Thursday, November 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីប្រមឹ.../កឈ្លោះប្រពន្ធ ដុ.../តផ្ទះចោល

ប្តីប្រមឹ…/កឈ្លោះប្រពន្ធ ដុ…/តផ្ទះចោល

ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ តែងផឹកស្រាស្រវឹងជាប្រចាំ និងចេះតែរករឿងប្រពន្ធមិនឈប់ លុះចុងក្រោយ ទើបត្រឡប់មកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក បានរករឿងឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួន បន្ទាប់មកបានធ្វើ សកម្មភាពដុតផ្ទះចោល បង្កឱ្យឆាបឆេះក្លាយជាផេះផង់ និងត្រូវបានសមត្ថកិច្ចចុះចាប់វាយខ្នោះភ្លាមៗ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភូមិស្រែកណ្តាល ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

ផ្ទះដែលរងការឆាបឆេះ មានទំហំ ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី (ខូចខាតទាំងស្រុង)។ ចំណែកជនដៃដល់ដែលដុតផ្ទះខ្លួនឯងចោល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអៀម សេងអេង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករ មានប្រពន្ធឈ្មោះអី ណាត  អាយុ៤២ឆ្នាំ មុខរបរកសិករ និងមានកូនប្រុសម្នាក់ក្នុងបន្ទុក សព្វថ្ងៃរស់នៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកវរ សេនីយ៍ទោ ជ័យ វាសនា បានចាត់កម្លាំងជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋឃុំត្រពាំងប្រាសាទ ចុះទៅជួយអន្តរាគម ន៍និងឃាត់ខ្លួនបុរសឈ្មោះ អៀម សេងអេង បន្ទាប់ពី បុរសខាងលើ  បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ (ដុតផ្ទះចោល) បណ្តាលឱ្យឆេះខូចខាតផ្ទះ ១ខ្នងទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិ រួមមាន ម៉ាស៊ីនកិនស្រូវ ចំនួន១គ្រឿង។ ម៉ាស៊ីនកាត់ស្មៅ ចំនួន១គ្រឿង។ ម៉ូតូ ចំនួន១គ្រឿង។ ស្រូវអង្ករ មុងភួយ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ មួយ ចំនួនទៀត រួមទាំងប្រាក់ ចំនួន៣លានរៀល។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យជាប្តីខាងលើ គឺជាមនុស្សញៀនស្រា តែងផឹកស្រវឹងជារៀងរាល់ថ្ងៃ ហើយរាល់ពេលស្រវឹងស្រាម្តងៗ តែងរករឿងឈ្លោះប្រកែកជាមួយប្រពន្ធរហូត។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យជាប្តី បានចេញ ទៅផឹកស៊ីនៅខាងក្រៅដូចសព្វដង លុះត្រឡប់មកវិញ ស្ថិតក្នុងសភាពស្រវឹងស្រាជោក បានមករករឿងស្ត្រីជាប្រពន្ធ ធ្វើឱ្យកើតមានជម្លោះពាក្យសម្តីនឹងគ្នា ស្រាប់តែរំពេចនោះ ជនបង្កហេតុជាប្តី បានធ្វើសកម្មភាពដុតផ្ទះចោល បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ក្រោយកើតហេតុ ដោយអនុវត្តតាមបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការស្រុកត្រពាំងប្រាសាទ បានចាត់កម្លាំងសមត្ថកិច្ចជំនាញ ចុះអន្តរា គមន៍ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរ និងចាត់ការតាមច្បាប់៕

RELATED ARTICLES