ភ្នំពេញ៖ស្រីស្រស់លីន សោម៉ា បានចាប់ដៃលោកសួរ វិចិត្រ ច្រៀងConcert រួមគ្នានៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះ ហើយនៅចំពោះមុខអ្នកទស្សនាជាច្រើននោះFan បានបានស្រែកសួរលោកវិចិត្រ ថាម៉េចបានសុំថើបសោម៉ា ធ្វើឲ្យសិស្សច្បង និងសិស្សប្អូនគាំងចម្លើយ គ្មានវាចាថ្លែងឡើយ ។ទោះជាយ៉ាងណាតាមរយៈរូបភាពមួយចំនួនគេឃើញលោកវិចិត្រ នៅតែចង់ប៉ះដៃ ប៉ះជើងនាងសោម៉ា តែស្រីស្រស់រំដោះខ្លួនចេញបានរហូតតែម្ដង ហើយមើលទៅនាងប្រយ័ត្នប្រយ៉ែង ចំពោះសិស្សច្បង ខ្លាំងណាស់ ពោលគឺមិនអាចបណ្ដែតបណ្ដោយបានជាដាច់ខាត ។សកម្មភាពរបស់នាងសោម៉ា ផ្អើលៗជាមួយរៀមច្បងបែបនេះ កើតមានក្រោយពីលោកសួរ វិចិត្រ បានទៅសួរនាំនាងសោម៉ា ដល់បន្ទប់ជួលហើយប្រុងចូលទៅមើលគ្រែគេងរបស់នាងទៀតផង តែដោយសារនាងនៅម្នាក់ឯង ទើបហាមលោកមិនឲ្យចូល ព្រោះមិនសូវទុកចិត្ត ខ្លាចប្រឈមហានិភ័យ ស្រាប់តែលោកវិចិត្រ សុំនាងថើប១ មុនទៅផ្ទះវិញ ប៉ុន្ដែបរាជ័យ ព្រោះត្រូវសោម៉ា បដិសេធជាបន្ទាន់ រហូតឮដល់អ្នករស់នៅបន្ទប់ជិតខាងចេញមកអើតមើលហេតុការណ៍នោះទៀតផង។


អ្វីដែលគួរឲ្យចាប់អារម្មណ៍ប្រហែលជាអាចដោយសារតែលីន សោម៉ា ចង់ឲ្យសួរ វិចិត្រ ឈប់តាមញ៉ែនាងតទៅទៀត ទើបស្រីស្រស់ហ៊ានបង្ហាញរូបកៀកកើយជាមួយប្រុសម្នាក់នៅលើរថយន្ដដែលគេជឿថាប្រុសក្មេងនោះជាគូស្នេហ៍របស់នាងតែម្ដង ។ក្រោយពីឃើញសោម៉ា បញ្ចេញរូបអោបរឹតប្រុសង្ហារនោះលោកវិចិត្រ បានចូលទៅខមិននៅលើតិកតុករបស់នាងថា«យល់ហើយ » ។លោកវិចិត្រ មិនបានធ្វើអត្ថាធិប្បាយច្រើនទេ នៅពេលដែលFan ខមិនសួរលោកថាតើលោកគិតយ៉ាងម៉េច នៅពេលដែលសោម៉ា ធ្វើដាក់លោកចឹងនោះដោយលោកឆ្លើយពាក្យដដែលៗថា«យល់ហើយ » ទៅគ្រប់អ្នកសួរទាំងអស់ ។


