Sunday, December 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ផ្អើល.../ឈុល! ប្តីឆែកឃើញឆាតប្រពន្ធ ដេកជាមួយប្តី នឹក---/សង្សារចាស់

 ផ្អើល…/ឈុល! ប្តីឆែកឃើញឆាតប្រពន្ធ ដេកជាមួយប្តី នឹក—/សង្សារចាស់

ភ្នំពេញ ៖ បុរសម្នាក់ បានយកទូរស័ព្ទប្រពន្ធរបស់ខ្លួន មកឆែកមើល ប្រទះឃើញឆាតរវាងប្រពន្ធរបស់ខ្លួន និងសង្សារចាស់ដែលធ្លាប់ទាក់ទងស្រលាញ់គ្នា ឆ្លើយឆ្លងគ្នា ប្រើពាក្យ “បងអូន” ឱ្យផ្អែមរលួយ ថែមទាំងនិយាយថា ដេកជាមួយប្តីនឹកសង្សារ ធ្វើឱ្យប្តីផ្ទុះភ្លើងប្រចណ្ឌ ជេរប្រពន្ធ ឡូឡាផ្អើលទាំងកណ្តាលយប់។

ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចដីឡូត៍ ១កន្លែង តាមផ្លូវ៣៣៧ កែងផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។តាមសម្តីរបស់ស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នាងនិងប្តី បានរៀបការជាមួយគ្នា អស់រយៈពេល១១ឆ្នាំមកហើយ នៅមុនពេលកើតហេតុ នាងបានដេកលក់មួយភាំង ស្រាប់តែប្តីបានមកអុកឡុក ដោយចោទប្រកាន់ថា នាងមានសហាយជាមួយសង្សារចាស់។

ស្ត្រីជាប្រពន្ធ បន្តថា តាមពិត កាលពីជិត ១ឆ្នាំមុន នាងនិងបុរសដែលប្តីគាត់កំពុងចោទប្រកាន់ថាជាសហាយ ស្មន់នោះ ពិតជាធ្លាប់មានទំនាក់ទំនងជាមួយគ្នា តាមឆាតប្រាកដមែន ប៉ុន្តែគ្រាន់តែប្រើពាក្យសម្តីអូននិងបង តែប៉ុណ្ណោះ តែប្តីរបស់នាងប្រចណ្ឌហួសហេតុពេក សូម្បីតែទូរស័ព្ទ ក៏មិនចង់ឱ្យនាងប្រើដែរ សូម្បីតែទៅអ៊ុតសក់ ឬក៏ទៅធ្វើការរោងចក្រ ក៏ប្តីប្រចណ្ឌដែរ។

ចំណែកបុរសជាប្តី បានបញ្ជាក់ប្រាប់ថា មុនពេលកើតរឿងថ្មីៗនេះ គឺប្រពន្ធគាត់បានឆាតជាមួយសង្សារចាស់ ដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នាកាលពីជិត១ឆ្នាំមុន ដោយប្រពន្ធគាត់និយាយទៅកាន់អតីតសង្សារចាស់ សុទ្ធតែប្រើពាក្យអូនបងឱ្យផ្អែមរលួយ សុទ្ធតែ “អូនដេក ជាមួយគេ តែនឹកដល់បង” ហើយកន្លងមក ពេលគាត់តាមទាន់ ប្រពន្ធនេះធ្លាប់សន្យាថាឈប់ទាក់ទងគ្នាទៀតហើយ តែចុងក្រោយនៅតែលួចឆាតរកគ្នាដដែល តើប្រុសណាធ្វើចិត្តបាន?

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋាន បានចុះមកជួយធ្វើការសម្របសម្រួលភ្លាមៗដែរ ដោយប្រាប់ថា បើរស់នៅជាមួយគ្នា កុំឈ្លោះប្រកែកគ្នា និងកុំប្រចណ្ឌគ្នាខ្លាំងហួសហេតុពេក តែបើរស់នៅមិនចុះសម្រុងគ្នា អាចទៅលែងលះគ្នាបាន ចៀសវាងប្រើអំពើហិង្សា៕

RELATED ARTICLES