ភ្នំពេញ៖ភាពច្របូលច្របល់ កើតមានពេញស្រទាប់មហាជននិងអ្នកលេងបណ្ដាញសង្គម បន្ទាប់ពីថ្មីៗនេះលោកព្រាប សុវត្ថិ បានជួបដៃគូចាស់អ្នកនាងម៉េង កែវពេជ្ជតា និងហ៊ឹម ស៊ីវន ស្រាប់តែលោកឧកញ៉ាវ័យ៤៩ឆ្នាំ រូបនេះលេងស្ទីលប្លែកនោះគឺស្លៀកខោភ្លីសេខ្មៅ ច្រឡំសំពត់ឡើងច្រៀង ធ្វើឲ្យគេនឹកឃើញថាស្ទីលនេះក៍មានតារារ៉េប២ដួងទៀតធ្លាប់ប្រើមកហើយនោះគឺងួន ចាន់ដេវីត និងម៉ាន់ វណ្ណដា ប៉ុន្ដែមិនសូវមានគេចាប់អារម្មណ៍ដូចលោកឧកញ៉ាស្នាយ ឡើយ ។
១៖ព្រាប សុវត្ថិៈឧកញ៉ាវ័យ៤៩ឆ្នាំ រូបនេះកម្រនិងច្រៀងជាមួយដៃគូចាស់អ្នកនាងម៉េង កែវពេជ្ជតា និងហ៊ឹម ស៊ីវន ណាស់ ប៉ុន្ដែពេលជួបតារាស្រីទាំងពីរលើឆាកបាយ័ន ខណៈដែលអ្នកនាងពេជ្ជតា ស្លៀកខោរឹបរាង ហើយអ្នកនាងហ៊ឹម ស៊ីវន ស្លៀកសំពត់បត់ នោះលោកសុវត្ថិ បែជាលេងស្ទីលខោភ្លីសេខ្មៅ អាវធំ ស្បែកជើងខ្មៅ -កវែង មើលទៅច្រឡំលោកស្លៀកសំពត់ប្រពន្ធឡើងច្រៀង។អ្នកលេងបណ្ដាញសង្គមជាច្រើនបានរិះគន់លោកព្រាប សុវត្ថិ ថាតែងខ្លួនមិនសមនិងកេរ្ដិ៍ឈ្មោះ និងអាយុរបស់លោក ខណៈដែលខ្លះថាឈុតពិសេសនោះភរិយាលោកជាអ្នកច្នៃឲ្យ ហេតុនេះបើមិនឲ្យលោកស្លៀកសំពត់ឡើងឆាកតើឲ្យស្លៀកដើរផ្សារ ?


៣៖ងួន ចាន់ដេវីតៈមិនមែនតែម្ដងទេ តែជាញឹកញាប់ណាស់ហើយដែលតារាចម្រៀងរ៉េបលោកងួន ចាន់ដេវីត បានស្លៀកឈុតស្រដៀងសំពត់នាងទេព បូព្រឹក្ស ឡើងច្រៀង រហូតសូម្បីតែពេលទៅដើរម៉ូដនៅប្រទេសបារាំង ក៍លោកជ្រើសឈុតស្រដៀងសំពត់នេះដើរម៉ូតដែរ ។ប៉ុន្ដែដេវីត មិនសូវមានប្រតិកម្មពីមហាជននោះទេ ព្រោះលោកជាតារារ៉េប ចូលចិត្តស្លៀកពាក់ និងតែងខ្លួនប្លែកៗដើម្បីឲ្យគេចាប់អារម្មណ៍ ខណៈដែលនាងទេព បូព្រឹក្ស វិញជាអ្នកជ្រើសរើសឈុតឲ្យប្ដីស្លៀកសឹងតែដូចសំពត់នោះដោយផ្ទាល់ ហើយនាងមានតែរីករាយ នៅពេលឃើញប្ដី ស្លៀកឈុតខុសគេឡើងលើឆាកនោះទៀតផង ។


៣៖វណ្ណដាៈតារារ៉េប រូបនេះក៍លេងស្ទីលខោភ្លីសេខ្មៅ អាវធំ ស្បែកជើងខ្មៅ -កវែង នេះដែរ តែអ្វីដែលសម្លែកគឺFan របស់វណ្ណដា បែជាសរសើរថាលោកពូកែតែងខ្លួនប្លែកៗ មិនធ្វើឲ្យគេសាំទៅវិញ ។មិនខុសពីដេវីត នោះទេវណ្ណដា ដែលចូលចិត្តសាក់ពេញរាងកាយ រួមទាំងលើមុខផងនោះ គ្មានអ្វីចម្លែកសម្រាប់តារារ៉េប នេះឡើយ ត្រឹមតែស្លៀឈុតដូចសំពត់ឡើងឆាក ឬដើរតាមកម្មវិធីនានានោះ ។


គួរបញ្ជាក់ថាក្នុងចំណោមតារាស្លៀកសំពត់ខ្មៅ ពាក់អាវធំ និងស្បែកជើងខ្មៅ-កវែងនេះមានតែព្រាប សុវត្ថិ ទេដែលត្រូវគេរិះគន់ច្រើនជាងគេ ព្រោះតែលោកត្រូវបានគេចាត់ទុកថាជាតារាលំដាប់ប្រទេស ឬកំពូលតារាម្នាក់ ហេតុនេះមិនគួរណាលេងឈុតដូចតារារ៉េប ខាងលើឡើងឆាកឡើយ ។ប៉ុន្ដែរឿងដែលគួរឲ្យឈឺក្បាលនោះព្រាប សុវត្ថិ ច្រៀងចាប៉ីបទ«សែកមន្ដ»នោះរឹតតែទទួលការរិះគន់ជាងស្លៀកសំពត់ទៅទៀត ដោយខ្លះថាលោកស្លៀកឈុតដូចស្ដេចមិនសម និងច្រៀងចាញ់ម្ចាស់បទជាដើម ៕