លីន សោម៉ា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាទំនាក់ទំនងរវាងនាងនិងលោកសួរ វិចិត្រ គ្មានលក្ខណៈស៊ីជម្រៅនោះទេ គឺនាងស្និតលោកតែពេលបំពេញការងារជាមួយគ្នា ឬនៅពេលចុះខេត្តទៅច្រៀងទើបជិះឡានជាមួយគ្នា ។ស្រីស្រស់ថែមទាំងវាចាថានាងបេះដូងនៅទំនេរ អត់ទាន់មានគូស្នេហាឡើយ ។ប៉ុន្ដែការអះអាងរបស់នាងហាក់ខុសពីសកម្មភាពជាក់ស្ដែង ព្រោះបើពិតជាគ្មានអ្វីពិសេសជាមួយគ្នាទេ ហេតុអីបានជាបានជាលោកវិចិត្រ ហ៊ានសុំថើបនាងត្រង់ៗបែបនេះទៅវិញ ?ចំណែករឿងថាបេះដូងមិនទាន់មានម្ចាស់ចិត្តនោះក៍មិនសាកសមទៀត ព្រោះមានប្រុសក្មេងបើកឡានដឹកនាងដើរលេង ប៉ុន្ដែរឿងនេះដោយសារតែនាងធុញទ្រាន់សិស្សច្បងតាមអូសក្រឡាពេក ទើបសោម៉ា បង្ខំចិត្តបញ្ចេញមុខប្រុសសង្ហារដែលគេជឿថាជាសង្សាររបស់នាងនោះតែម្ដង ។


គួរបញ្ជាក់ថាលីន សោម៉ា បានក្លាយទៅជាម្ចាស់ពានBeat The Best រដូវកាលទី២ ខណៈដែលលោកសួរ វិចិត្រ លើកពាននេះនៅរដូវកាលទី១ មុននាង ។សោម៉ា អាយុ២១ឆ្នាំ ក្រមុំមកពីខេត្តត្បូងឃ្មុំ ហាក់មានរូបសម្រស់គួរឲ្យក្នក់ក្នាញ់ បន្ទាប់ពីនាងបានកែច្រមុះរួច ទើបលោកវិចិត្រ ចង់ឆក់បេះដូងនាងភ្លាមៗ កុំឲ្យប្រុសផ្សេងមកប្រជែងស្នេហ៍ ។ប៉ុន្ដែគួរឲ្យស្ដាយនៅពេលដែលលោកវិចិត្រ កុំពុងតែលង់សម្រស់នាងហើយច្រៀងជាដៃគូជាមួយនាងចង់លែងដៃដល់នោះស្រាប់តែនាងសោម៉ា លេង១ក្បាច់ដាក់សិស្សច្បងដាច់ផ្ញាតែម្ដងនោះគឺនាងក៍មានតៃកុងឡានដឹកនាងទៅច្រៀងរាំ ដែរមិនបាច់ពឹងសិស្សច្បងតទៅទៀតក៍បានដែរ។គេជឿថាចាប់ពីពេលនេះទៅលោកសួរ វិចិត្រ នឹងលែងហ៊ានសុំនាងថើបទៀតហើយ ព្រោះខ្លាចអង្គរក្សបេះដូងនាងលេងធ័មក្ដៅ ។

ទស្សនិនជនសង្កេតឃើញថានាងលីន សោម៉ា មានទឹកដមសម្លេងពិរោះ រូបសម្រស់ក៍គួរឲ្យទាក់ទាញ ព្រមទាំងមានវ័យនៅក្មេងទៀត ហេតុនេះ នៅពេលដែលតារាខ្លាំងៗរបស់ហង្សមាសដូចជាសុគន្ធ និសា ,ពេជ្រ សោភា ,វី ឌីណែត និងរ៉េត ស៊ូហ្សាណា ជាដើមចេញអស់បែបនេះ បើផលិតកម្មធំនេះលើកនាងនោះស្រីស្រស់អាចនឹងល្បី។ប៉ុន្ដែគួរឲ្យស្ដាយក្រោយលើកពានបានជាង៥ខែនេះ សោម៉ា ទើបចេញបានតែ១បទប៉ុណ្ណោះ គឺ«មិនចេះតាមដាន » ដែលបញ្ហានេះធ្វើឲ្យមានការលើកឡើងថាបើគ្មានបទចម្រៀងដិតដល់បែបនេះ តើនាងទៅប្រជែងឈ្នះតារាទៅ ?

