Friday, December 27, 2024
Homeព័ត៌មានអន្តរជាតិលោកភីតេ ហេកសេត បដិសេធព័ត៌មាន លោកត្រាំ ជ្រើសអ្នកជំនួសតំណែងរដ្ឋមន្ត្រីការពារជាតិ

លោកភីតេ ហេកសេត បដិសេធព័ត៌មាន លោកត្រាំ ជ្រើសអ្នកជំនួសតំណែងរដ្ឋមន្ត្រីការពារជាតិ

សហរដ្ឋអាមេរិក ៖ លោកភីតេ ហេកសេត (Pete Hegseth) ដែលត្រូវបានជ្រើសរើសដោយលោកដូណាល់ ត្រាំ  (Donald Trump)  សម្រាប់តំណែងរដ្ឋមន្ត្រីការពារជាតិ បានអះអាងថា ប្រធានាធិបតី នាពេលអនាគតនៅតែរក្សាជំហរដដែល បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា លោកត្រាំ កំពុងស្វែងរកអ្នកផ្សេងជំនួសគាត់។

ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ថា លោកភីតេ ហេកសេត ដែលជាជើងចាស់ និងជាពិធីកររបស់ Fox News ត្រូវបានជ្រើសរើសដោយលោក ដូណាល់ ត្រាំ ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្នុងរដ្ឋបាលថ្មីរបស់គាត់។ ហើយគាត់បានបញ្ជាក់ថា គាត់ក៏ទទួលបានការគាំទ្រពីលោកត្រាំ ផងដែរ បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា គាត់អាចត្រូវបានគេជំនួស ដោយសាររឿងអាស្រូវ និងការប្រព្រឹត្តខុស។

មុននេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជាច្រើន រួមទាំង CBS News បានរាយការណ៍ថា លោក ត្រាំ កំពុងពិចារ ណាជ្រើសរើសអភិបាលរដ្ឋផ្លរីដា (Florida) លោករ៉ុន ដេសានទីស (Ron DeSantis) តែងតាំងមុខតំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួសលោកភីតេ ហេកសេត ដែលកំពុងត្រូវបានពិចារណាអំពីលក្ខណសម្បត្តិ និងជីកកកាយរឿងអាស្រូវពីអតីតកាល មកវាយប្រហារ។ ប៉ុន្តែលោកភីតេ ហេកសេត បានបដិសេធការលើកឡើងនេះ ហើយបញ្ជាក់ថា លោកមិនដែលត្រូវបានចាប់ខ្លួន ឬចោទប្រកាន់ឡើយ។

នៅថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោកហេកសេត ដែលគ្មានបទពិសោធន៍ក្នុងនយោបាយពីមុនមក បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា លោកបានពិភាក្សាជាមួយលោកដូណាល់ ត្រាំ (Donald Trump) អនាគតប្រធានា ធិបតី ហើយលោកត្រាំ និយាយថា គាត់នៅតែគាំទ្ររូបលោកសម្រាប់តំណែងសំខាន់នេះ ។

កាលពីព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០២៤ លោកហេកសេត  បានបង្ហោះសារនៅលើ X ចោទប្រកាន់ក្រុមឆ្វេង និយម ថាព្យាយាមបង្កាច់បង្ខូចគាត់ ដោយអ្វីដែលមិនពិត៕

RELATED ARTICLES