Saturday, November 23, 2024
Homeតារាខ្មែរសួស វីសា ចោលលុយធំ សម្ងំថែផ្ទៃពោះ

សួស វីសា ចោលលុយធំ សម្ងំថែផ្ទៃពោះ

ភ្នំពេញ៖តារាចម្រៀងសួស វីសា មិនបានចេញច្រៀងសម្ដែងរកលុយនៅថ្ងៃបុណ្យអុំទូកឆ្នាំនេះ ដូចឆ្នាំមុនៗទេ ដែលធ្វើឲ្យបាត់លុយដុល្លារ១ដុំធំ ព្រោះការថែផ្ទៃពោះកូនប្រុសឲ្យបានល្អ​ប្រ​សើរ​​ជាងប្រថុយ លេងក្បាច់រាំលើឆាកតន្រ្ដីនាំឲ្យប៉ពាល់ដល់សុខភាពទារក។តែវីសា ថានាង​មានអារម្មណ៍ធុញថប់ នៅពេលឃ្លាតឆ្ងាយពីឆាកតន្រ្ដី មិនដឹងទៅណា ដេកផ្ទះស្អាត ព្រោះថា​ពេលនេះកូនក្នុងផ្ទៃពោះរបស់នាងជិត៥ខែ ហើយ ។ប៉ុន្ដែវីសា នៅតែឆ្លៀតសរសើរ​ស្វាមីនាង​លោកឧកញ៉ាប៊ុនថុល ប៊ុនថង ហៅថមមី ថាលោកគឺជាប្ដីផង ឪពុកផង ជាបងប្អូនផង និងជា​ពួកម៉ាកផង ពោលគឺនាងថាប្ដីជាអ្វីគ្រប់យ៉ាងរបស់នាង ហើយនាងស្រលាញ់​បុរសម្នាក់​នេះខ្លាំ​ង​​ណាស់ក្រោយចាប់ដៃគ្នា៥ឆ្នាំ ។នេះមិនមែនជាលើកទី១ នោះទេសម្រាប់វីសា ដែលចេញមុខ​លើកមុខប្ដី ប៉ុន្ដែជា​ញឹក​ញាប់នាងតែងតែលើកពីគុណសម្បត្តិរបស់ប្ដីប្រាប់ទៅមហាជន គឺដូច​គ្នា​ទៅនិងមាស សុខ​សោភា និយាយលើកប្ដីនាងលោកអ៊ឹត រ៉ាដា ដែរ គ្រាន់តែវីសា មិនទាន់​ផលិតបទ​ចម្រៀង​សរសើរពីស្វាមីដូចសោភា នោះទេ ។

សូមបញ្ជាក់ថាសួស វីសា បានធ្វើពិធីជប់លៀងធំ ផឹកស៊ីដល់ទៅ៧យប់ ៧ថ្ងៃ ក្រោយ​នាង​ពិនិត្យ​ផ្ទៃពោះដឹងថាមានកូនប្រុស ហើយនាងបានដាក់ឈ្មោះកូនមុនកើតថាចននី (Johnny ) ខណៈដែលកូនស្រីនាងថង សាម៉ូលីណា ហៅJenny ទើបធ្វើខួបគម្រប់អាយុ៤ឆ្នាំ កាលពីថ្ងៃទី៩ ខែ១០ ។មិនខុសកាលពីយកកូនទី១នោះទេ ដែលវីសា បាត់មុខពីឆាកតន្រ្ដីដល់​ទៅជាង១ឆ្នាំ ទាំងមុន និងក្រោយសម្រាលកូន ខណៈដែលអំឡុងពេលពពោះកូនទី២នេះ នាង​ក៍មានបញ្ហាច្រៀងខុសប្រកតីគួរឲ្យបារម្ភដែរ ព្រោះជាញឹកញាប់ឲ្យតែពេលឡើងឆាក​នាង​ច្រៀ​ង​​​​លែងកើត រហូតត្រូវសុំទោសម្ចាស់កម្មវិធីទៀត ផងដែលរឿងនេះនាងថាបណ្ដាល​មកពីមាន​អ្នក​នៅភពផ្សេងព្យាយាមមកយកសម្លេងនាងទៅវិញ ដោយសារតែនាងបានយល់សុបិននិម្មិត ឃើ​ញ​​អ្នកតាមរកសម្លេងនាងនោះសឹង​រាល់​យប់ ។ប៉ុន្ដែវីសា ថា«បើមិនជឿ កុំប្រមាថ » ព្រោះ​បន្ទាប់​ពី​នាងបានអុជធូប បន់ស្រន់រួចហើយ ស្រាប់​តែ​សម្លេងនាងវិលមករកដូចដើម ច្រៀងពិ​រោះវិញ​ភ្លាម ។តែយ៉ាងណាអ្នកខ្លះថាវីសា មានបញ្ហារលាកបំពង់កធ្ងន់ធ្ងរហូតទៅព្យា​បាល​ដល់​ពេទ្យ​ថៃ ទៀតផង ហេតុនេះសម្លេងម៉េចដូចដើមទៅ បើមិនទាន់ជាដាច់បែបនេះ ?ការ​លើក​ឡើង​បែប​នេះដោយសារតែអ្នកខ្លះសង្ស័យថាវីសា គ្មានខ្មោចបិសាច ឯណា​ខ្ទប់​សម្លេង​នាងមិន​ឲ្យ​ច្រៀងពិរោះនោះទេ តែអាចមកពីសុខភាពបំពង់កនាងតែម្ដង ។តែវីសា​នៅតែ​មានៈថា​មានអ្នក​មកតាមព្យាយាមយកសម្លេងនាងទៅវិញ ហើយនាងសូមអង្វរ​កុំឲ្យស្រ​លាញ់រហូតតាមមក​យក​សម្លេង​នាង​បែបនេះទៀត ។

  សួស វីសា ដែលមិនអាចយកតំណែងលេខ២ ​បន្ទាប់ពីឱក សុគន្ធកញ្ញា នៅហង្សមាស តាមក្ដីប្រាថ្នានោះ ក្រោយសម្រាលកូនទី២ គេជឿថានាងមិនអាចឡើងទៅមុខទៀតបានទេ តែ​អាចនឹងនៅទ្រឹង ដូចតារាភាគច្រើនដែលមានប្ដីនិងកូនហើយដែរ ។ប៉ុន្ដែការរឹតចំណងស្នេហា​ក្នុង​គ្រួសារឲ្យកាន់តែមានភាពកក់ក្ដៅជារឿងសំខាន់ និងចាំបាច់ទើបនាងមិនអាច​ពន្យាពេល​យកកូនទី២បានឡើយ ។វីសា នឹងសម្រាលកូនប្រុសនៅចុងខែ៣ ឆ្នាំ២០២៥ ហើយនាង​អាច​នឹងវិលរកឆាកតន្រ្ដីវិញនាអំឡុងចុងឆ្នាំ២០២៥ ។ប្រសិនបើអំឡុងពេលពពោះ និងក្រោយ​សម្រា​​ល​វីសា នៅតែគ្មានបទចម្រៀងល្បីចេញលើទីផ្សារទេ នោះនាងអាចនឹងប្រឈម ពិបាក​ទប់លំនឹងក្នុងលំដាប់តារាជូរមុខហង្សមាសតទៅទៀត ស្របពេលដែលតំណែង​ជាគណៈ​កម្មការ​​Beat The Best រដូវកាលថ្មីស្ថិតក្នុងភាពស្រពិចស្រពិល៕

RELATED ARTICLES