Friday, December 27, 2024
Homeព័ត៌មានអន្តរជាតិប្រទេសស៊ីរី ស្ថិតក្នុងភាពចលា.../ចល ក្រុមឧទ្ទាមវា---/យដណ្តើមបានទីក្រុងសំខាន់ទី២

ប្រទេសស៊ីរី ស្ថិតក្នុងភាពចលា…/ចល ក្រុមឧទ្ទាមវា—/យដណ្តើមបានទីក្រុងសំខាន់ទី២

ប្រទេសស៊ីរី ៖ ក្រុមឧទ្ទាមក្នុងប្រទេសស៊ីរី បានដណ្តើមយកទីក្រុងសំខាន់ទី២ ដោយកងកម្លាំងរដ្ឋាភិបាល បានដកចេញពីទីក្រុង បន្ទាប់ពីការប្រយុទ្ធគ្នាដ៏សាហាវ។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០៦ ខែធ្នូឆ្នាំ២០២៤ ថាលោក អាប៊ូ ម៉ូហាមមេដ អាល់-ចាវឡានី (Abu Mohammed al-Jawlani) មេដឹកនាំក្រុមប្រដាប់អាវុធអ៊ីស្លាម “Hayat Tahrir al-Sham” (HTS) បានប្រកាសជ័យជម្នះនៅទីក្រុងហាម៉ា (Hama) ភាគខាងលិចស៊ីរី នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២៤ ហើយបានប្រកាសថា នឹងមិនមានការសងសឹក ដែលនឹងកើតឡើងនោះទេ។

មុននេះ មេបញ្ជាការឧទ្ទាមម្នាក់ បាននិយាយថា ក្រុមយុទ្ធជន HTS បានរឹបអូសយកពន្ធនាគារកណ្តាលក្រុងហាម៉ា និងដោះលែងអ្នកទោសរាប់រយនាក់ ដែលជាប់ឃុំឃាំង ហើយថាពួកគេនឹងបញ្ជូនអ្នកចម្បាំង ទៅជួរមុខរបស់ពួកគេ ដើម្បីរក្សាអាយុជីវិតប្រជាជន និងទប់ស្កាត់ការប្រយុទ្ធគ្នានៅក្នុងទីក្រុង។

ហាម៉ា គឺជាទីក្រុងមួយ ក្នុងចំណោមទីក្រុងធំៗទាំងបួន នៅក្នុងប្រទេសស៊ីរី រួមជាមួយនឹងទីក្រុងដាម៉ាគុស (Damascus), ហូមស៍ (Homs) និងអាឡេបប៉ូ (Aleppo) ដែលក្រុមឧទ្ទាមដណ្តើមបាន កាលពីសប្តាហ៍មុន។ ជាមួយនឹងចំនួនប្រជាជនប្រហែល ១លាននាក់ មានទីតាំងនៅប្រហែល ១១០គីឡូម៉ែត្រ ភាគខាងត្បូងនៃទីក្រុងហាម៉ា ក៏ជាទីក្រុងយុទ្ធសាស្ត្រដ៏សំខាន់ផងដែរ។ នេះគឺដោយសារតែវាក៏ជាផ្លូវតភ្ជាប់ដោយផ្ទាល់ រវាងទីក្រុងដាម៉ាគុស និងអាឡេបប៉ូ។

មេបញ្ជាការក្រុមឧទ្ទាម បានផ្ញើសារសម្រាប់ពលរដ្ឋក្រុងហូមស៍ ដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុងអាឡេបប៉ូ ថា “ពេលវេលារបស់អ្នកបានមកដល់ហើយ” ដែលនាំឱ្យពួកគេជឿថាគោលដៅបន្ទាប់របស់ពួកគេ គឺការឈ្លាន ពាន និងដណ្តើមយកទីក្រុងនេះ។

ចំណែកក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា ការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម បានផ្ទុះឡើងម្តងទៀត កាលពី៨ថ្ងៃមុន បណ្តាលឱ្យមនុស្សស្លាប់ជាង ៧២០នាក់ ក្នុងនោះមានជនស៊ីវិល ១១១នាក់។

ប្រធានាធិបតីស៊ីរី លោក បាស្ហារ អាល់-អាសសាដ (Bashar al-Assad) បានប្តេជ្ញាកម្ទេចក្រុមឧទ្ទាម និងចោទ ប្រកាន់មហាអំណាចលោកខាងលិច ព្យាយាមគូរផែនទីនៃមជ្ឈិមបូព៌ាឡើងវិញ ខណៈរុស្ស៊ី និងអ៊ីរ៉ង់ ដែលជា សម្ព័ន្ធមិត្តដ៏សំខាន់របស់ពួកគេ ប្រកាសគាំទ្រដោយគ្មានលក្ខខណ្ឌ សម្រាប់ស៊ីរី។

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យន្តហោះចម្បាំងរុស្ស៊ី បានបង្កើនការវាយប្រហារតាមផ្លូវអាកាស នៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាម ខណៈដែលក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ បានបញ្ជូនអ្នកប្រយុទ្ធទៅជួយពង្រឹងកងទ័ពរដ្ឋាភិបាលស៊ីរី។ អ៊ីរ៉ង់ ក៏បាននិយាយដូច្នេះដែរថា ពួកគេត្រៀមបញ្ជូនទាហានបន្ថែមទៀត ប្រសិនបើភាគីស៊ីរី ស្នើសុំ។

ប្រទេសតួកគី ដែលតែងតែគាំទ្រក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី បដិសេធការជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ពួកឧទ្ទាម នៅស៊ីរី។ ផ្ទុយទៅវិញ បានអំពាវនាវឲ្យលោកអាសសាដ ចូលរួមដំណោះស្រាយនយោបាយជាមួយក្រុមប្រឆាំង ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅស៊ីរី ដែលបានអូសបន្លាយបន្តអស់រយៈពេល ១៣ឆ្នាំមកហើយ៕

RELATED ARTICLES