Thursday, December 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះ១ ចេញសែកស្អុ---/យកន្លះលានដុល្លារ

វ៉ៃ…/ខ្នោះ១ ចេញសែកស្អុ—/យកន្លះលានដុល្លារ

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថផ្ទៃលើប្រទេស កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចាប់ឃាត់ខ្លួនបុរសម្នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួន របស់ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីចេញសែកស្អុយ ក្នុងទំហំទឹកប្រាក់ប្រមាណជាងកន្លះលានដុល្លារ (៥២ម៉ឺនដុល្លារ)។

បុរសដែលត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះកែវ វិសាធសុទ្ធា ជាឈ្មោះក្នុងអត្តសញ្ញាណប័ណ្ណ ហើយបុគ្គលនេះ ប្រើឈ្មោះកែវ សុធា ក្នុងក្របខ័ណ្ឌមន្ត្រីរាជការ។

យោងតាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ៤៤១៨ “អ” ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសឈ្មោះកែវ វិសាធសុទ្ធា ហៅកែវ សុធា ភេទប្រុស កើតថ្ងៃទី២១ ខែ កក្កដា ឆ្នាំ១៩៦៩ ជនជាតិខ្មែរ ដាក់ពន្ធនាគារកំណត់ រយៈពេល២ឆ្នាំ ដោយគ្មានការព្យួរទោស ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ បទល្មើស ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ ដូច្នេះចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចាប់ និងឃុំខ្លួនលេខ ១៦៣៨ “អ” ដ.ច.ន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បញ្ជាដល់កងកម្លាំងសាធារណៈ ឱ្យស្រាវជ្រាវរកចាប់ ខ្លួននិងឃុំខ្លួនឈ្មោះកែវ វិសាធសុទ្ធា ហៅកែវ សុធា ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន នៃក្រសួងមហាផ្ទៃ និងបញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន នៃក្រសួងមហាផ្ទៃ ឱ្យទទួលនិងឃុំខ្លួនបុគ្គលនេះ៕

RELATED ARTICLES