Tuesday, November 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បហ្គេមបាញ់ត្រី វ៉ៃ---/ខ្នោះមនុស្ស៩នាក់ 

បង្ក្រា…/បហ្គេមបាញ់ត្រី វ៉ៃ—/ខ្នោះមនុស្ស៩នាក់ 

ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងអនឡាញ ហ្គេមបាញ់ត្រីដ៏ធំមួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះបង្ក្រាបជាក់ស្តែង ដោយឃាត់ខ្លួនមនុស្សចំនួន៩នាក់ ព្រមទាំងដកហូតបានទូហ្គេមបាញ់ត្រី និងសម្ភារៈពាក់ព័ន្ធមួយចំនួន។

ប្រតិបត្តិការបង្ក្រាបទីតាំងល្បែងស៊ីសង ហ្គេមបាញ់ត្រីនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចក្នុងអគារខុនដូ R&F មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ការចុះបង្ក្រាបនេះ ធ្វើឡើងក្រោមការដឹកនាំបញ្ជាដោយលោកកែវ សំណាង អភិបាលរងខណ្ឌមានជ័យ ដោយមានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះជាច្រើនរូបផងដែរ។ ជាក់ស្តែងអាជ្ញាធរ បានធ្វើការឃាត់ខ្លួនមនុស្សសរុប៩នាក់ ក្នុងនោះមានប្រុសចំនួន៥នាក់ (ចិន៣នាក់) និងនារីខ្មែរចំនួន៤នាក់ទៀតផងដែរ។

តាមប្រភពអាជ្ញាធរ បានឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ជុំវិញសភាពការណ៍ក្នុងមូលដ្ឋាន និងពីមានព័ត៌មានបានចុះផ្សាយនូវទីតាំងលួចបើកលេងល្បែងស៊ីសងអនឡាញ នៅចំណុចខាងលើ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានចុះពិនិត្យ បង្ក្រាបជាក់ស្តែង ដោយដកហូតទូសម្រាប់លេងល្បែងបៀ ជាច្រើន និងទូហ្គេម ១គ្រឿង រួមទាំងវត្ថុតាងពាក់ព័ន្ធមួយ ចំនួនទៀតផង។

ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង០៩នាក់ ត្រូវបញ្ចូនខ្លួនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែលើ ដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធី៕

RELATED ARTICLES