Friday, November 22, 2024
Homeកីឡាជាតិជើង​ខ្លំាង​កម្ពុជា​ប៉ះ​អ្នក​លេង​ឆ្លង​ដែន នៅ​ព្រឹក​​ថ្ងៃ​អាទិត្យ​

ជើង​ខ្លំាង​កម្ពុជា​ប៉ះ​អ្នក​លេង​ឆ្លង​ដែន នៅ​ព្រឹក​​ថ្ងៃ​អាទិត្យ​

អ្នក​ប្រដាល់​ជើង​ខ្លាំង ផាន់ គ្រាន់ ​ក្លិប​គុជ​សា​កីឡា ប៉ះអ្នក​ប្រដាល់​ថៃ ​Sang Yout ទម្ងន់​៦៧ គីឡូក្រាម រីឯ ​អ្នក​ប្រដាល់ រឿង សា​រ័ត្ន ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ជួប​អ្នក​ប្រដាល់​ថៃ Phik Rabkhav ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០គីឡូក្រាម  នា​ព្រឹក​ថ្ងៃអាទិត្យ​ទី​១៩ ខែ​កុ​ម្ភ ឆ្នាំ២០១៧​នេះ នៅលើ​សង្វៀន​SEATV។​

​សម្រាប់ការជួបរវាង ផាន់ គ្រាន់ និង Sang Yout អាច​នឹងមាន​ស្ថានភាព​តឹងតែង​គួរសម​ដែរ ដោយ​អ្នក​ប្រដាល់​ថៃ ​Sang Yout ​ខ្លាំង​និង​រឹងមាំ មិន​ងាយស្រួល​នឹង​បង្ក្រាប​ទេ។​ Sang Yout ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩០ លើក ក្នុងនោះ​ឈ្នះ​៦៨​លើក ចាញ់​១៩​លើក និង​ស្មើ​៣​លើក។ ចំពោះ​ផាន់ គ្រាន់​វិញ ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​ញឹកញាប់​ហើយ​ ប្រកួត​ចុងក្រោយវាយ​ស្មើ​ជាមួយ​អ្នក​ប្រដាល់​ថៃ ​Yorth Nakrab។ ផាន់ គ្រាន់ ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៣​លើក ឈ្នះ​៦៨​លើក ចាញ់​១៣​លើក និង​ស្មើ​០២​លើក ហើយ​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​លើ​រេញ​ចំនួន​២១​លើក។

ចំពោះអ្នក​ប្រដាល់ រឿង សា​រ័ត្ន ​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ជួប​អ្នក​ប្រដាល់​ថៃ Phik Rabkhav ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០គីឡូក្រាម  ។ Phik Rabkhav មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៣​លើក ហើយ​ក្នុង​នោះគេ​វាយ​ឈ្នះ​៥៧​លើក ចាញ់​០៥​លើក និង​ស្មើ​០១​លើក។ នេះគឺជា​លើក​ទី​២ សម្រាប់​អ្នក​ប្រដាល់​ថៃ​រូបនេះ ដែល​មក​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា ។​ ​លើក​មុន គេ​វាយ​ស្មើ​ជាមួយ ​ឆៃ សា​រ៉ា អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ​នោះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មានឈ្មោះ​ល្បី​នៅក្នុង​ប្រទេស​ថៃ ដែលមាន​ថ្វី​កែង​ល្អ និង​កណ្តាប់ដៃ​ខ្លាំង រហ័ស​ហើយ​លឿន។

​ចំណែករឿង សា​រ័ត្ន មិន​ធ្លាប់​ប្រកួត​ប៉ះ​អ្នក​ប្រដាល់​ថៃ​ទេ តែ​ចំពោះ​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ​ហាក់ដូចជា​បង្ក្រាប​សឹងតែ​អស់​ទៅហើយ ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម​នេះ។ សា​រ័ត្ន ជា​អ្នក​ប្រដាល់​ដែលមាន​អំណោយផល​ល្អ​ខាង​កាយសម្បទា ​ល្អ​ទាំង​កណ្តាប់ដៃ ជង្គង់ និង​កែង។ អ្នក​ប្រដាល់​រូបនេះ មានកំនត់​ត្រា​ប្រកួត​ចំនួន​៦៦​លើក ឈ្នះ​៥៣​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក ហើយ​ធ្លាប់​ផ្តួល​ដៃគូ​អោយ​សន្លប់​ជាច្រើនលើក៕

RELATED ARTICLES