ឥណ្ឌា៖ ធនាគារកណ្តាលឥណ្ឌាបានបង្ហើបកាលពីចុងសប្តាហ៍មុននេះថារូបិយវត្ថុបរទេសដែលបម្រុងទុករបស់ប្រទេសឥណ្ឌាមានចំនួនថយចុះឬតិចជាងមុនគឺស្ថិតក្នុងកម្រិត ២៦១លានដុល្លារធៀបនឹងតួលេខមុន៣៦២,៧ប៊ីលានដុល្លារគិតមកត្រឹមថ្ងៃទី១០ខែកុម្ភះ ។
រូបិយប័ណ្ណបរទេសបម្រុងស្ថិតក្នុងកម្រិតប្រសើរបំផុតក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍មុននេះស្របពេលដែលធនគារកណ្តាលឥណ្ឌាក៏បានជំរុញវាឲ្យបាន១,៦ប៊ីលានដុល្លារផងដែរក្នុងអំឡុងពេលសប្តាហ៍ទី១នៃខែកុម្ភះដែលបានគាំទ្រដោយភាពខ្លាំងនៃប្រាក់រូពីរបស់ប្រទេសនេះ ។
ប្រភពពីទីផ្សារឲ្យដឹងថាលំហូរចូលនៃមូលនិធិបរទេសបានលើកស្ទួយទីផ្សារឥណ្ឌាហើយថែមទាំងអនុញ្ញាតឲ្យប្រាក់រូពីមានលំនឹងហើយធនាគារកណ្តាលបាននិងកំពុងអន្តរាគមន៍តាមរយៈការទិញរូបិយប័ណ្ណបរទេស។
យោងតាមទិន្នន័យដែលចេញផ្សាយតាមរយៈផ្សារមូលបត្រឥណ្ឌា វិនិយោគិនបរទេសបានកើនឡើងទាំងនៅក្នុងភាគហ៊ុនសាមញ្ញនិងផ្សារហ៊ុនបំណុលក្នុងអំឡុងពេល៣សប្តាហ៍ដំបូងនៃខែកុម្ភះនេះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា