Wednesday, December 11, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងស្រីចា.../ញ់បោ---/កមេខ្យល់នាំទៅចិន ទទួលបានការសង្គ្រោះ

ក្មេងស្រីចា…/ញ់បោ—/កមេខ្យល់នាំទៅចិន ទទួលបានការសង្គ្រោះ

ភ្នំពេញ ៖ ក្មេងស្រីរូបស្រស់ដែលចាញ់បោកមេខ្យល់ នាំទៅដល់ប្រទេសចិន ត្រូវបានវិលត្រឡប់មកដល់ភ្នំពេញ វិញហើយ ក្រោយស្នើសុំអន្តរាគមន៍ជួយសង្គ្រោះ កាលពីពេលកន្លងមក។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបក្មេងស្រីដែលត្រូវបានមេខ្យល់បោក យកប្រទេសចិន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា  “ថ្ងៃនេះត្រេកអរ និងសូមអរគុណដល់ស្ថាប័នពាក់ព័ន្ធដែលបានជួយសម្របសម្រួលប្អូនស្រី! ក្នុងនាមជាខ្មែរដូចគ្នា ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយជាទីបំផុត ដែលទី១-នៅពេលទទួលដំណឹងថា សមត្ថកិច្ចចិន បានជួយអន្តរាគមន៍ប្អូន ទៅកាន់ការិយាល័យនគរបាលចិន និងទី២-កាន់តែសប្បាយចិត្តថែមទៀត នៅពេលដែលឮព័ត៌មានថា ប្អូនបានមកដល់ប្រទេសកម្ពុជាយើង ដោយសុវត្ថិ ភាព ហើយរហូតដល់ចង់ជួប ដើម្បីសួរសុខទុក្ខ និងលើកទឹកចិត្តប្អូន…”។

លោក ស សុខា បានបន្តថា “ទីបំផុត នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតាមរយៈក្រុមការងារ បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្អូនមែន និងបានឧបត្ថម្ភថវិកា ចំនួន ២លានរៀល ដើម្បីជាការលើកទឹកចិត្ត និងជំរុញការខិតខំប្រឹងប្រែងរបស់ប្អូនស្រី បន្តអនាគតវែងឆ្ងាយទៅមុខទៀត។ ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន ដែលបានខ្នះខ្នែងជួយលើកិច្ចការងារនេះ ដោយសហការជាមួយសមត្ថ កិច្ចចិន ហើយក៏សូមអរគុណដល់សមត្ថកិច្ចចិន ដែលបានអន្តរាគមន៍យ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ សូមអរគុណដល់សមត្ថកិច្ចកម្ពុជា ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងអង្គការរតនៈ International ដែលបានសម្របសម្រួលកិច្ចការងារប្រចាំថ្ងៃ មុននឹងសមាហរណកម្មប្អូនស្រី ទៅកាន់មូលដ្ឋានវិញ។ សូមជូនពរប្អូនស្រី មានសុខភាពល្អ សុខសុវត្ថិភាពក្នុងការធ្វើដំណើរវិលត្រឡប់ទៅកាន់ភូមិឋានវិញ និងសម្រេចបានជោគជ័យក្នុងកិច្ចការងារផ្សេងៗកុំបីខាន…”៕

RELATED ARTICLES