Monday, November 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយ បោ.../ក២ពាន់ដុល្លារ ជា---/ប់ខ្នោះ

ធ្វើអត្តសញ្ញាណប័ណ្ណក្លែងក្លាយ បោ…/ក២ពាន់ដុល្លារ ជា—/ប់ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់ បានប្រើល្បិចលួងលោមស្ត្រីម្នាក់ ឱ្យខ្ចីលុយធនាគារ តែស្ត្រីរូបនោះប្រាប់ថា គាត់ខូចក្រេឌីតហើយ គ្មានធនាគារណាឱ្យខ្ចីលុយទៀតទេ តែជនសង្ស័យបានណែនាំឱ្យស្ត្រីរងគ្រោះ ធ្វើអត្តសញ្ញា ណប័ណ្ណថ្មី ដើម្បីយកទៅខ្ចីលុយធនាគារ រួចបានឆបោកប្រាក់ជនរងគ្រោះ ចំនួន២ពាន់ដុល្លារ និងបានប្រគល់អត្តសញ្ញាណប័ណ្ណក្លែងក្លាយ ឱ្យជនរងគ្រោះ ចំនួន២សន្លឹក លុះស្ត្រីរងគ្រោះយកអត្តសញ្ញាណប័ណ្ណនោះទៅខ្ចីលុយធនគារ ទើបដឹងថាជាអត្តសញ្ញាណប័ណ្ណក្លែងក្លាយ ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចបាត់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ជនរងគ្រោះ មានឈ្មោះភី ហ៊ួរឃន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរអាជីវក ស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យ មានចំនួន២នាក់ រួមមាន ទី១-ឈ្មោះលី ពុទ្ធារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅ ភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន)  និងទី២-ឈ្មោះសោភ័ណ្ឌ ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ (គេចខ្លួន)។ ចំណែកសម្ភារៈបាត់បង់ រួមមាន ប្រាក់ ចំនួន២១០០ដុល្លារ។ រីឯវត្ថុតាងចាប់យក រួមមាន ១-ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IW-1789 លេខតួ និងម៉ាស៊ីន 6039541។ ២-ទូរស័ព្ទ ចំនួន៣គ្រឿង (ម៉ាក iPad ចំនួន១គ្រឿង ម៉ាក Oppo ស៊េរីចាស់ និងម៉ាកoppo A57)។ ៣-ត្រា ចំនួន២ (១-ត្រាមានឈ្មោះលី ពុទ្ធារ៉ា ២-ត្រាមូលលោកគ្រូ តារាបៃតង សេវាកម្មប្រាក់កម្ចី)។ ៤-កាតបុគ្គលិកការងារចំនួន២ (១-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មហានគរ ២-ក្រុមហ៊ុន GPGC អ៊ីនធឺរណេសិនណល។ ៥-អត្តសញ្ញាណប័ណ្ណក្លែងក្លាយ ចំនួន២សន្លឹក (១-ឈ្មោះភី ហ៊ួរឃន ភេទប្រុស ២-ឈ្មោះយ៉ាត ស្រីគីម ភេទស្រី)។ ៦-កាតឈ្មោះក្រុមហ៊ុន motosloan បង់រំលស់ម៉ូតូ និងកម្ចី ចំនួន៤០សន្លឹក។ ៧-កាតឈ្មោះ លោកគ្រូ តារាបៃតង សេវាកម្មប្រាក់កម្ចី របស់ធនាគារប្រៃសណីយ៍កម្ពុជា ក.អ ចំនួន៤០សន្លឹក។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីអំឡុងខែសីហា ឆ្នាំ២០២៤ ជនសង្ស័យ បានមកហូបបាយកន្លែងលក់បាយម្ហូបរបស់ជនរងគ្រោះ នៅទីតាំងខាងលើ បន្ទាប់មកសង្ស័យបានមកសួរនាំប្រពន្ធជនរងគ្រោះឈ្មោះយ៉ាត ស្រីគីម ថា ចង់ខ្ចីលុយធនាគារទេ? ប្រពន្ធជនរងគ្រោះថា “ឈ្មោះខ្ញុំខ្ចីមិនបានទេ ព្រោះខ្ញុំធ្លាប់យឺតយ៉ាវបង់ធនាគារ ទើបធនាគារ មិនឱ្យខ្ចី (ខូចឈ្មោះខូចប្រវត្តិរូប)” ពេលនោះជនសង្ស័យឈ្មោះ លី ពុទ្ធារ៉ា បាននិយាយថា រូបគេអាចជួយបាន ដោយរូបគេនឹងផ្លាស់ប្តូរធ្វើថ្មី អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ឱ្យទៅជនរង គ្រោះ ដោយដាក់ឈ្មោះដដែល ខុសតែថ្ងៃខែឆ្នាំកំណើត និងលេខអត្តសញ្ញាណប័ណ្ណតែប៉ុណ្ណោះ ដើម្បីខ្ចីលុយធនាគារ។ បន្ទាប់មកទៀត ជនសង្ស័យបានសុំលេខទូរស័ព្ទប្រពន្ធជនរងគ្រោះ រួចទូរស័ព្ទមកប្រពន្ធជនរងគ្រោះ ១ថ្ងៃ ១០ទៅ២០ដង ដោយអះអាងថារូបគេជាបុគ្គលិកធនាគារ ហើយរូបគេនឹងធ្វើអត្តសញ្ញាណប័ណ្ណថ្មី ឲ្យជន រងគ្រោះ ដោយទារក្នុងតម្លៃ ២ពាន់ដុល្លារ។

ប្រភពដដែល បន្តថា រហូតដល់វេលាម៉ោង២រសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ជនរងគ្រោះក៏ព្រមឱ្យធ្វើ ដោ យឱ្យលុយមុន ចំនួន ១១០០ដុល្លារ (ថ្លៃសាំង១០០ដុល្លារ) លុះដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះលី ពុទ្ធារ៉ា បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ក្លែងក្លាយ) មកប្រគល់ឱ្យជនរងគ្រោះ នឹងបានទារលុយ ១ពាន់ដុល្លារ បន្ថែមទៀត។

ក្រោយមកនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ជនរងគ្រោះបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ក្លែងក្លាយ) ទៅខ្ចីលុយធនាគារ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ទើបធនាគារទាក់ទងមកជនរងគ្រោះថា អត្តសញ្ញាណប័ណ្ណនេះ ពុំមានក្នុងគល់បញ្ជីទេ ដោយខុសលេខ អត្តសញ្ញាណប័ណ្ណ ថ្ងៃខែឆ្នាំកំណើត និងថ្ងៃផុតសុពលភាព រួចជនរងគ្រោះ តែងតែទាក់ទងទៅជនសង្ស័យរហូត ប៉ុន្តែជនសង្ស័យតែងតែគេចវេះ យកលេសរវល់រហូត។ ទើបនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះបានធ្វើជាប្រាប់ជនសង្ស័យថា មានបងប្អូនចង់ធ្វើអត្តសញ្ញាណប័ណ្ណថ្មីមួយដែរ រហូតដល់ម៉ោង ៤និង៣០នាទីរសៀល ថ្ងៃដដែល ទើបជនសង្ស័យបានមកផ្ទះជនរងគ្រោះ រួចហើយជនរងគ្រោះ បានឃាត់ខ្លួនជនសង្ស័យប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម តែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ដើម្បីចាត់ការតាមច្បាប់។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកដែលបានរត់គេចខ្លួន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES