Wednesday, December 4, 2024
Homeព័ត៌មានអន្តរជាតិសេង សុខឃីម កា.../ប់ឈឿន ឧត្តម ដេ---/កពេទ្យ

សេង សុខឃីម កា…/ប់ឈឿន ឧត្តម ដេ—/កពេទ្យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពប្រើកាំបិតប៉័ងតោ កាប់ប្រហារទៅលើយុវជនម្នាក់ បណ្តាលឱ្យរងរបួសធ្ងន់ ដោយសារខឹងជនរងគ្រោះពូកែស្តីបន្ទោស លុះធ្វើសកម្មភាពរួច ត្រូវបានកម្លាំងជំនាញអាវុធហត្ថចុះចាប់ឃាត់ខ្លួនបានភ្លាមៗ។

ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង០៥និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេឡាស់វេហ្គាស់ (Lasvegas KTV) ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះសេង សុខឃីម ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ ចំណែកជនរងគ្រោះឈ្មោះឈឿន ឧត្តម ភេទប្រុស អាយុ២១ឆ្នាំ (រងរបួសធ្ងន់)។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានបញ្ជាក់ឱ្យដឹងថា  កាលពីវេលាម៉ោង០៥និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខថា មានករ ណីហិង្សាបានកើតឡើង នៅចំណុចខារ៉ាអូខេ ឡាស់វេ ហ្គាស់ (Lasvegas KTV) ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យ ឈ្មោះសេង សុខឃឹម បានយកកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះឈ្មោះឈឿន ឧត្តម បណ្តាលឱ្យរងរបួសធ្ងន់។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យឈ្មោះសេង សុខឃីម ព្រមទាំងដកហូតវត្ថុតាង កាំបិតប៉័ងតោ ចំនួន១ដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងជន រងគ្រោះស្តីបន្ទោសឱ្យខ្លួន។ ដោយផ្អែកលើចម្លើយ សារភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES