេស ត្រូវកាត់ឱ្យមកសភាពដើមវិញ ព្រមទាំងបានបំពេញតាមលក្ខណៈបច្ចេកទេសដែលច្បាប់កំណត់ ដោយបានយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) រួចរាល់។

អ្នកនាំពាក្យរូបនេះ បានបន្តថា ក្នុងនាមស្ថាប័នបច្ចេកទេស លោកសូមថ្លែងអំណរគុណដល់ អាជ្ញាធរមានសមត្ថ កិច្ចខេត្តកំពង់ស្ពឺ ដែលបានធ្វើកិច្ចការនេះយ៉ាងឆាប់រហ័ស ដើម្បីធានាភាពស្របច្បាប់ ជាពិសេសសុវត្ថិ ភាពកម្មករ-កម្មការិនីរោងចក្រ ដែលត្រូវធ្វើដំណើរដោយមធ្យោបាយដឹកជញ្ជូនខាងលើ។

បន្ថែមពីនេះ អ្នកនាំពាក្យ ក៏សូមថ្លែងអំណរគុណដល់ម្ចាស់រថយន្ត ដែលបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដោយធ្វើកិច្ចសន្យា ផ្តិតមេដៃ កែកាត់ទ្រុងរថយន្តរបស់ខ្លួន ដែលបានកែច្នៃខុសលក្ខណៈបច្ចេកទេស ឱ្យមកសភាពដើមវិញ ដើម្បីភាពស្របច្បាប់ផង និងធានា សុវត្ថិភាពក្នុងការដឹកជញ្ជូនបងប្អូនកម្មករ កម្មការិនីរោងចក្រផង ៕

RELATED ARTICLES