Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកវិស័យទេសចរណ៍ថៃ ​រកប្រាក់ចំណូលចូលជាតិ ​បាន​១៧%​ក្នុងឆ្នាំ​២០១៦

វិស័យទេសចរណ៍ថៃ ​រកប្រាក់ចំណូលចូលជាតិ ​បាន​១៧%​ក្នុងឆ្នាំ​២០១៦

ថៃ៖ ក្រសួង​ទេសចរណ៍និង​កីឡា​ថៃ​បាន​ឲ្យ​ដឹងថា​វិស័យ​ទេសចរណ៍​បង្កើត​ប្រាក់​ចំណូល​ចូល​ជាតិ​បាន​១៧%​កាលពី​ឆ្នាំ​ទៅ​ជាមួយនិង​បរិមាណ​អ្នក​​ចូលមក​ទស្សនា​ប្រចាំថ្ងៃ​ចំនួន​១៣០.០០០នាក់​។

លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ទេសចរណ៍និង​កីឡា​ថៃ​លោក Pongpanu Sawetarun បានបញ្ជាក់ថា​ក្នុង​ឆ្នាំ​២០១៦ ព្រះរាជាណាចក្រ​ថៃ​រក​ប្រាក់ចំណូល​បាន​ចំនួន​២,៥១ទ្រីលានបាត​ពី​វិស័យ​ទេសចរណ៍​ កើនឡើង​១៧,៧%​នៃ​ GDP ។ អាជីវកម្មផ្នែក​សណ្ឋាគារ​ អាហារនិង​ភេសជ្ជៈ​ ដឹកជញ្ជូននិង​កីឡា​បាន​ស្រូប​យក​ផល​ប្រយោជន៍​ច្រើនបំផុត​ពី​តួលេខ​ដ៏​ខ្លាំងក្លា​នេះ ។

ក្នុង​ខែ​មករា​ឆ្នាំ​២០១៧នេះ​មាន​ជនបរទេស​ចំនួន​៤,៨លាន​នាក់​បាន​ចូល​មក​​​ទស្សនាប្រទេស​ថៃ​ ដែលកើនឡើង​៤,៨៩​%​ពីមួយឆ្នាំទៅមួយឆ្នាំ​ហើយ​ថែមទាំង​បាន​ចំណាយ​រួចមកហើយ​ប្រមាណជា​២៥៣លានបាត​។ ហើយភាគ​ច្រើននៃ​ភ្ញៀវ​​​ទេសចរទាំងនោះ​​​គឺមកពី​ប្រទេស​ចិន ម៉ាឡេស៊ី កូរ៉េខាងត្បូង ជប៉ុន​និ​ងឡាវ​។

ការកើនឡើង​ដែលគួរឲ្យ​កត់សម្គាល់នេះ​ត្រូវបានគេ​សង្កេតឃើញ​ក្នុង​​អំឡុង​ពេល​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីយចិន​ ដែលមាន​អ្នកទេសចរជនជាតិ​ចិន​ចំនួន​៣៧.០០០នាក់​ចូល​មកទស្សនា​ប្រទេស​ថៃ​ជារៀងរាល់ថ្ងៃ​ ។ ​ចំណែក​រយៈ​ពេល​ពេញ​មួយឆ្នាំ​២០១៧នេះ​ ភ្ញៀវទេសចរ​ចិន​ត្រូវបានគេរំពឹងថា​នឹង​មកទស្សនា​ថៃ​រហូតដល់ទៅ​១០លាននាក់​ឯណោះ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES