Sunday, December 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្មករត.../វ៉ាផ្ទុះហិង្សា រឿងមេការសំណង់ មិនបើកលុយឲ្យកម្មករ

កម្មករត…/វ៉ាផ្ទុះហិង្សា រឿងមេការសំណង់ មិនបើកលុយឲ្យកម្មករ

ខេត្តបន្ទាយមានជ័យ ៖ កម្មករសំណង់ ប្រមាណជិត១០០នាក់ បានលើកគ្នាតវ៉ានិងផ្ទុះហិង្សាដាក់ក្រុមម៉ៅការសំណង់ចិន ដែលមិនព្រមបើកលុយឱ្យពួកគាត់ អស់រយៈពេល ២ទៅ៣ខែមកហើយ។

ករណីការតវ៉ាផ្ទុះជាហិង្សានេះ បានកើតឡើងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

តាមប្រភពតំណាងកម្មករសំណង់ បានឱ្យដឹងថា មូលហេតុដែលពួកគាត់មិនព្រមធ្វើការសំណង់ក្រុមហ៊ុនចិន ដែលកំពុងកសាងអគារ គឺបណ្តាលមកពីមេការម៉ៅការសំណង់ពីចិន មិនបើកថ្លៃឈ្នួលកម្លាំងពលកម្មឱ្យកម្មករ រយៈពេល២ទៅ៣ខែមកហើយ ក្នុងម្នាក់ មិនតិចជាង១០០០ដុល្លារទេ ទើបប្រមូលផ្តុំគ្នាធ្វើការតវ៉ា រហូតប៉ះសម្តីគ្នារវាងក្រុមកម្មករនិងមេជាងសំណង់ ក៏បានផ្ទុះហិង្សា មានការវាយតប់ និងលោតធាក់គ្នាទៅវិញទៅមក។

តំណាងកម្មករ បានបញ្ជាក់ថា ការតវ៉ារហូតផ្ទុះហិង្សាដាក់គ្នា រវាងកម្មករ និងអ្នកម៉ៅការសំណង់ខ្មែរនេះ គឺក្រុម ហ៊ុនចិន ដែលជាម្ចាស់សំណង់ បានបើកលុយឱ្យអ្នកម៉ៅការអស់ហើយ តែមិនព្រមបើកលុយឱ្យមេជាងនិងកម្មករសំណង់ ទើបពួកគាត់ដែលជាមេជាង និងកម្មករសំណង់ ជាង ១០០នាក់ សម្រេចចិត្តផ្អាកធ្វើការ នាំគ្នាតវ៉ានៅមុខសំណង់ ដោយសុំឱ្យអ្នកម៉ៅការ ឱ្យថ្លៃកម្លាំងពលកម្មដល់ពួកគាត់។

ជាមួយនេះ តំណាងកម្មករ បានទទូចដល់អាជ្ញាធរឃុំ-ស្រុក ជួយអន្តរាគមន៍ដោះស្រាយជូនពួកគាត់ផង បើសិន ជាមេការមិនព្រមបើកលុយឱ្យទេ ពួកគាត់នឹងបន្តធ្វើការតវ៉ាទាមទារលុយថ្លៃកម្លាំងពលកម្មរបស់ពួកគាត់ឱ្យបាន។

លោកវរសេនីយ៍ឯក អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានព័ត៌ មានថា មានកម្មករសំណង់តវ៉ានៅក្រុមហ៊ុនចិន ដែលកំពុងសាងសង់អគារ លោកបានចាត់ឱ្យកម្លាំងប៉ុស្តិ៍រដ្ឋ បាលនគរបាលឃុំអូរបីជាន់ ចុះជួយអន្តរាគមន៍ មិនឱ្យកើតមានហិង្សារវាងកម្មករសំណង់ និងអ្នកម៉ៅការសំ ណង់ក្រុមហ៊ុនចិន។ រហូតពេលនេះ សមត្ថកិច្ច នៅមិនទាន់បានទទួលពាក្យបណ្តឹងនៅឡើយទេ ក្នុងករណីបើមាន នឹងចុះជួយអន្តរាគមន៍រកដំណោះស្រាយជូន។

លោកកែវ តារ៉ារស្មី អភិបាលស្រុកអូរជ្រៅ បានបញ្ជាក់ថា លោកមិនទាន់បានទទួលព័ត៌មាននៅឡើយទេ ព្រោះជាប់បេសកកម្មការងារចេញក្រៅខេត្ត ទើបមិនដឹង ហើយនឹងសួរព័ត៌ទៅមន្ត្រីស្រុក និងចុះទៅពិនិត្យ ដើម្បីជួយរកដំណោះស្រាយជូនពួកគាត់៕

RELATED ARTICLES