Saturday, November 23, 2024
Homeតារាខ្មែរសុខ ពិសីៈអីណូ ថា​ «បងប្រលាញ់អូនណាស់ » 

សុខ ពិសីៈអីណូ ថា​ «បងប្រលាញ់អូនណាស់ » 

ភ្នំពេញ៖នៅលើឆាកតន្រ្ដីនៅខេត្តប៉ៃលិន កាលពីពេលថ្មីនេះៗតារាសាច់សខ្ចីសុខ ពិសី ត្រូវ​បានលោកអ៊ីណូ និងនាយចឺម អុជធូប ដាក់ស្នេហាលើឆាកតែម្ដងហើយ អ៊ីណូ ថែមទាំងនិ​យាយថា«បងស្រលាញ់អូនណាស់ អូនស្អាតណាស់ សុខ ពិសី » ។ការអុជធូប សុំស្នេហាសុខ ពិសី របស់លោកអ៊ីណូ និងនាយចឺម នេះ គឺធ្វើត្រាប់តាមអ្នកលេងបណ្ដាញសង្គមមួយចំនួន​ដែលធ្វើ​សកម្មភាពនេះដាក់ពិសី កាលពីពេលថ្មីៗនេះ ដោយពួកគេចាត់ ទុកថានាងជាតារា​ចម្រៀងមានរូបសម្រស់គួរឲ្យចង់ប៉ះស្ទាបអង្អែល ។ប៉ុន្ដែសម្រាប់លោកអ៊ីណូ និងនាយចឺម វិញអ្នកណាក៍ដឹងថាតារាចម្រៀងទាំងពីរនេះពូកែញ៉ែ ឬទាក់ស្រីដូចគ្នា ហើយសកម្មភាព​របស់​ពួកគេលេងដៃដល់ៗទៀតផង ហេតុនេះហើយស្រីណាដែលប្រុសទាំងពីរនាក់នេះដាក់​គោល​ដៅតាមប្រម៉ាញ់ហើយ ពិបាករត់គេចខ្លាំងណាស់ ។តែសម្រាប់ពិសី វិញទាំងអ៊ីណូ និងនាយ​ចឺម​ បានត្រឹមតែស៊កសំដីសុំស្នេហ៍ ប៉ុណ្ណោះ មិនហ៊ានចាប់គ្រញិច ឬថើបដូចពេលពួក​គេលេង​​ជាមួយតារាស្រីស្អាតៗផ្សេងទៀតឡើយ ។សកម្មភាពទាំងនេះបញ្ជាក់ថាអ៊ីណូ និង​នាយ​ចឺម ដឹងថាការលេងសើចជាមួយពិសី មានដែនកំណត់ ព្រោះប្រសិនបើស្រីស្អាតរូប​នេះជា​សង្សារ​​​របស់លោកឡាយ ចំរើន ដូចការលេចឭមែន នោះគឺនាងប្រៀបដូចជាថៅកែស្រី​របស់​ពួក​គេដែរ ហេតុនេះមិនអាចចេះតែបន្លំចំណេញដូចតារាស្រីផ្សេងៗទៀតបានជាដាច់ខាត ។

