ភ្នំពេញ៖ស្រីស្រស់មាន សូនីតា បានបង្ហាញអារម្មណ៍ចង់បានស្វាមីដូចគេ ព្រោះកាលពីថ្ងៃទី២៧ ខែ១១ នាងទៅចូលរួមមង្គលការមិត្តភក្ដិនីតា វាចាថា«វ័យគេចូលរោងការ វ័យឯងចូលចងដៃ »។ចំណែកនៅថ្ងៃមង្គលការសុភ័ក្រ្ដ កុសុម៉ា រៀបការនៅថ្ងៃទី៤ ខែ១១ នោះនីតា ក៍បញ្ចេញអារម្មណ៍បែបតូចចិត្តដោយថា«មើលទៅគេមានគួរអស់ហើយ តែយើងរកមិនទាន់ឃើញ…» ខណៈដែលនៅថ្ងៃបុណ្យអុំទូកទី១៤ ខែ១១ នៅក្នុងពិធីបណ្ដែតប្រទីប និងសំពះព្រះខែ នោះនីតា ថ្ងូរថា«គូខ្ញុំអើយ កុំវង្វេងយូពេក ផ្សងសុំជួបឆាប់ៗ » ។


តាមរយៈការទម្លាយរឿងបេះដូងឯកោទាំងនេះបញ្ជាក់ថាមាន សូនីតា មិនចង់រស់នៅដោយគ្មានគូបែបនេះយូតទៅទៀតទេ គឺនាងចង់បានស្វាមីឆាប់ៗដូចមិត្តភក្ដិ ដែរ ដោយថែមទាំងបានបួងសួងឲ្យទេវតាជួយទៀតផង។ ប៉ុន្ដែសារទាំងនេះរបស់ស្រីស្អាតសូនីតា អាចជាការការDrama ច្រើនជាង ព្រោះនាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមិនមែនបេះដូងនៅទំនេរទេ គឺកំពុងតែស្វែងយល់ចិត្តគ្នាជាមួយបុរសម្នាក់ តែមិនទាន់អាចកំណត់ពីពេលវេលាថាពេលណាចូលរោងការដូចពួកម៉ាកបានឡើយ ដោយសារតែស្នេហានាងស្ថិតក្នុងតំណាក់កាលស្វែងយល់ចិត្តគ្នា ។យ៉ាងណាសូនីតា មិនបានបង្ហើបថាបុរសដែលនាងកំពុងមើលចិត្តបេះដូងនោះជាអ្នកណា មានតួនាទីជាអ្វីឡើយ ។


ថ្វីត្បិតែមាន សូនីតា ព្យាយាមលាក់មុខគូស្នេហ៍ដែលមិនដែលធ្លាប់បណ្ដើរគ្នាជាចំហសូម្បីតែម្ដងក្ដី ក៍ដំណឹងថានាងមានមន្រ្ដីគយវ័យចំណាស់ម្នាក់ដាក់អន្ទាក់ស្នេហ៍នាងជាច្រើនឆ្នាំមកហើយនោះបានល្បីសុះសាយ ទាំងនៅក្នុងចង្កោមអ្នកសិល្បៈ និងសារព័តមាន បើទោះជាតារាសម្លេងស្រាលរូបនេះមិនធ្លាប់បំភ្លឺរឿងរ៉ាវនេះក៍ដោយ តែនាងបានផ្លាស់ប្ដូរប្រែប្រួលជីវភាពយ៉ាងឆាប់រហ័សតែម្ដងនាពេលនេះដូចជាទិញផ្ទះវីឡារប្រណិត ជិះរថយន្ដទំនើប និងបើកហាងដល់ទៅ៣ផ្សេងគ្នាគឺហាងកាហ្វេ ,ហាងកាត់ដេរ និងហាងលក់ក្រម៉ា ។អ្វីដែលគួរឲ្យកត់សម្គាល់សូនីតា បានជះលុយដើរលេងសឹងគ្រប់ប្រទេសទាំងនៅតំបន់អាស៊ី និងអ៊ឺរ៉ុប ហើយនាងថែមទាំងទិញសំបុត្រយន្ដហោះសុទ្ធតែBusiness Class ដូចសេដ្ឋីទៀតផង។បញ្ហានេះធ្វើឲ្យគេរឹតតែសង្ស័យថាសូនីតា មានគូស្នេហ៍ជាអ្នកមានទ្រព្យនៅក្រោយខ្នង តែនាងមិនដែលហ៊ានលាតត្រដាងរឿងដ៍រសើបទាំងនេះឡើយ ។


គួរកត់សម្គាល់ថាមាន សូនីតា អតីតFreshie ជំនាន់ទី៨ ឆ្នាំ២០០៩ មានអាយុ៣៤ឆ្នាំ បរាជ័យការចាប់អាជីពពិធីការិនី តែជោគជ័យអាជីពសម្ដែង បើទោះជានាងមិនសកម្មការថតMV និងភាពយន្ដ ដូចតារាផ្សេងៗទៀតក្ដី តែពេលចេញមុខថតរឿងម្ដងៗលេងជាតួឯកសឹងគ្រប់រឿង។ក្មួយស្រីអ្នកនាងចន ច័ន្ទលក្ខិណា រូបនេះ ធ្លាប់ប្រាប់ថានាងថតរឿង និងMV តែរឿងនិងបទណាដែលខ្លួនស្រលាញ់ដែរ ទើបទទួល ហើយចង់លេងតែមួយរឿងទេ ក្នុង១ឆ្នាំ សល់ពេលទុករកស៊ី ។នាងថែមទាំងថាអំឡុងពេលដែលសេដ្ឋកិច្ចមិនសូវល្អ នេះអាជីវកម្មរបស់នាងទាំងអស់នៅតំណើរការធម្មតា គ្មានបិទទ្វារហាងណាមួយឡើយ។

តារាជិតដិតមាន សូនីតា បង្ហើបថាបុរសដែលមានសំណាងបណ្ដើរឬថើបសូនីតា ដោយបើកចំហនោះគឺតារា ចម្រៀងម៉ានិត ដែលជាក្មួយលោកស្រីពាន់ ភួងបុប្ផា ត្រូវនាងទុកចិត្តជាងគេ ហើយពួកគេថែមទាំងចាប់ដៃគ្នាផលិតមាតិការ «កម្ពុជា ឋានសួគ័លើដី » ទៀតផង ។ប៉ុន្ដែរឿងដែលច្របូកច្របល់នោះគឺមានដំណឹងថាសូនីតា មានស្រីៗតាមស្នេហ៍ច្រើនជាងប្រុស ហេតុនេះបើនាងនៅតែលាក់ម្ចាស់ស្នេហ៍ពិតទៀតនោះច្បាស់ជារឿងគេសង្ស័យថានាងស្រលាញ់ភេទដូចគ្នានោះមិនអាចជម្រះមន្ទិលសង្ស័យបានឡើយ ៕

