Thursday, December 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ត្រី១៣នាក់ ស៊ី.../ឈ្នួលពពោះ តុលាការកា---/ត់ទោសដា.../ក់គុក ៤ឆ្នាំ

ស្ត្រី១៣នាក់ ស៊ី…/ឈ្នួលពពោះ តុលាការកា—/ត់ទោសដា…/ក់គុក ៤ឆ្នាំ

ខេត្តកណ្តាល ៖ សាលាដំបូងខេត្តកណ្តាល នៅយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងអំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន និងករណីបទសមគំនិតពាក់ព័ន្ធនឹងអំពើលក់ដូរមនុស្ស សម្រាប់នាំឆ្លងដែន កើតឡើងនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្តាល បានឱ្យដឹងថា  នៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តកណ្តាល បានបើកសវនាការជាអសាធារណៈ ដើម្បីជំនុំជម្រះលើសំណុំ រឿងព្រហ្មទណ្ឌ លេខ ២៣៩៥ អ.ក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងអំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន បទល្មើសមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២៧ នៃក្រម ព្រហ្មទណ្ឌ និងមាត្រា១៦ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលមានជនជាប់ចោទជាស្ត្រីជនជាតិហ្វីលីពីន ចំនួន១៣នាក់ និងករណីសមគំនិតក្នុងបទប៉ុនប៉ងក្នុងអំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន បទល្មើសមានចែងឱ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ២៧ មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១៦ នៃច្បាប់ស្តីពីការបង្ក្រា បអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលមានជនជាប់ចោទ ជាស្ត្រីជនជាតិខ្មែរ ចំនួន១នាក់។

ក្រោយពីបញ្ចប់កិច្ចពិភាក្សាដេញដោលនាពេលសវនាការ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល បានពិនិត្យនិងពិចារណា យ៉ាងល្អិតល្អន់លើអង្គហេតុ អង្គច្បាប់ និងភ័ស្តុតាងនានាក្នុងសំណុំរឿង និងបានចេញសាលក្រមព្រហ្មទណ្ឌ លេខ១៧៧/ញ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទជាស្ត្រីជនជាតិហ្វីលីពីន ចំនួន១៣នាក់ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់រយៈពេល៤ឆ្នាំ តែអនុវត្តទោសក្នុងពន្ធនាគារ រយៈពេល២ឆ្នាំ ទោសដែលនៅសល់ ត្រូវព្យួរធម្មតា ពីបទប៉ុនប៉ងក្នុងអំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា២៧ មាត្រា៩៤ កថាខណ្ឌទី១ ចំណុចទី១ មាត្រា១០៦ មាត្រា១០៧ និងមាត្រា១០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១៦ កថាខណ្ឌទី៣ ចំណុចទី១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ចំពោះជនជាប់ចោទជាស្ត្រីជនជាតិខ្មែរ ដែលជាអ្នកសម្អាតផ្ទះ និងរៀបចំម្ហូបអាហារ ដើម្បីមើលថែស្ត្រីជនជាតិហ្វីលីពីន ត្រូវបានតុលាការសម្រេច ៈ ១-កែប្រែបទចោទប្រកាន់លើជនជាប់ចោទពីបទសមគំនិតក្នុងបទប៉ុនប៉ងក្នុងអំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន តាមបញ្ញត្តិ មាត្រា២៧ មាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា១៦ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ មកជាបទមិនប្តឹងបរិហារបទឧក្រិដ្ឋ តាមបញ្ញត្តិមាត្រា៥២៩ នៃក្រមព្រហ្មទណ្ឌវិញ។ ២-ផ្តន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារ កំណត់រយៈពេល ៦ខែ តែអនុវត្តទោសក្នុងពន្ធនាគារ រយៈពេល២ខែ ១ថ្ងៃ ទោសដែលនៅសល់ ត្រូវព្យួរធម្មតា ពីបទមិនប្តឹងបរិហារបទឧក្រិដ្ឋ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា១០៦ មាត្រា១០៧ មាត្រា១០៨ និងមាត្រា៥២៩ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចបុរីវិមានភ្នំពេញ ស្ថិតនៅលើផ្លូវជាតិលេខ 6A ផ្ទះលេខ 62R ផ្លូវលេខ២៤ និងផ្ទះលេខ 14G ផ្លូវលេខ២០ ស្ថិតក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីខែមីនា ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ និងក្នុងអំឡុងឆ្នាំ២០២៤។

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល សូមបញ្ជាក់ជូនថា ជុំវិញការសម្រេចសេចក្តីខាងលើ ក្រុមប្រឹក្សាជំនុំ ជម្រះ នៃសាលាដំបូងខេត្តកណ្តាល បានធ្វើការពិចារណាយ៉ាងល្អិតល្អន់ ច្បាស់លាស់ និងត្រឹមត្រូវបំផុតផ្អែកតាមច្បាប់ជាធរមាន ហើយបានកំណត់ថា អំពើដែលបាន ប្រព្រឹត្តដោយជនជាប់ចោទជាស្ត្រីជនជាតិហ្វីលីពីន ទាំង១៣នាក់ គឺជាបទល្មើសដែលផ្ទុយនឹងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ អំពើនេះ គឺជាបទល្មើសប៉ុនប៉ងក្នុងអំពើលក់ដូរមនុស្សសម្រាប់នាំឆ្លងដែន ដែលត្រូវផ្តន្ទាទោសដោយក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយសារបទល្មើសនេះ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តា ប់ធ្នាប់សាធារណៈ ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិជាមនុស្សរបស់ទារកនិងកុមារ ដែលត្រូវគាំពារនិងការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ យោងតាមមាត្រា៩៨៧ នៃក្រមរដ្ឋប្បវេណី បានកំណត់ថា ស្ត្រីដែលបានសម្រាលកូន គឺជាម្តាយរបស់កូន។ ប៉ុន្តែក្នុងករណីសំណុំរឿងខាងលើនេះ មានភ័ស្តុតាងច្បាស់លាស់និងរឹងមាំដែលបង្ហាញថា ស្ត្រីជនជាតិហ្វីលីពីន ទាំង១៣នាក់នេះ មានចេតនាពពោះជំនួស ដើម្បីបង្កើតទារក ក្នុងគោលបំណងលក់ដូរទៅឱ្យអ្នកទីបី ជាថ្នូរនឹងប្រាក់ ដែលអំពើនេះត្រូវកំណត់ថា ជាបទល្មើសលក់ដូរមនុស្ស។ ហេតុដូច្នេះ ស្ត្រីដែលពពោះជំនួស ក្នុងគោលបំណងបង្កើតកូនដើម្បីលក់ដូរ ទទួលប្រាក់កម្រៃ ត្រូវចាត់ទុកជាជនល្មើស តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

RELATED ARTICLES