Friday, December 27, 2024
Homeព័ត៌មានអន្តរជាតិReigate អាយុ៣៥០ឆ្នាំ​ នៅចក្រភពអង់គ្លេស បានមកដល់កម្ពុជាហើយ​ !

Reigate អាយុ៣៥០ឆ្នាំ​ នៅចក្រភពអង់គ្លេស បានមកដល់កម្ពុជាហើយ​ !

ភ្នំពេញ៖សាលាអន្ដរជាតិ Reigate ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ នឹង មានប្រវត្តិជាង ៣៥០ឆ្នាំ នៅចក្រភពអង់គ្លេស បានមកដល់ប្រ​ទេសកម្ពុជាយើងហើយ ដោយបានបើកសម្ភោធន៍ដំណើការ សាលាអន្តរជាតិ Reigate Grammar School Phnom Penh (រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ) នៅទីក្រុងភ្នំពេញ។ និងចុះMOU ជាមួយដៃគូសហការណ៍កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ពិធីនោះមានការចូលរួមពីសំណាក់ឯកឧត្តមអ៊ុង បូរាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡារ ,ឯកឧត្តមហាប់ទូច រដ្ឋលេខាធិការ ក្រសួងវប្បធ័ម និងវិចិត្រសិល្បៈ ,ឯកឧត្តម ប៊ុត បូវណ្ណារ័ត្ន អភិបាលរង ខណ្ឌឬស្សីកែវ រួមទាំងថ្នាក់ដឹកនាំRGSI ភ្ញៀវជាតិ និងអន្ដរជាតិជាច្រើនទៀត។

 លោកប៊ុត ​បូវណ្ណារ័ត្ន អភិបាលរង ខណ្ឌឬស្សីកែវ បានមានប្រសាសន៍ថាលោកសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅបំផុត ចំពោះស្ថាបនិក ដៃគូសហការណ៍ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងការនាំយកនូវគម្រោងដ៍ល្អពិសេសមកកម្ពុជា ។យើងសូមស្វាគមន៍ការមកដល់នូវប្រព័ន្ធអប់រំ ដែលមានឈ្មោះល្បី និងឧត្តមភាពជាង៣៥០ឆ្នាំ។សាលាRGS ជាសាលាដែលមានឈ្មោះល្បីល្បាញបំផុតនៅចក្រភពអង់គ្លេស មានភាពលេច​ធ្លោក្នុងការបង្កើត លទ្ធផលសិក្សាដ៍អសា្ចរ្យ និងបណ្ដុះបណ្ដាលសិស្សានុស្សិស្សឲ្យមានជំនាញច្បាស់លាស់។ពិធីសម្ពោធសាលាអន្ដរជាតិអង់គ្លេសK-12 នេះ គឺជាជំហ៊ានសំខាន់មួយសម្រាប់យើងឆ្ពោះទៅមុខ បណ្ដុះ​បណ្ដា​លឲ្យយុវជនទទួលបានជោគជ័យក្នុងទីផ្សារប្រកួតប្រជែង និងសាកលភាវូបនីយកម្ម ដោយសារតែទីក្រុងយើងបានបន្ដរីកចម្រើន និងមានការអភិវឌ្ឍន៍ជាលំដាប់ ដូច្នេះយើងត្រូវការប្រព័ន្ធអប់រំដែលមានគុណភាពខ្ពស់ ។RGS មិនត្រឹមតែជាកន្លែងផ្ដល់ការអប់រំសិក្សាប៉ុណ្ណោះទេ តែ​ទីនេះគឺជាកន្លែងផ្ដល់ឱ​កាសដល់សិក្សានិស្សិស្ស ក្នុងការទទួលបានចំណេះជំនាញ ហើយថែមទាំងជម្រុញឲ្យពួកគេចេះគិតពិចារណាប្រកបដោយមេត្តាធ័ម និងរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមផងដែរ ។

 អាណាព្យាបាលសិស្សម្នាក់បានឲ្យដឹងថាមូលហេតុដែលលោកត្រៀមបញ្ជួនកូនឲ្យទៅសិក្សារនៅRGS ដោយសារតែលោកបានឆែកប្រវត្តិសាលានេះដែលមានអាយុ៣៥០ឆ្នាំមកហើយ ដែលជាសាលាទី១នៅស្រុកខ្មែរ មានរចនាសម្ព័ន្ធល្អគ្រប់យ៉ាង ជាពិសេសគឺគ្រូមកពីអងគ្លេសតែម្ដង។RGS អាចជាការប្រកួតប្រជែងមួយដ៍ធំសម្រាប់សាលាអន្ដរជាតិផ្សេងៗទៀត​ដែលល្បីៗនៅកម្ពុជា នេះជាលើកទី១នៅប្រទេសកម្ពុជាដែលោកបានឃើញសាលាល្អបែបនេះមកដល់ស្រុកយើង។

  Mr Sean Davey Global Director Of RGSI មានមានប្រសាសន៍ថាRGS ក្លាយជាមជ្ឈមណ្ឌុលឧត្តម​ភាពនៅក្នុងតំបន់សម្រាប់ការអប់រំ ព្រោះជាសាលាឯករាជ្យភាពមកពីចក្រភពអង់គ្លេសដ៍មានកិត្យានិភាពដែលនាំមកនូវប្រវត្តិសាស្រ្ដដ៍យូអង្វែង និងអតីតនិស្សិតដ៍ល្បីល្បាញ នាំមកនូវការបង្កើតស្ដង់ដាអប់រំនៅទូទាំងទីក្រុងតាមរយៈការបង្រៀន ,ការអនុវត្តន៍ការអប់រំរបស់ខ្លួនក្នុងការឈានទៅដល់សហគមន៍ នៅក្នុងការផ្លាស់ប្ដូររវាងកម្ពុជា និងបណ្ដារប្រទេសដ៍ទៃទៀត។សាលាអន្ដរជាតិនាំមកនូវវិធីផ្សេងៗគ្នាមួយចំនួនដើម្បីភ្ជាប់ទៅសហគមន៍សាកល ដូច្នេះលេខ១ អាចជាគ្រូបង្រៀនអន្ដរជាតិដែលចូលមកក្នុងទីផ្សារ ពួកគេមានទំនាក់ទំនងត្រឡប់ទៅសាលាដែលពួកពួកគេបង្រៀនពីមុន ឬពួកគេអាចជាសាលាវេយ្យាករណ៍ដ៍ត្រឹមត្រូវ ឬសាលារៀនផ្សេងទៀតសក្ដានុពលសម្រាប់ការផ្លាស់ប្ដូរសិស្សនៅទូទាំងបណ្ដាញគឺជាវិធីមួយផ្សេងទៀត ដែលសិស្សអាចធ្វើបាន ៕

RELATED ARTICLES