ភ្នំពេញ៖ក្រោយពី ផលិតយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារផលិតកម្មGalaxy Navatra ពេលនេះ បទ”សែកមន្ត” បានផលិតជិតរួចរាល់១០០%ហើយ ទទ្ទឹមគ្នានោះដែរ ផលិតកម្មធំនេះ បានប្រកាសថា Official MVបទ”សែកមន្ត” ដែលមានចាប៉ីខ្មែរជាង១០០ដើម ប្រគំភ្លេង បុរាណលាយសម័យ នឹងចេញនៅថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះហើយ ដើម្បីអបអរសាទរគម្រប់ខួប៨ឆ្នាំនៃការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។


ទស្សនិកជនដែលនិយម តាមដានរឿងរ៉ាវសិល្បៈ ពិតជាបានដឹងហើយថា ប៉ុន្នានថ្ងៃនេះ បន្ទាប់ពី ផលិតកម្មGalaxy Navatra ប្រលែង វគ្គខ្លីៗបទ”សែកមន្ត” លើបណ្ដាញសង្គមភ្លាម បានធ្វើឲ្យមហាជន ចាប់អារម្មណ៍ជាខ្លាំង ពិសេសក្នុងស្រទាប់យុវវ័យ។ អ្វីដែលជាការចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺ វីដេអូខ្លីៗ និង រូបថត ប៉ុន្មានសន្លឹក នៃឈុតឆាតខ្លះ ពីសកម្មភាពថតMVតែម្ដង ដែលពិតជាប្លែក និងអស្ចារ្យ។


កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង កំពូលតារាចម្រៀង តន់ ច័ន្ទសីម៉ា បានតុបតែងតែងខ្លួន បុរាណ ប្លែក អមជាមួយអ្នកលេង ចាប៉ី ល្បីៗជាង១០០នាក់ ហើយសុទ្ធតែសំលៀកបំពាក់បុរាណ ដែលមើលទៅ ពិតជាមានភាពទាក់ទាញជាខ្លាំង សម្រាប់សកម្មភាពថតMV របស់តារាទាំងពីរ។ មិនមែនមានតែ ឈុត បុរាណទេ ក្នុង MVនេះ ក៏មានឈុត សម័យ ជាច្រើនប្លង់លាយបញ្ចូលគ្នាផងដែរ។


ប្រភពបានឲ្យដឹងថាក្រុមការងារផលិតកម្មGalaxy Navatra កំពុងតែសម្រុកថតMVនេះ យ៉ាងយកចិត្តទុក ដាក់បំផុត ជាមួយក្រុមបច្ចេកទេស និងការមេរ៉ា ទំនើបៗ។


សូមបញ្ជាក់ផងដែរថាបទ«សែកមន្ត»ផលិតកម្មGalaxy Navatra បានផលិតជាពីរ Version។ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ច្រៀងជាVersionប្រុស ចំណែក កំពូលតារាចម្រៀងស្រីរួមទ្រនំ កញ្ញា តន់ ចន្ទសីម៉ា ច្រៀងជាVersion ស្រី៕