 ទោះជាយ៉ាងណាមានការលើកឡើងដោយសរសើរថាសុខ ពិសី ពិតជារកបានម្ចាស់​បេះ​ដូងដូចអ្វីដែលនាងប៉ងមែន ព្រោះជាបុរសម្នាក់ដែលយល់ច្បាស់ពីអាជីពចម្រៀង​របស់​ខ្លួន​ដែល​មិន​ចេះប្រចណ្ឌនាងផ្ដែសផ្ដាស ឡើយ នោះគឺលោកឡាយ សុខចំរើន ថៅកែ​សាន់​ដេ បើ​ទោះជាអ្នកទាំងពីរមិនដែលសារភាពស្នេហ៍ម្ដងណាក៍ដោយ ។ប្រភពខ្លះថាសុខ ពិសី ត្រូវបាន​តារា​រួមទ្រនុំគោរពនាងដូចជាម្ចាស់ផលិតកម្មសាន់ដេ ជាច្រើនឆ្នាំហើយ ពោលគឺដូច​អំណាច​របស់ឱក សុគន្ធ​កញ្ញា នៅហង្សមាសដែរ ។ប៉ុន្ដែរឿងដែលFan ពិសី ទន្ទឹងរងចាំនោះ​គឺពួក​គេ​ចង់​ឃើញ​នាងមានភាពក្លាហានហ៊ានដឹកដៃគូស្នេហ៍ចូលរោងការជាចំហដូចឱក សុគន្ធកញ្ញា ដែល​ពេល​នោះគេជឿថានាងនឹងកាន់តែមានឥទ្ធិពលនៅសាន់ដេ លើសបច្ចុប្បន្ន​ទេ្វដងជា​មិនខាន។

 សុខ ពិសី នៅតែមានទីផ្សារចម្រៀងនិងស្ពត ទោះជាចុងក្រោយនេះមិនសូវ​មានបទល្បី​ៗដូចមុនក៍ដោយ។នាងជាតារាមិនចេះប្រកាន់ដៃគូទេ ពោលគឺថាច្រៀងជាមួយតារា​ប្រុសណា​ក៍បានឲ្យតែថៅកែផលិតកម្មតម្រូវ ហើយជិត៧ឆ្នាំចុងក្រោយនេះក្រោយបាត់ដៃគូ​យល់ចិត្ត​លោ​កខេមរៈ សិរីមន្ដ គេឃើញនាងច្រៀងជាមួយលោកឆាយ វីរៈ

យុទ្ធ ច្រើនជាងតារាប្រុស​សាន់ដេ ផ្សេងទៀត ។ប៉ុន្ដែរឿងពិសី មិនហ៊ានសារភាពស្នេហាថៅកែ​នោះមិនត្រឹមតែ​ធ្វើឲ្យ​Fan ខក​ចិត្ត​នោះទេ តែលោកសុខ  ហេង ជាឪពុកនាងធ្លាប់ជម្រុញឲ្យពិសី រៀបការប្ដី​ជា​ច្រើនឆ្នាំ​មក​ហើ​យ​ នោះក៍រឹតតែអន្ទះសារចង់ឃើញកូនស្រីលោក​យកប្ដីឲ្យឆាប់ៗជាងអ្នក​គាំទ្រនាងទៅទៀត ។

យ៉ាងណាគេជឿថាបញ្ហាធំដែលពិសី នៅតែមិនហ៊ានប្រថុយរឿងដឹកដៃថៅកែចូលរោង​ការនោះ​ព្រោះ​តែនាងខ្លាចការប្ដីទៅធ្លាក់កូដហៅលែងឭនោះតែម្ដង បើទោះជាគេសង្កេត​ឃើញ​​​ថា​​​​បច្ចុ​ប្បន្នតារាខ្លះមានប្ដីនិងកូនដូចជាឱក សុគន្ធកញ្ញា និងពេជ្រ សូលីកា ជាដើម​នៅតែ​​មាន​អ្នក​គាំ​ទ្រក្ដី ។ពិសី ធ្លាប់និយាយទៅកាន់Fan ដែលជម្រុញឲ្យនាង​ការប្ដីនោះ​ថា«ខ្ញុំមិនប្រញ៉ាប់រឿង​យក​ប្ដីសីអីទេ ។អត់ប្ដីក៍ខ្ញុំមិនស្លាប់ដែរ …» ។

   គេចាំមើលថាតើថៅកែនៅតែបណ្ដោយឲ្យសុខ ពិសី ត្រូវលោកអ៊ីណូ និង​នាយចឺម ញ៉ែលើឆាកទៀត ឬអត់ ?

RELATED ARTICLES