Thursday, December 5, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាជ្ញាធរព្រ.../មានចាត់វិធានការ ហាងកាហ្វេ រំលោ---/ភចំណីផ្លូវ

អាជ្ញាធរព្រ…/មានចាត់វិធានការ ហាងកាហ្វេ រំលោ—/ភចំណីផ្លូវ

ភ្នំពេញ ៖ ទីតាំងហាងកាហ្វេមួយចំនួន នៅមូលដ្ឋានខណ្ឌទួលគោក បានយកផ្លូវសាធារណៈធ្វើជាចំណតម៉ូតូ រថយន្ត បង្កការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ មិនតែប៉ុណ្ណោះថែមទាំងមិនចូលរួមសហការជាមួយអាជ្ញាធរដែលចុះរៀបចំសណ្តាប់ធ្នាប់ រក្សាចិញ្ចើមផ្លូវឱ្យមានរបៀបរៀបរយ សម្រាប់អ្នកថ្មើរជើងអាចធ្វើដំណើរបាន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌទួលគោក បានចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើកំណត់ហេតុណែនាំដល់ម្ចាស់អាជីវកម្មលក់ការហ្វេ អាហារដ្ឋាន នៅផ្លូវលេខ២៥៧ កែងផ្លូវលេខ១២២ សង្កាត់ទឹកល្អក់ទី១ បានចំនួន៥ទីតាំង ក្នុងនោះមួយទីតាំង ហាងកាហ្វេយីហោ TUBE COFEE មិនសហការចូលរួមជាមួយអាជ្ញាធរនោះឡើយ។

លោក ជា ពិសី អភិបាលខណ្ឌទួលគោក បានឱ្យដឹងថា ដោយមើលឃើញការចតរថយន្ត ម៉ូតូ គ្មានសណ្តាប់ធ្នាប់នៅតាមផ្លូវ២៥៧ កែងផ្លូវលេខ១២២ ក្រោយមន្ទីរពេទ្យកុមារជាតិ សង្កាត់ទឹកល្អក់១ ទើបលោកបានចាត់ឱ្យលោកស៊ឹម សុផង់ អភិបាលរងខណ្ឌ ទទួលបន្ទុកការងារបរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ ដឹកនាំកម្លាំងគណៈ បញ្ជាការឯកភាពខណ្ឌទួលគោក ចុះរៀបចំសណ្តាប់ធ្នាប់ និងធ្វើកំណត់ហេតុណែនាំដល់ម្ចាស់អាជីវកម្មលក់កាហ្វេ ចំនួន៥ទីតាំង ឱ្យចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរក្សារបៀបរៀបរយសណ្តាប់ធ្នាប់តាមដងផ្លូវបានល្អប្រសើរ។

លោកស៊ឹប សុផង់ អភិបាលរង ទទួលបន្ទុកការងារបរិស្ថានអនាម័យសណ្តាប់ធ្នាប់ នៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាក់នៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ថា ដោយទទួលបានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកអភិបាលខណ្ឌទួលគោក បានចាត់ឱ្យលោកចុះរៀបចំសណ្តាប់ធ្នាប់តាមទីតាំងប្រកបអាជីវកម្មមួយចំនួន ជាពិសេសទីតាំងហាងកាហ្វេ ក្បែរមន្ទីរពេទ្យកុមារជាតិ បានយកផ្លូវសាធារណៈ ធ្វើ ជាចំណត បង្កឱ្យមានការកកស្ទះនិងបាត់បង់សណ្តាប់ធ្នាប់ក្នុងនោះដែរមានទីតាំងមួយចំនួន មិនបានចូលរួមសហការជាមួយអាជ្ញាធរទេ ប៉ុន្តែទោះជាយ៉ាងណាអាជ្ញាធរនឹងចាត់វិធានការរដ្ឋបាល ហើយអាចឈានការចាត់ វិធានការក្តៅ ដោយស្ទួចយានយន្តយកទៅរក្សានៅសាលាខណ្ឌតែម្តង។

ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់នេះ អាជ្ញាធរបានណែនាំដល់ទីតាំងហាងកាហ្វេដែលបង្កផលប៉ះពាល់សណ្តាប់ធ្នាប់សារធារណៈ មិនអនុញ្ញាតឱ្យប្រកបអាជីវកម្មលក់ដូរ និងចតយានយន្តគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវជាដាច់ខាត។ ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ត្រូវប្រកបអាជីវកម្មលក់ដូរ និងចតយានយន្តនៅទីតាំងចំណតកម្មសិទ្ធិរបស់ខ្លួន។ ក្នុងករណីមិនអនុវត្តតាមការណែនាំ អាជ្ញាធរនឹងមានវិធានការរដ្ឋបាល ដោយធ្វើការដកហូតយកមករក្សាទុកដោយមិនទទួលខុសត្រូវលើការខូចខាតនិងបាត់បង់សម្ភារៈឡើយ៕

RELATED ARTICLES