Sunday, December 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួ.../ចលុយ៤០០ដុល្លារ ប៉ាវសង្សារស៊ី---/ចាយអស់ ខ្នោះ

លួ…/ចលុយ៤០០ដុល្លារ ប៉ាវសង្សារស៊ី—/ចាយអស់ ខ្នោះ

ខេត្តកណ្តាល ៖ យុវជនឈាមរាវម្នាក់ ត្រូវបានសង្សារបបួលទៅដើរលេង តែដាយសារអត់មានលុយជាប់ខ្លួន ក៏បែកគំនិតចូលទៅលួចកាបូបលុយរបស់គេដល់ក្នុងផ្ទះ រួចនាំសង្សារដើរហើរស៊ីចាយអស់ចិត្ត ត្រូវសមត្ថកិច្ចជំ នាញស្រាវជ្រាវឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ករណីលួចកាបូបលុយនេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៤៨នាទីថ្ងៃត្រង់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។

ជនរងគ្រោះមានឈ្មោះនួន វិបុល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានលំនៅ ភូមិពពាល ខែឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។ ចំណែកជនសង្ស័យ មានឈ្មោះឈឹម រស្មី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានលំ នៅ ភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។

ចំណែកសម្ភារបាត់បង់ រួមមាន ១-កាបូបស្ពាយពណ៌ខ្មៅលាយផ្កាឈូក ចំនួន១។ ២-ប្រាក់ដុល្លារចំនួន២០០ ដុល្លារ។ ៣-ប្រាក់រៀល ចំនួន៨០ម៉ឺនរៀល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានដើរទៅទិញបារីនៅផ្ទះឈ្មោះគ្រូ វល្លិ៍ ភេទប្រុស នៅ ភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ យកមកជក់ លុះពេលទិញរួចហើយ ជនសង្ស័យបានដើរត្រឡប់ទៅទិញបុកល្ហុង ពេលទិញរួចហើយ ជនសង្ស័យបានដើរកាត់មុខផ្ទះជនរងគ្រោះ (ផ្ទះលក់ទូរស័ព្ទនិងបើកសម្អាងការ) លុះមិនឃើញម្ចាស់ផ្ទះនៅកន្លែងលក់ដូរ ភ្លាមនោះជនសង្ស័យ បានដើរចូលទៅក្នុងផ្ទះជនរងគ្រោះ ឃើញកាបូបស្ពាយទុកនៅលើតុក្នុងផ្ទះ ក៏ធ្វើសកម្មភាពលួចយកការបូបស្ពាយដាក់លុយ របស់ជនរងគ្រោះ ហើយជនសង្ស័យបានយកប្រាក់ដែលនៅក្នុងកាបូប ដាក់ចូលក្នុងហោប៉ៅខោរបស់ខ្លួន ចំណែកកាបូបដាក់ប្រាក់ ជនសង្ស័យបានបោះចោលតាមផ្លូវ រួចក៏ដើរត្រឡប់ទៅផ្ទះវិញ។

ប្រភពដដែល បន្តថា រហូតមកដល់វេលាម៉ោង៩ និង២០នាទីព្រឹក ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ទើបជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដីឥដ្ឋ ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍ដីឥដ្ឋបានចុះស្រាវ ជ្រាវតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ក៏ឃើញរូបភាពជនសង្ស័យបានដើរចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ ទើបឈានដល់ការចុះទៅដល់ផ្ទះជនសង្ស័យ ឃាត់ខ្លួនយកមកប៉ុស្តិ៍ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចការបូបលុយរបស់ជនរងគ្រោះប្រាកដមែន មូលហេតុត្រូវការប្រាក់យកទៅដើរលេងជាមួយសង្សារ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿង តាមនីតិវិធី៕

RELATED ARTICLES