ចិន៖ ទិន្នន័យពីក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានបានបង្ហាញកាលពីម្សិលមិញថាប្រទេសចិនមានអ្នកប្រើប្រាស់អ៊ីនធើរណេត 4G ចំនួន៧៧០លាននាក់នៅដំណាច់ឆ្នាំ២០១៦ ដែលច្រើនជាងឆ្នាំមុនទ្វេដង។
លោក Zhang Feng អ្នកនាំពាក្យនិងប្រធានផ្នែកវិស្វកម្មរបស់ក្រសួងបានឲ្យដឹងថាជាង៥៨%នៃអ្នកប្រើប្រាស់ទូរស័ព្ទចល័តរបស់ចិនគឺជាអ្នកប្រើប្រាស់បណ្តាញ 4G នៅដំណាច់ឆ្នាំ២០១៦ ។
ចំណែកក្នុងឆ្នាំ២០១៥មានអ្នកប្រើប្រាស់បណ្តាញ 4G ចំនួន៣៨៦លាននាក់ប៉ុណ្ណោះ។
ចិនជាប្រទេសដែលមានបណ្តាញ 4G ធំជាងគេបំផុតលើពិភពលោកកំពុងដាក់ទិសដៅដំឡើងស្ថានីយមូលដ្ឋានអ៊ីនធើរណេត 4G ២លានកន្លែងថែមទៀត ជាពិសេសសម្រាប់បណ្តាទីក្រុងនិងភូមិស្រុកនានាក្នុងឆ្នាំ២០១៨ខាងមុខនេះ ។
មួយវិញទៀតចិនក៏កំពុងស្រាវជ្រាវនិងធ្វើតេស្តបច្ចេកវិទ្យា 5G ដែលមានគោលដៅធ្វើឲ្យក្លាយជាពាណិជ្ជកម្មរបស់ខ្លួននៅឆ្នាំ២០២០ផងដែរ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា