Wednesday, November 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចូលបន្ទប់ទឹក១ភ្លែត អ.../ស់៣ពាន់ដុល្លារ

ចូលបន្ទប់ទឹក១ភ្លែត អ…/ស់៣ពាន់ដុល្លារ

ភ្នំពេញ ៖ ស្ត្រីជាអ្នកប្រកបរបររកស៊ីអ៊ុតសក់ ម្នាក់ ខណៈទុកកាបូបលុយលើតុ ហើយចូលទៅបត់ជើងនៅក្នុងបន្ទប់ទឹក មួយភ្លែត ត្រូវជនសង្ស័យចូលទៅលួចយកកាបូបលុយដែលមានលុយជាងបីពាន់ដុល្លារ គេចខ្លួនបាត់។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣៨នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលរបស់ជនរងគ្រោះ ក្នុងបុរីជ្រោយបាសាក់ ស្ថិតក្នុងមូលដ្ឋាន សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ជនរងគ្រោះ មានឈ្មោះឌីចាន់ ម៉ារីការ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរអ៊ុតសក់ ស្នាក់នៅក្នុងបុរីជ្រោយបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

តាមសម្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងបានអង្គុយនៅកន្លែងអ៊ុតសក់ របស់នាង ជាធម្មតា ដើម្បីរង់ចាំភ្ញៀវម្នាក់ មកអ៊ុតសក់ ហើយគាប់ជួនពេលចាំយូរពេក នាងក៏ឆ្លៀតចូលទៅបន្ទប់ទឹក បត់ជើងមួយភ្លែត ដោយបានទុកកាបូបលុយ នៅលើតុ រួចក៏ដើរចូលទៅបត់ជើងក្នុងបន្ទប់ទឹកបាត់ទៅ លុះចេញមកវិញ ស្រាប់តែបាត់កាបូបលុយ ដែលមានលុយប្រមាណ ៣ពាន់ដុល្លារ។

បន្ទាប់ពីកើតហេតុភ្លាមៗ ស្ត្រីរងគ្រោះ បានសុំឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ជួយឆែកកាមេរ៉ាមើល ទើបឃើញថា មានជនសង្ស័យម្នាក់ បានជិះម៉ូតូ ១គ្រឿង មកឈប់នៅមុខហាងរបស់នាង បានចូលទៅ ក្នុងផ្ទះ លួចយកកាបូប ហើយឡើងជិះម៉ូតូចេញទៅបាត់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះ បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកប្រា ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ និងរបស់ទ្រព្យនាងត្រឡប់មកវិញ៕

RELATED ARTICLES