ភ្នំពេញ៖នាយចឺម ជាអ្នកនៅពីក្រោយខ្នង និងជម្រុញឲ្យនាងង៉ា ស្រីណាន ហៅណាន ណាន ជាប្អូនជីដូនមួយនាយឲ្យចាប់អាជីពជាតារាចម្រៀងដូចនាយដែរ តែពេលនេះនាយបានពន្យាពេលយកស្រីក្មេងរូបនេះមករួមទ្រនុំសាន់ដេតាមខ្លួន ព្រោះត្រូវការបង្វឹគនូវសម្ថភាពនាងបន្ថែមទៀតដោយសារតែកូនអ្នកនាងស្រីអ៊ីត រូបនេះមានជំនាញដើរម៉ូត និងលេងកំប្លែងប៉ុណ្ណោះ ។តែនាយចឺម ជឿជាក់ថាណានណាន អាចធ្វើតារាចម្រៀងអាជីពបាន ដោយ សារតែនាងមានទឹកដមសម្លេងថ្មីខុសគេ ហើយនាយផ្ទាល់ជាអ្នកបង្ហាត់នាងច្រៀងរាល់ថ្ងៃ។

មុនជម្រុញឲ្យនាងណានណាន ធ្វើជាតារាចម្រៀងនេះនាយចឺម ក៍ធ្លាប់ហៅប្អូនជីដូនមួយរូបនេះថតMV របស់នាយដែរ ខណៈដែលកន្លងមកគេធ្លាប់តែឃើញនាយជួយលើកស្ទួយស្រីស្អាតជាតារាសម្ដែងឲ្យល្បីហើយក្លាយជាសង្សារនាយ៤នាក់មកហើយ តែរបូតវិញអស់ត្រឹមតែមួយរំពេចនោះគឺនាងអៀ ម៉េងលិ ហៅអូនម៉ី ,ពុធ ស្រីខួច ,ហ្វា ហ្វា ហៅស្រីយី និងសេង សុខឃីម ហេតុនេះគេចាំមើលថាតើអតីតអ្នកកំប្លែងCTN រូបនេះអាចលើកប្អូនជីដូនមួយរបស់ខ្លួនឲ្យល្បីដូចសង្សារចាស់នាយដែរ ឬទេ ?

ប្រភពបានឲ្យដឹងថាមូលហេតុដែលនាយចឺម ងាកមកលើកស្ទួយប្អូនជីដូនមួយរបស់ខ្លួននាពេលនេះដោយ mសារតែនាយឆ្អែតចិត្តរឿងជួយស្រីស្អាតៗជាច្រើននាក់មកហើយតែពេលគេល្បីក៍រត់ទៅចោលនាយបាត់ ពោលគឺនាយថានាងនាងទាំងនោះស្រលាញ់នាយដើម្បីតែប្រយោជន៍។តែគេមិនដឹងថាតើស្រីស្អាតៗដែលខាតខ្លួនដោយសារតែនាយចឺម នោះចំណេញអ្វីខ្លះពីនាយឡើយ ប៉ុន្ដែតាមកាសន្និដ្ឋានអាចមកពីតោងកាលីពនាយ ឲ្យល្បីដែរ ។ប៉ុន្ដែក្នុងចំណោមអតីតសង្សារទាំង៤ខាងលើបច្ចុប្បន្នគឺមានតែអ្នកមេម៉ាយកូន១នាងសេង សុខឃីម ម្នាក់ប៉ុណ្ណោះដែលបង្ហាញសញ្ញានៅអាលោះអាល័យនាយតាមរយៈការផុសវីដេអូអនុស្សាវរីយ៍ជា ច្រើនជាមួយនាយនៅលើតិកតុក រហូតត្រូវនាងអ៊ីត មិនពេញចិត្តសកម្មភាពរបស់នាងសុខឃីម ទៀតផង ព្រោះខ្លាចគេច្រឡំថាក្មួយរបស់នាងគឺនាយចឺម ត្រូវបានគេស្អប់ ឬរិះគន់នៅលើបណ្ដាញសង្គមថាជា«ព្រាននារី» តទៅទៀត ។

នាយចឺម ជាតារាដែលពិបាកមានអ្នកផ្ដួលបានព្រោះគេជួលនាយម្នាក់ស្មើតារា២នាក់ ដោយសារតែនាយច្រៀងផង លេងកំប្លែងផង ធ្វើឲ្យអ្នកទស្សនាបានរីករាយ ។យ៉ាងណានាយចឺម ដែលពូកែញ៉ែស្រីស្អាតរូបនេះហាក់ ប្រែប្រួលច្រើននារយៈពេលចុងក្រោយនេះ ព្រោះនាយមិនសូវគ្រញិច អោបថើបវក់វី លើតារាសម្ដែងស្រីក្មេង ណាលើសការបញ្ជារបស់អ្នកដឹកនាំដូចមុនឡើយ។លោកមេសា ថែមទាំងប្រាប់អ្នកយកព័តមានយើងថានឹងមិនយកប្រពន្ធជាតារាទេ ព្រោះនាយយល់ថាបើទាក់ទងតារាទៀតមិនអាចរក្សារចំណងស្នេហាឲ្យបានគង់វង្សឡើយ ហេតុនេះនាយចង់បានសង្សារជាអ្នកនៅក្រៅរង្វង់សិល្បៈវិញម្ដង។នាយថា ចង់រៀបការនៅអាយុ២៩ឆ្នាំ ពោលគឺឆ្នាំ២០២៤ តែមុនដំណាច់ឆ្នាំសាកលនេះនាយបានប្ដូរចិត្តដោយប្រាប់ថាមិនទាន់រកបានសង្សារថ្មីទៅវិញ ។ប៉ុន្ដែនាយចឺម ថាការរកសង្សារថ្មី នឹងមិនពិបាកសម្រាប់រូបនាយឡើយ ។

ក្រៅពីនាយចឺម តារាកំប្លែងដែលវិវត្តន៍ខ្លួនមកជាតារាចម្រៀងមានផលិតកម្មឈរជើងមានដូចជានាយពាក់ម៉ី ,នាយក្រូច និងនាយគ្រឿន ជាដើម ស្របពេលដែលលោកងួន សុបិន ,នាយកុយ និងនាយក្រឹម ជាដើម គ្រាន់ តែច្រៀងជាតារាកិត្តិយសប៉ុណ្ណោះ ។គេកត់សម្គាល់ថាសម្រាប់នាយចឺម អំឡុងពេលដែលនាយស្ងាត់រឿងស្នេ ហាជាមួយស្រីស្អាតៗនេះ អាជីពចម្រៀងរបស់នាយ ក៍មិនសូវលេចធ្លោដូចមុនទៀតដែរ តែគ្មានដំណឹងនាយ វិលទៅផ្សះផ្សារស្នេហាជាមួយអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតនាងសេង សុខឃីម ទេ បើទោះជាអតីតសង្សារទី៤ រូបនេះបង្ហាញសញ្ញាភ្លើងខៀវ ក្ដី ៕


