ភ្នំពេញ៖ថ្មីៗនេះនាដការីស្រស់សោភាសុខគា គីមលាង បានបណ្ដើរលោកឆន សុវណ្ណារាជ ចូលទិញអ៊ឺវ៉ាន់នៅផ្សារធំថ្មី ដោយក្រុមអាជីវករបានសរសើរថាពួកគេថាសាកសមគ្នាទៀតផង។ចំណែកលោករាជ វិញបាននិ យាយប្រាប់ក្រុមអាជីវករថាគីមលាង ជាគូដណ្ដឹងលោក ទើបនាំឲ្យអ្នកដើរផ្សារស្រឡាំង និងថា«អីយ៉ា ! ពេលនេះលោករាជ ចេះស្រលាញ់ស្រីហើយតើ ?» ។ជាមួយគ្នានេះដែរតិកតុកឈ្មោះ@chenhtai បានបង្ហោះរូបលោកសុវណ្ណារាជ បណ្ដើរស្រីស្អាតសុខគា គីមលាង ទៅផ្សារធំថ្មី ដែលពួកគេថតបានក្នុងហេតុការណ៍នោះជាមួយសំណេរភ្ជាប់ជាមួយស្ទីគ័រសំណើចរហូតហូរទឹកភ្នែកនោះថា «ដូចឭថាគូណ្ដឹងមែនអត់ Idol » ។



អ្នកយកព័តមានយើងបានសាកសួរនាដការីសុខគា គីមលាង កាលពីរសៀលថ្ងៃទី២៧ វិច្ឆិកា ហើយត្រូវនាងអះអាងថាការចាប់ដៃជាមួយលោកឆន សុវណ្ណារាជ ឬហង្សមាសជាលើកដំបូងរបស់នាងពិសេសគឺការលេង ឈុតបែបរ៉ូមែនទិក ផ្អែមល្ហែម(Sweet) បែបនេះ ព្រោះ កាលនាងថតជាមួយលោកព្រីន គ្រាន់តែជាការបង្ហា ញរបាំ អត់ផ្អែមល្ហែមដូចប៉ះលោករាជ ឡើយ ។នាងថាម្ដងនេះមានឈុតបែបមនោសញ្ចេតនា បែបសម័យអភិនីហា តែម្ដង ។

យ៉ាងណានៅពេលដែលសួរនាដការីរូបស្អាតសុខគា គីមលាង ថានាងគិតម៉េចនៅពេលដែលលោកឆន សុវណ្ណារាជ ប្រាប់គេថនាងជាគូដណ្ដឹងរបស់លោកនោះគីមលាង វាចាថានាងថតកម្មវិធីឲ្យហង្សមាស «សាកស្រ លាញ់គ្នាបានទេ ?» ដែលសកម្មភាពរបស់នាងនិងលោកសុវណ្ណារាជ គឺដូចជាមែនទែន ហើយក៍ស្របពេលបទចម្រៀងរបស់លោករាជ ដែលនាងសម្ដែងក៍ចំពេលដែលត្រវថតកម្មវិធីនោះតែម្ដង ។

សុខគា គីមលាង ហាក់គ្មានការប្រុងប្រយ័ត្នខ្លាចឈុតរ៉ូមែនទិក ជាមួយលោកឆន សុវណ្ណារាជ ត្រូវបានបុរសរោមទ្រូងច្រើនរូបនេះកេងចំណេញលើរូបនាងឡើយ បើទោះជាតារាហង្សមាសរូបនេះធ្លាប់ដៃដល់ជាមួយនាងហេង ចន្ថា ដោយចាប់អោបថើបស្រស់ៗក្រៅឆាក និងហ៊ានថើបមាស សុខសោភា ឲ្យប្ដីនាងថតឲ្យក្ដី។

នៅពេលសួរថាតើគីមលាង ចង់បានគូស្នេហ៍ជាតារាសិល្បៈដូចគ្នា ឬយកបែបណានោះអ្នកគ្រូរបាំបុរាណនិងរបាំព្រះរាជទ្រព្យនៅសាលាមធ្យមវិចិត្រសិល្បៈ វាចាថារឿងគូអនាគត អត់ទាន់ថាគិតបែបណានោះទេ ព្រោះចាំមើលជាក់ស្ដែងទើបដឹង ។នាងថាមូលហេតុដែលមិនទាន់គិតលើរឿងស្នេហាដោយសារតែនាងចង់ផ្ដោតលើការងារសិល្បៈ និងផ្សព្វផ្សាយពីជំនាញជានាដការីឲ្យបានល្អថែមទៀត ហេតុនេះសូមផ្អឹបគូជីវិតមួយអន្លើ។

គួរបញ្ជាក់ថានាដការីសុខគា គីមលាង ហៅKon Ant ឬកូនស្រមោច អាយុ២៥ឆ្នាំ កំពុងលេចធ្លាMV របស់តារារ៉េបវណ្ណដា បទ«អាមុំបងអើយ » ដែលធ្វើឲ្យផលិតករជាច្រើនចាប់អារម្មណ៍ ព្រោះតែនាងមានទេពកោសល្យសិល្បៈជាច្រើនទម្រង់ និងរូបសម្រស់គួរឲ្យទាក់ទាញ ។គីមលាង ក៍បានថតបញ្ចប់ភាពយន្ដខ្នាតធំមួយឲ្យLD ផងដែរ ខណៈដែលនាងប្រកាសថាចាប់ពីពេលនេះតទៅទទួលការសម្ដែងMV និងភាពយន្ដ ដើម្បីទុកជាឯកសារ ក្រោយខកខានថតជាច្រើនរឿង ព្រោះតែឆ្នាំមុនៗនាងជាប់រវល់សិក្សារ ។ប៉ុន្ដែជានាដការីម្នាក់គីមលាង រក្សារជំហរថានាងមិនថតស៊ិចស៊ី ឬឈុតស្នេហារោលរាលឡើយ ទោះក្នុងតម្លៃណាក៍ដោយ ។

គេចាំមើលថាកូនស្រមោច អាចគេចផុតពីការលេងដៃដល់របស់លោកឆន សុវណ្ណារាជ ដូចតារាស្រីស្អាតផ្សេងៗទៀតបានឬអត់ ?